ការកែច្នៃ និងការស្ដុកទុក

Saturday, March 25, 2017

pH នៃដី



pHនៃដី
pHដី គឺជាកំហាប់អ៊ីយ៉ុងអ៊ីដ្រូសែននៅក្នុងសូលុយស្យុងដី pHដីអាចប្រែប្រួលពី ៣ ទៅ ១១។ pHដីតូចមានន័យថា ដីមានភាពជាអាស៊ីតច្រើន។ ផ្ទុយទៅវិញបើតម្លៃpH ខ្ពស់នោះ គឺមានន័យថា ដីមានភាពអាល់កាឡាំង។
ការវាស់វែង pHដីអាចឲ្យកសិករប៉ាន់ស្មាននូវ លទ្ធភាពដីក្នុងការផ្តល់នូវបរិមាណសារធាតុចិញ្ចឹមដ៏ទៃទៀតដល់ការលូតលាស់របស់ដំណាំនោះមានន័យថា ដីដែលមានphណាមួយអាចធ្វើឲ្យដី នោះសំបូរសារធាតុចិញ្ចឹម មួយចំនួន ដែលក្នុងលក្ខខណ្ឌខ្លះភាពសំបូរច្រើនជ្រុលនាំឲ្យមានភាពពុល និងបង្ករឲ្យមានកង្វះសារ ធាតុចិញ្ចឹមមួយចំនួនផងដែរ។  
ឧទាហរណ៍ៈ ដីដែលមានpHតិចជាង៤មានសារធាតុអាលុយមីញ៉ូម(Al)ខ្ពស់ ដូចនេះដំ ណាំអាចងាយរងនូវការពុលអាលុយមីញូម។ ប៉ុន្តែដីនេះជាទូទៅខ្វះសារធាតុចិញ្ចឹម កាល់ ស្យូម(Ca) ម៉ាញ៉េស្យូម (Mg) និង ប៉ូតាស្យូម (K) ។ 
ដោយ AgriToday សង្កេតឃើញថា បងប្អូនកសិករដែលមានធនធានគួរសម ហើយមាន ចំនាប់អារម្មណ៍ក្នុងរបរកសិកម្មគាត់តែងតែប្រើប្រាស់ឧបករណ៍វាស់pH។ AgriToday សូមលើកមកបង្ហាញនូវការរៀបរាប់យ៉ាងសង្ខេបពីអត្ថន័យ phនៃដីសំរាប់ដាំដំណាំចំពោះ ដីដែលមានតំលៃpH ផ្សេងគ្នា ។
ដំណាំមានភាពស៊ាំនឹងកំរិត pH ផ្សេងគ្នា ដូចបង្ហាញក្នុងតារាងខាងក្រោម ។

ដំណាំpH សមស្រប
ទំពាំងបាយជូ៥.៥ - ៨
ពោត៦.៨
សណ្តែកសៀង៦.៨
ក្រូច៥.៥ - ៦.៥
ខ្ញី៥.៥ - ៦.៥
ដំឡូងមី៥.៥ - ៦.៥
ខ្ទឹម៦.៥
ប៉េងប៉ោះ៥.៥ - ៦.៥
បើដីមានpHទាប កសិករអាចប្រើប្រាស់ កំបោរ សម្រាប់បង្កើន pH ។ គួរបញ្ជាក់ផងដែរថា បើpH មិនត្រូវតាមការកំណត់ខាងលើ មិនមែនបានន័យថា កសិករមិនអាចដាំដុះបានទេ ប៉ុន្តែកសិករមិនទទួលបានទិន្នផលខ្ពស់ ។ 

No comments:

Post a Comment