Saturday, March 25, 2017

បច្ចេកទេសផ្សំថ្នាំពុលធម្មជាតិ សំរាប់កំចាត់ចៃ និងដង្កូវខៀវ


កាលបរិច្ឆេទផ្សាយ : 25-3-2017

បច្ចុប្បន្ននេះបន្លែផ្លែឈើជាច្រើនសុទ្ធតែប្រើប្រាស់ថ្នាំពុលក្នុងពេលដាំដុះ និងក្រោយពីប្រមូលផលរួច។ ដូចនេះការប្រើប្រាស់ថ្នាំពុលតាមបែបធម្មជាតិសំរាប់ដំណាំជាលក្ខណះគ្រួសារគឺជាវិធីសាស្រ្តដ៏ល្អមួយសំរាប់បងបង្អូនប្រើប្រាស់បាន។ ដូចនេះខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការផលិត។
១- ​ធាតុ​ផ្សំ​
  • ​ធាតុ​សំខាន់ៗ ដែល​គាត់​ប្រើ​មាន​:
  • ​ផ្លែ​រាំងភ្នំ ១ ផ្លែ​
  • ​សំបក​ស្លែង ០,៥ គីឡូក្រាម​
  • ​សំបក​ស្តៅ ០,៥ គីឡូក្រាម​
  • ​ផ្លែ​ស្លាក់ ០,៥ គីឡូក្រាម​
  • ​ឫស​និង​ដើម​ថ្នាំជក់ ០,៥ គីឡូក្រាម​
  • ​មើម​ស្លែងដងដឹង ០,៥ គីឡូក្រាម​
  • ​សំបក​ក្រសាំង ០,៥ គីឡូក្រាម​
២- ​របៀប​ផ្សំ​
​យកផ្លែ​រាំងភ្នំពុះ​ជា​ពីរ ហើយ​ធាតុ​ផ្សំ​ទៀត​គាត់​យក​មក​កាត់​ជា​កំណាត់​តូចៗ រួច​ដំ​បំបែក បន្ទាប់មក​យក​ទៅ​ចាក់​ត្រាំ​ក្នុង​ទឹក ៣០ លីត្រ ។ ពាង​ដែល​ត្រាំ​ថ្នាំ​ត្រូវ​គ្រប​ឲ្យ​ជិត​រក្សាទុក​នៅក្នុង​ម្លប់។ រយៈពេល ១៥ ថ្ងៃ ក្រោយ​មក​អាច​យក​ប្រើ​បាន ។​
៣-​ការប្រើប្រាស់​
​​​យកទឹក​ថ្នាំ​ទៅប្រើ​លើ​សណ្តែកកួរ ត្រសក់ ។ ចំពោះ​បរិមាណ​ប្រើ​លាយ​ទឹក​ថ្នាំ ១ លីត្រ ជាមួយ​ទឹក​ធម្មតា ៤ លីត្រ និង​សាប៊ូ ១ ស្លាបព្រា​បាយ ។​
ប្រភព : តែម សម្បត្តិ

No comments:

Post a Comment