ដែលហៅថាជីធម្មជាតិ គឺជាជីដែលបានមកពីការពុកផុយនៃរុក្ខជាតិ សត្វ រឺកាកសំណល់ផ្ទះបាយ ជាដើម ។
ជីធម្មជាតិមានដូចជាៈ
o ជីលាមកសត្វ
o ជីទឹកនោមសត្វ
o ជីកាកសំណល់កំទេចកំទីពីរុក្ខជាតិ និងសត្វ
o ជីកាកសំណល់ពីផ្ទះបាយ
o ជីកាកសំណល់ពីកសិដ្ឋាន
o ជីស្រស់
v គុណសម្បត្តិនៃជីធម្មជាតិ
o ជួយធ្វើអោយប្រសើរនូវលក្ខខណ្ឌដី
o មានតំលៃទាប រឺក៏គ្មានចំណាយ
o ងាយរកនៅក្នុងតំបន់ រឺកសិដ្ឋាន
o ងាយស្រួលប្រើប្រាស់
v គុណវិបត្តិនៃជីធម្មជាតិ
o មានធាតុចិញ្ចឹមតិច
o ពិបាកក្នុងការដឹកជញ្ជូនទៅប្រើប្រាស់
o អាចអោយដំណាំពុលដោយសមាសធាតុអាស៊ីតសរីរាង្គ
o ពិបាករក្សាទុក
យើងអាចផលិតជីធម្មជាតិបាន ៤ ប្រភេទ ដូចជា ៖
1. ជីស្ងួត
ជីស្ងួត គឺជាជីដែលបានមកពីវត្ថុធាតុស្ងួតដូចជា ស្លឹកឈើ ស្មៅ ចំបើង កាកអំពៅ ដើមពោត
ដើមសណ្តែក ជាដើម ដោយត្រូវបានភ្ជួរកប់ទៅក្នុងដីវិញ រឺធ្វើជាគំរបជុំវិញគល់ដំណាំ និងដើម្បីយកទៅធ្វើជាវត្ថុធាតុដើមក្នុងការធ្វើជាជីផ្អាប់ រឺជីកំប៉ុសផ្សេងៗ ទៀត ។
2. ជីលាមកសត្វ
យើងត្រូវយកជីលាយមកសត្វមករក្សាទុកក្នុងម្លប់ និងទីកន្លែងស្ងួតល្អ ។ ដោយរក្សាទុករយៈពេល ៦ ខែ ឡើងទៅទើបយើងអាចយកមកប្រើប្រាស់បាន ។
2.1.តួនាទីលាមកសត្វលើលក្ខណៈដី
ជីលាមកសត្វត្រូវបានប្រើប្រាស់ធ្វើជាជីសំរាប់ដំណាំទូទៅដូចជាផលិតកម្មស្រូវជាដើម ពីព្រោះវាជួយបង្កើននូវលក្ខណៈរូបសាស្រ្ត លក្ខណៈគីមី និងលក្ខណៈជីវសាស្រ្តរបស់ដីដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទៅលើការលូតលាស់-របស់រុក្ខជាតិ ។
តារាង ការគិតជាភាគរយនៃអាសូត ផូស្វ័រ ប៉ូតាស្យូម ដែលមាននៅក្នុងសារជាតិផ្សេងៗ
លេខ
|
ឈ្មោះសារធាតុ
|
អាសូត (N)
|
ផូស្វ័រ (P)
|
ប៉ូតាស្យូម (K)
|
១
|
ជីលាមកគោ
|
១
|
០,២៣
|
០,៩
|
២
|
ជីលាមកជ្រូក មាន់ ទា
|
៥
|
៣
|
១
|
៣
|
ផេះអង្កាម
|
០
|
០
|
១០
|
៤
|
ផេះឈើ
|
០
|
៥
|
២៧
|
៥
|
ផេះ ឆ្អឹង
|
០
|
៣៥
|
០
|
៦
|
អាចម៍ប្រចៀវ
|
៨
|
៥
|
១
|
៧
|
កាកសំណល់ពីផ្ទះបាយ
|
២
|
៣
|
១
|
៨
|
ទន្ទ្រាំងខែត
|
៣
|
១
|
០
|
៩
|
ម្សៅត្រី
|
៩
|
៧
|
០
|
១០
|
ម្សៅកាកសណ្តែកដី
|
៧
|
១
|
១
|
១១
|
ចំបើង
|
០,៦
|
០,១
|
១,៥
|
១២
|
ជីផ្អាប់ស្មៅស្ងួត
|
១,២៣
|
១,២៦
|
០,៧៦
|
១៣
|
ជីផ្អាប់ពីកំប្លោក
|
១,៤៣
|
០,៤៨
|
០,៤៧
|
១៤
|
ជីផ្អាប់ពីស្លឹកអំពិលទឹកបារាំង
|
១,៤៥
|
០,១៩
|
០,៤៩
|
១៥
|
ជីផ្អាប់ពីសំរាមក្រុង
|
១,៥២
|
០,២២
|
០,១៨
|
១៦
|
ជីផ្អាប់ពីចំបើង
|
០,៨៥
|
០,១១
|
០,៧៦
|
១៧
|
ជីអង្កាមរស់
|
១,៦៤
|
០,៩៣
|
០,៩
|
១៨
|
ជីបំប៉ន
|
២,៦២
|
០,៦
|
១,៣២
|
2.2. ប្រសិទ្ធិភាពល្អនៃជីលាមកគោ
ការបាចជីលាមកគោក្នុងស្រែ វាមានប្រសិទ្ធិភាពតិចណាស់នៅឆ្នាំដំបូង ប៉ុន្តែប្រសិទ្ធិភាពល្អរបស់វាអាចកើតមានឡើងនៅឆ្នាំបន្តបន្ទាប់ ។ភាពសេរីនៃធាតុចិញ្ចឹមនៅក្នុងលាមកគោនឹងត្រូវបានកើនឡើងដោយ Decomposting (ការបំបែកជាចំណែកៗ ដើម្បីពង្រឹងក្នុងការពុកផុយរបស់វត្ថុធាតុដើម) ។ ផេះនិងជីគីមី N និង P គួរតែបាចរួមចូលគ្នាជាមួយជីលាមកគោដើម្បីបង្កើតនូវ
ធាតុចិញ្ចឹមសេរី K និង S ។
3. ជីមមោក
គឺជាធម្មជាតិមូលដ្ឋានដែលកើតចេញពីពពួកមីក្រុបដែលបានបំបែកជាសារធាតុចិញ្ចឹមដែលមានលក្ខណ:រូបរាងបិទបាំងបន្តិចបន្តួច ហើយមានការបំបែកខ្លួនជាច្រើនជាធម្មតានឹងមានពណ៌ត្នោត រឺពណ៌ខ្មៅដែលមានសារធាតុបន្តាប់បន្សំជាសារធាតុអសរីរាង្គដូចជា C, H, O, N, P និង S ហើយបានមកពីបាតបឹង មាត់ស្ទឹង និងមាត់ទន្លេ ។
4. ជីកំប៉ុស
គឺជាជីធម្មជាតិដែលបានមកពីកំទិចកំទីរុក្ខជាតិ កាកសំណល់កសិកម្ម រួមទាំងស្មៅរុក្ខជាតិផ្សេងៗ មកផ្អាប់ទុកក្នុង រណ្តៅ ដាក់ជាគំនរ រឺជាឡាំង ហើយផ្អាប់ទុកមួយរយៈ ដើម្បីអោយ
កំទិចកំទីទាំងនោះពុកផុយបានល្អ និងមានពណ៌ខ្មៅ រឺពណ៌ត្នោត វត្ថុធាតុដើមទាំងនោះមានដូចជា លាមកសត្វ ផេះ ចំបើង ស្មៅ និងស្លឹករុក្ខជាតិផ្សេងៗ គឺជាសារធាតុចិញ្ចឹមដែលត្រូវការចាំបាច់ណាស់សំរាប់ដំណាំធ្វើការដុះលូតលាស់ ។ ប្រភេទជីដែលបានមកពីកាកសំណល់សត្វពាហនៈ ត្រូវបានគេទទូលស្គាល់ថាជាជីធម្មជាតិ ដើម្បីអោយជីប្រភេទនេះងាយផ្តល់សារធាតុអោយដំណាំនោះគេត្រូវកែច្នៃវាធ្វើជាជីកំប៉ុសជាដើម ។
4.1.សារៈសំខាន់នៃការប្រើជីកំប៉ុស
o ជួយកែលំអជីជាតិ និងផលលិតគុណភាពដី ដោយធ្វើអោយដីមានលក្ខណៈកាន់តែប្រសើរឡើងនូវលក្ខណៈ- រូបសាស្រ្ត ជីវសាស្រ្ត និងគីមីរបស់ដី ។
o កាត់បន្ថយការប្រើប្រាស់ជីគីមី និងប្រាក់ចំណាយក្នុងការទិញ
o ជួយបង្កើនទិន្នផល និងគុណភាពផលិតផលរបស់ដំណាំ
o ជួយជំរុញអោយជីគីមីមានប្រសិទ្ធភាពនៅពេលប្រើប្រាស់ជាមួយជីកំប៉ុស្ត
o កាក់បន្ថយជាតិពុលដែលមានក្នុងដី
4.2.កត្តានាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្ត
ភាពជោគជ័យនៃការធ្វើជីកំប៉ុស្តគឺជាការកើនឡើងនូវចំនួនសារធាតុចិញ្ចឹមនៅក្នុងដី ដែលសារធាតុទាំងនោះធ្វើអោយដំណាំដុះលូតលាស់បានល្អ និងទិន្នផលខ្ពស់ ។ កត្តានាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្តរួមមាន ៖
o ធាតុផ្សំសំរាប់ធ្វើជីកំប៉ុស្តមាន លាមកសត្វ ដើមពោត ចំបើង ស្មៅ
ស្លឹករុក្ខជាតិ និងផេះ
o កត្តាខ្យល់សមស្របនៅក្នុងគំនរជីកំប៉ុស្ត
o សំនើមគំនរជីកំប៉ុស្តសមស្រប (មិនជោគពេក មិនស្ងួតពេក)
o សីតុណ្ហភាពសមស្រប
- សារធាតុនៃជី លាមកសត្វ កាកសំណល់រុក្ខជាតិក្នុងនោះរាប់បញ្ចូលទាំងកាកសំណល់របស់ពពួកសណ្តែកនិងលាមកសត្វពាហនៈនៅក្នុងសារធាតុទាំងនោះមានបរិមាណសារធាតុចិញ្ចឹមច្រើនដែលជាតំរូវការចាំបាច់របស់ដំណាំទូទៅ ។
- ការដាក់អោយត្រូវខ្យល់ រឺការធ្វើអោយមានខ្យល់ចេញចូលក្នុងគំនរជី គឺជាការចាំបាច់ក្នុងការធ្វើអោយជីឆាប់ពុកផុយរលួយ ប្រសិនបើគំនរជីគ្មានខ្យល់ចេញចូលនាំអោយជីបង្កើតជាឧស្ម័ន(ពុល) និងអាស៊ីតសារីរាង្គដែលជាហេតុមួយផ្តល់ឥទ្ធិពល
- អាក្រកដល់ដំណាំ ។
- គំនរជីកំប៉ុសត្រូវមានបរិមាណសំណើមសមស្របគឺពី ៤០-៦០% បើគំនរជីមានសភាពសើមពេកនាំអោយជីហាប់ និងស្អិត ប៉ុន្តែបើគំនរជីស្ងួតពេកនាំអោយជីមិនងាយពុកផុយរលួយដែរ
- សីតុណ្ហភាពដែលសមស្របនៅក្នុងគំនរជីកំប៉ុសគឺ ៧០ អង្សាសេ សីតុណ្ហភាពខ្ពស់នាំអោយជីឆាប់ពុកផុយរលួយបាន-ល្អ (ឆាប់មានប្រតិកម្ម) ហេតុនេះជាការចាំបាច់ដែលត្រូវរក្សាសីតុណ្ហភាពរបស់គំនរជី ។ ជាទូទៅកំដៅនៃគំនរជីត្រូវកើនឡើងក្នុងកំ-ឡុងពេលពី ១-២ ថ្ងៃ កាលណាផ្នែកខាងក្នុងនៃគំនរជីមានកំដៅបានន័យថាភាពរលួយនៃគំនរជីកំប៉ុសមានដំណើរការ ។