កាលបរិច្ឆេទផ្សាយ : 25-3-2017
បច្ចុប្បន្ននេះបន្លែផ្លែឈើជាច្រើនសុទ្ធតែប្រើប្រាស់ថ្នាំពុលក្នុងពេលដាំដុះ និងក្រោយពីប្រមូលផលរួច។ ដូចនេះការប្រើប្រាស់ថ្នាំពុលតាមបែបធម្មជាតិសំរាប់ដំណាំជាលក្ខណះគ្រួសារគឺជាវិធីសាស្រ្តដ៏ល្អមួយសំរាប់បងបង្អូនប្រើប្រាស់បាន។ ដូចនេះខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការផលិត។
១- ធាតុផ្សំ
- ធាតុសំខាន់ៗ ដែលគាត់ប្រើមាន:
- ផ្លែរាំងភ្នំ ១ ផ្លែ
- សំបកស្លែង ០,៥ គីឡូក្រាម
- សំបកស្តៅ ០,៥ គីឡូក្រាម
- ផ្លែស្លាក់ ០,៥ គីឡូក្រាម
- ឫសនិងដើមថ្នាំជក់ ០,៥ គីឡូក្រាម
- មើមស្លែងដងដឹង ០,៥ គីឡូក្រាម
- សំបកក្រសាំង ០,៥ គីឡូក្រាម
២- របៀបផ្សំ
យកផ្លែរាំងភ្នំពុះជាពីរ ហើយធាតុផ្សំទៀតគាត់យកមកកាត់ជាកំណាត់តូចៗ រួចដំបំបែក បន្ទាប់មកយកទៅចាក់ត្រាំក្នុងទឹក ៣០ លីត្រ ។ ពាងដែលត្រាំថ្នាំត្រូវគ្របឲ្យជិតរក្សាទុកនៅក្នុងម្លប់។ រយៈពេល ១៥ ថ្ងៃ ក្រោយមកអាចយកប្រើបាន ។

៣-ការប្រើប្រាស់
យកទឹកថ្នាំទៅប្រើលើសណ្តែកកួរ ត្រសក់ ។ ចំពោះបរិមាណប្រើលាយទឹកថ្នាំ ១ លីត្រ ជាមួយទឹកធម្មតា ៤ លីត្រ និងសាប៊ូ ១ ស្លាបព្រាបាយ ។
យកទឹកថ្នាំទៅប្រើលើសណ្តែកកួរ ត្រសក់ ។ ចំពោះបរិមាណប្រើលាយទឹកថ្នាំ ១ លីត្រ ជាមួយទឹកធម្មតា ៤ លីត្រ និងសាប៊ូ ១ ស្លាបព្រាបាយ ។
ប្រភព : តែម សម្បត្តិ
No comments:
Post a Comment