- សេចក្ដីផ្ដើម
ខិត្តប័ណ្ណស្ដីពី ការធ្វើជីកំប៉ុស្តិ៍នេះ ត្រូវបានរៀបចំឡើង ជាផ្នែកមួយនៃ សៀវភៅបច្ចេកទេសកសិករសម្រាប់ ដំណាំត្រសក់ផ្អែម ដែលបានអនុវត្តនៅដើមឆ្នាំ ២០១២ ក្នុង ខេត្តកំពងស់ចាម និងកំពង់ធំ ។ ខិត្តប័ណ្ណនេះ រៀបរាប់ពីវិធីធ្វើជីកំប៉ុស្តិ៍ ៣ប្រភេទ សម្រាប់ប្រើដាក់ដំណាំនេះ គឺ កំប៉ុស្តិ៍គោគ កំប៉ុស្តិ៍ទឹកបំប៉នស្លឹកដើម និងកំប៉ុស្តិ៍ទឹកជំនួយផ្លែត្រសក់ឲ្យផ្អែម ។ ជីកំប៉ុស្តិ៍ទាំងនេះ ក៏អាចប្រើសម្រាប់ដំណាំបន្លែ ដំណាំយកផ្លែ និងដំណាំផ្សេងទៀតបានដែរ ។
- តើអ្វីទៅជាជីកំប៉ុស្តិ៍?
ជីកំប៉ុស្តិ៍ គឺជា ជីធម្មជាតិ និងជាអ្នកកែលំអដី ដែលបានមពីដំណើរការកាច់បំបែក (ធ្វើឲ្យពុកផុយ) និងការរលាយនៃវត្ថុធាតុសរីរាង្គ ក្រោមលក្ខខណ្ឌអាកាសធាតុ សំណើម និងកំដៅ) សមស្របដោយមីក្រូ សរីរាង្គ និងសត្វល្អិតមានប្រយោជន៍ ឲ្យក្លាយទៅជាជីជាតិចិញ្ចឹម ដែលដំណាំអាចស្រូបយកប្រើសម្រាប់ ចិញ្ចឹមជីវិត និងលូតលាស់បន្តបូជ ។ សារធាតុសរីរាង្គចំបងៗ ដែលត្រូវប្រើរួមមាន ស្លឹកឈើស្រស់ ជីលាមកសត្វ ដីដំបូក ឬដីបាតបឹង ត្រពាំង ទឹកនោម ផេះអង្កាម ជាដើម...។
- តើជីកំប៉ុស្តិ៍ មានប្រយោជន៍អ្វីខ្លះ?
ជីកំប៉ុស្តិ៍មានប្រយោជន៍ណាស់សម្រាប់កសិករពីព្រោះវា៖
- ផ្ដល់ដី ដែលពុកផុយល្អ សម្រាប់យកទៅដាក់ដំណាំ
- កែប្រែគុណភាពដី ធ្វើឲ្យដីធូរ ដំណាំចាក់ឫសបានល្អ
- ងាយស្រួលធ្វើ និងអាចរកវត្ថុធាតុដើម មានស្រាប់ក្នុងភូមិ
- ជួយកាត់បន្ថយចំណាយ ដើម្បីទិញដី
- អាចប្រមូលប្រើអស់លទ្ធភាពនូវវត្ថុធាតុដើមមានស្រាប់ក្នុងមូលដ្ឋាន (លាមកសត្វ កាកសំណល់សរីរាង្គ ដំណាំ) ដែល បើពុំនោះទេ ត្រូវទុកចោល (ប្រមូលមិនអស់ ឬទុកហាលថ្ងៃខ្យល់ចោល ខូចគុណភាព) និងកខ្វក់បរិស្ថានជុំវិញផ្ទះ ។
- ចូលរួមសំអាត និងធ្វើឲ្យភូមិដ្ឋាន ស្អាតមានអនាម័យ ។

- ប្រភេទជីកំប៉ុស្តិ៍ និងវិធីផលិត
ជីកំប៉ុស្តិ៍ មានវិធីផលិត ធាតុផ្សំ និងប្រភេទខុសគ្នា ទៅតាមបច្ចេកទេស និងបទពិសោធន៍ និងតម្រូវការ របស់កសិករ ។ ក្នុងខិត្តប័ណ្ណនេះ យើងនឹងលើកយកបទពីសោធន៍ធ្វើជីមួយចំនួនដែលសមស្របសម្រាប់ ដំណាំត្រសក់ផ្អែម និងដំណាំបន្លែ ។ វិធីផលិតទាំងនេះ ត្រូវការពេលខ្លី ហើយផលិតបានជីកំប៉ុសិ៍ មានគុណភាពល្អ សម្រាប់ប្រើតាមដំណាក់កាលផ្សេងៗ របស់ដំណាំ ។
- ជីកំប៉ុស្តិ៍គោក
- វត្ថុធាតុផ្សំសម្រាប់ធ្វើជីកំប៉ុស្តិ៍គោក
បរិមាណវត្ថុធាតុផ្សំ គឺអាស្រ័យលើបរិមាណជីកំប៉ុស្តិ៍ ដែលត្រូវការប្រើ ។ វត្ថុធាតុផ្សំ និងរូបមន្តធាតុផ្សំ លាយ ដែលត្រូវប្រើគឺ៖
- លាមកគោ/ក្របីពុកផុយ ចំនួន ១ភាគ
- ផេះអង្កាម ឬធ្យូងអង្កាម ចំនួន ០,៥០ ភាគ
- កំបោរស ចំនួន ០,០៥ ភាគ

ឧទាហរណ៍:
+ លាមកគោក្របី (ពុកផុយ) ចំនួន ១០០ គីឡូក្រាម
+ ផេះអង្កាម ឬធ្យូងអង្កាម ចំនួន ៥០ គីឡូក្រាម
+ កំបោរស ចំនួន ៥ គីឡូក្រាម

- ទឹកធម្មតា ប្រើក្នុងបរិមាណសមស្រប សម្រាប់ស្រោចផ្សើមនៅពេលលាយសារធាតុផ្សំ ច្របល់ចូលគ្នា ឲ្យសព្វ ។
- ថង់ប្លាស្ទីចថ្លាធំ ឬតូច អាស្រ័យលើបរិមាណជី ដែលយើងត្រូវផលិត (ឧទាហរណ៍: បើថង់ច្រកជីធ្វើរួច មានកំពស់ ១,៥ ម៉ែត្រ និងធ្មេញឈើ (ឬទទឹងមាត់ថង់) ២,៥ ម៉ែត្រ គឺអាចផលិតបានជីកំប៉ុស្តិ៍គោក បានប្រមាណជា ១តោន ។

- វិធីធ្វើជីកំប៉ុស្តិ៍គោក
- ត្រៀមឧបករណ៍ដែលត្រូវការមានតង់កៅស៊ូសម្រាប់ក្រាលថង់ប្លាស្ទិចថ្លាសម្រាប់ច្រក ចប ប៉ែល បង្គីជញ្ជីង...។ ល។
- ចំពោះលាមកគោក្របី ត្រូវយកលាមកគោក្របីពុកផុយ (ឬ កាកសំណល់ឡជីឧស្ម័ន) ដែលស្លូត ឬសើម តិចៗហើយជ្រោយបំបែក និងរើសយកកំទិចកំទីថ្ម ថង់ប្លាស្ទិច និងវត្ថុរឹង មិនរលាយ/រលួយផ្សេងៗចេញ ឲ្យស្អាត ។
- ចាក់ធាតុផ្សំទាំង ៣ចូលគ្នា លើតង់កៅស៊ូ ដែលបានក្រាល
- លាយច្របល់ វាចូលគ្នាឲ្យសព្វល្អ តាមរូបមន្តខាងលើដោយស្រោចទឹក ឲ្យជោគល្មមបានសព្វល្អ ។
- ចង់ក្របួចមាត់ថង់ប្លាស្ទិចថ្លាម្ខាង រួចដាក់បញ្ឈរ (ដោយដាក់ខាងចង នៅក្រោម ធ្វើជាបាតថង់) ហើយជ្រើសរើសទីតាំងដាក់ថង់ដែលអាចត្រូវកំដៅថ្ងៃបានល្អ ពេញមួយថ្ងៃ ។
- ច្រកជីដែលលាយច្របល់គ្នារួច ចូលក្នុងថង់ប្លាស្ទិចថ្លា ហើយកៀរពង្រាយឲ្យពេញបាតថង់ល្អ
- បន្ទាប់ពីច្រកពេញ (ត្រឹមកម្រិតអាចក្របួច ថង់មាត់បាន) ត្រូវចំហមាត់ថង់ ហាលថ្ងៃ ឲ្យបានយ៉ាងតិច ២ម៉ោង មុននឹងចងក្របួចមាត់ថង់ ខាងលើ ។ - ចងមាត់ថង់ឲ្យជិតល្អ ហើយទុកហាលថ្ងៃ នៅទីតាំងនោះយ៉ាងតិច ១៤ថ្ងៃ ទើបអាចប្រើបាន ។ ទុកកាន់តែបានយូរជាងនេះ កាន់តែប្រសើរ ។

- ជីកំប៉ុស្តិ៍ទឹក សម្រាប់បំប៉នដើមស្លឹក
- វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ទឹកបំប៉នដើមស្លឹក
ក្នុងការផ្សំ ជីកំប៉ុស្តិ៍ទឹកបំប៉នដើមស្លឹក ត្រូវប្រើធាតុផ្សំខាងក្រោម៖
- ស្លឹកទន្ទ្រាងខែត្រចិញ្ច្រាំ កន្លះពាង (ពាងចំណុះ ២០០លីត្រ)
- អាចម៍មាន់ ឬអាចម៍ប្រចៀវ ដែលកាច់បំបែកសរីរាង្គបានល្អចំនួន ៣គីឡូក្រាម
- ទឹកនោមគោក្របី ឬមនុស្ស
- ទឹកធម្មតា ចាក់បំពេញពាង

- វិធីធ្វើជីកំប៉ុស្តិ៍ទឹកបំប៉នដើមស្លឹក
- ឧបករណ៍ និងសំភារៈដែលត្រូវការរួមមាន៖ ពាងទឹក ឬធុងប្លាស្ទិចចំណុះ ២០០លីត្រ ។
- ស្លឹកទន្ទ្រាងខែត្រចិញ្ច្រាំខ្លីៗ កន្លះពាង (ឬ កន្លះធុង)
- អាចម៍មាន់ ឬអាចម៍ប្រចៀវ ដែលមានលក្ខណៈ កាច់បំបែកពុកផុយ បានល្អ
- ទឹកនោមគោក្របី ឬមនុស្ស
- ទឹកធម្មតា ចាក់បំពេញពាង (ឬធុង)
- ដាក់វត្ថុធាតផ្សំទាំងបីចូលគ្នា ក្នុងពាង ហើយចាក់ទឹកបំពេញ
- ដាក់ពាង/ធុងជី នៅកន្លែងម្លប់ គ្របវាឲ្យជិតល្អ
- កូរមួយថ្ងៃ ២ដង ហើយក្នុងមួយដងៗ ប្រមាណជា ៥នាទី

- ទុកពាងនៅទីតាំងនោះយ៉ាងតិច ២១ថ្ងៃ ទើបអាចប្រើបាន ។ ទុកកាន់តែបានយូរជាងនេះ កាន់តែប្រសើរ ។
- ប្រើជីទឹកនេះ លាយជាមួយទឹក ឬបង្ហូរជាមួយទឹកស្រោច តាមទុយោស្រោចដំណក់ទឹក តាមគល់ដំណាំ ។

- ជីកំប៉ុស្តិ៍ទឹកជំនួយផ្លែឲ្យផ្អែម
- វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្លែផ្អែម
ដើម្បីផ្សំជីកំប៉ុស្តិ៍ទឹកជំនួយផ្លែឲ្យផ្អែម ត្រូវប្រើធាតុផ្សំ ខាងក្រោម៖
- ក្បាលត្រី (ឬ កាកសំណល់អាចម៍ត្រី) ចំនួន ៣គីឡូក្រាម
- ស្ករត្នោត ១គីឡូក្រាម
- ទឹកធម្មតា ១លីត្រ
- មេជី ០,៥ លីត្រ (ជាទឹកដី ដែលផលិតតាមវិធីនេះ ហើយទុកយូរ)

- វិធីធ្វើជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្អែម
- ដាក់វត្ថុធាតុផ្សំ ទាំងបីចូលគ្នា ក្នុងធុង ឬកូនពាង
- ដាក់កូនពាង ឬធុងនោះ នៅកន្លែងដែលមានម្លប់
- កូរល្បាយជី រៀងរាល់៣ថ្ងៃម្ដង ។
- ទុកពាងជី នៅទីតាំងនោះយ៉ាងតិច ១ខែ ទើបអាចប្រើបាន ។ ទុកកាន់តែបានយួរជាងនេះ កាន់តែប្រសើរ ។
- ប្រើជីទឹកនេះ លាយជាមួយទឹក ឬបង្ហូរជាមួយទឹកស្រោចតាមទុយោស្រោចដំណក់ទឹក តាមគល់ដំណាំ ៕

ប្រភព : គម្រោងបង្ហាញបច្ចេកវិទ្យាបង្កើនផលិតភាពជុំវិញតំបន់ទន្លេសាប
No comments:
Post a Comment