វិធីផ្សំថ្នាំពុលពីរុក្ខជាតិ សម្រាប់ការពារសត្វចង្រៃល្អិតបំផ្លាញដំណាំ ធ្វើឲ្យដំណាំដុះលូតលាស់ល្អ មិនមានសត្វបំផ្លាញ និងទទួលបានផលច្រើន
ធាតុផ្សំ៖
- ម្ទេស ១គីឡូក្រាម សំបកផ្លែទៀបខ្ចីល្មម ១គីឡូក្រាម មើមប៉ិកួរ ១គីឡូក្រាម ទឹក ២លីត្រ។
សំភារៈជំនួយ៖
- ពាងចំណុះ ២០លីត្រ សម្រាប់ធ្វើបរិមាណច្រើន គំរបពាង ១ និងឈើកូរ ។
របៀបផ្សំ៖
- យកធាតុផ្សំខាងលើមានម្ទេស សំបកទៀប មកចិញ្ច្រាំ ហើយឈូសមើម ប៉ិកួរ រួចទើបបុកបញ្ចូលគ្នា ហើយយកទៅដាក់ត្រាំក្នុងពាង ដោយចាក់ទឹកឲ្យលិច រួចគ្របគំរបជិត
- ដាក់ក្រោមម្លប់ឈើ រយៈពេល ២ថ្ងៃ បើកគំរបពាងកូរម្តងដើម្បីឲ្យថ្នាំឆាប់កាច់។
- ក្រោយពីត្រាំទុករយៈពេល ១សប្តាហ៍មក សង្កេតឃើញថាទឹកឡើងពណ៌ក្រម៉ៅ និងធុំក្លិនឆួល ដែលបញ្ជាក់ថាទឹកថ្នាំកាច់បានល្អ ហើយអាចយកទៅប្រើស្រោចទៅលើដំណាំបានហើយ ។
របៀបប្រើ៖
- នៅពេលប្រើយកទឹកថ្នាំ ២លីត្រ លាយជាមួយទឹក ១២ លីត្រ ស្រោចមុនពេលសត្វបំផ្លាញដើម្បីបណ្តេញកុំឲ្យវាមកជិតដំណាំ
- ក្រោយពីស្រោចទឹកថ្នាំប្រហែល ៣០នាទី ស្រោចទឹកលាងមកក្រោយដើម្បីកុំអោយទឹកថ្នាំនៅជាប់លើផ្ទៃស្លឹក នៅពេលត្រូវកំដៅថ្ងៃ ពេលវេលា ដែលល្អសំរាប់ការស្រោចថ្នាំ គឺ នៅម៉ោង ៥ព្រឹក។
ចំណាប់អារម្មណ៍៖
ក្រោយពីបានប្រើថ្នាំនេះ សង្កេតឃើញថាថ្នាំនេះមានប្រយោជន៍ច្រើនដូចជា ធ្វើឲ្យដំណាំដុះលូតលាស់ល្អ មិនមានសត្វបំផ្លាញ និងទទួលបានផលច្រើន ហើយមិនប៉ះពាល់ដល់សុខភាពទៀតផង ។
ក្រោយពីបានប្រើថ្នាំនេះ សង្កេតឃើញថាថ្នាំនេះមានប្រយោជន៍ច្រើនដូចជា ធ្វើឲ្យដំណាំដុះលូតលាស់ល្អ មិនមានសត្វបំផ្លាញ និងទទួលបានផលច្រើន ហើយមិនប៉ះពាល់ដល់សុខភាពទៀតផង ។
ប្រភព : អ៊ាង សុផល្លែត
No comments:
Post a Comment