១ ការរៀបចំដី
ការភ្ជួររាស់ត្រូវធ្វើឡើងអោយបាន 2-3ដងដើម្បីអោយដីធូរ ជ្រាបទឹកបានល្អ ។ ត្រូវលើករងអោយមានកំពស់25-30cm ទទឹងរង1-1.2m បន្ទាប់មកយកជីប្រភេទប៉ូតាស្យូម ចំនួន150-200Kg លាយជាមួយជីផ្សំជាមួយអង្កាមដុត15-18T/ha បាចលើរងរួចរាស់លុប និងកៀអោយស្មើរមុនដាំដុះ។

២ របៀបដាំដុះ
ដំណាំឆៃថាវ គេដាំវានឹងគ្រាប់ផ្ទាល់ ត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃអោយក្ដៅ រយៈពេល1-2ម៉ោងក្រោយមកដាក់ត្រាំទឹក 3-4ម៉ោង ។ ការដាំដុះគឺយកគ្រាប់ពូជទៅដាំលើថ្នាល ដោយផ្ទាល់ក្នុងជំរៅ 2cm ជាមធ្យមដាក់2គ្រាប់/គុម្ព ហើយចន្លោះជួរនិងចន្លោះគុម្ព 20x20cm ក្រោយពីដាំរួចត្រូវយកចំប៉ើង ស្ងួតមកពង្រាយគ្របពីលើផ្ទៃរងពី70-80%នៃផ្ទៃរងដើម្បីរក្សាសំណើម ដើម្បីអោយកូនដំណាំដុះលូតលាស់បានល្អ។ ក្រោយពីដាំដុះរួចត្រូវស្រោចទឹកអោយជោគភ្លាម។

២.១ វគ្គដុះពន្លក
ចាប់តាំងពីដាំរហូតដល់កូនដំណាំដុះបាន100% វាត្រូវការសំណើមថេរ តែមិនជាំទឹកទេ។

២.២ វគ្គលូតលាស់ស្លឹកពិត
ក្រោយពីដុះពន្លក100% រយៈពេល7-10ថ្ងៃកូនដាំណាំដុះបានស្លឹក2-3 វាត្រូវការទឹកក្នុងកំរិតមធ្យម ។

២.៣ វគ្គកំណកំនើត និងពង្រីកមើម
ក្រោយពីដាំបានរយៈពេល15-18ថ្ងៃ យើងសង្កេតឃើញឆៃថាវ ពង្រីកគល់ប៉ោងបន្តិចៗ ពេលនេះវាត្រូការទឹកនិងសារធាតុចិញ្ចឹមកាន់តែច្រើនឡើងៗ រហូតដល់ពេលប្រមូលផល។

៣ ការជ្រុំដី និងដកស្មៅ
ពេលដែលជ្រុំដី និងដកស្មៅ ត្រូវដករំលួសកូន ដោយទុកតែ1ដើម/គុម្ពព្រមទាំងដកស្មៅចេញ និងជ្រុំគល់។ត្រូវផ្អាកការស្រោចទឹកមួយថ្ងៃដើម្បីធ្វើអោយដីស្ងួត។ រយៈពេលនៃការជ្រុំដីត្រូវធ្វើឡើង ក្រោយពីដាំបានចំនួន15-18ថ្ងៃ។

៤ ការដាក់ជីបំប៉ន
ការដាក់ជីបំប៉នលើកទី១រយៈពេល10ថ្ងៃក្រោយដាំ

- មេជី ១ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
- មេអ័រម៉ូន ១ គំរប
- ទឹក ១០លីត្រ
ការដាក់ជីបំប៉នលើកទី២ រយៈពេល 15-18ថ្ងៃក្រោយដាំ
- មេជី ១ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
- មេអ័រម៉ូន ១ គំរប
- ទឹក ១០លីត្រ
ការដាក់ជីបំប៉នលើកទី៣ ក្រោយដាំបាន25-30ថ្ងៃ ប្រើ
- មេជី ១ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
- មេអ័រម៉ូន ២ គំរប
- ទឹក ១០លីត្រ
ការដាក់ជីបំប៉នលើកទី៤ ក្រោយដាំ40ថ្ងៃ
- មេជី ១ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
- មេអ័រម៉ូន ២ គំរប
- ទឹក ១០លីត្រ
៥ ការប្រមូលផល
យើងពិនិត្យមើលស្លឹករបស់វា ប្រែពីបៃតងខ្ចី ទីបៃតងចាស់ កំពូលត្រួយរបស់ដំណាំលែងលូត មើមរបស់វាប្រែពីសខ្ចីទៅប្រផេះ នោះជាដំណាក់កាលអាចប្រមូលផលបានហើយ។ ទិន្នផលអាស្រ័យទៅលើប្រភេទពូជ និង រដូវកាលដាំដុះ ជាមធ្យមទទួកបានទិន្នផលពី28-32T/ha។

No comments:
Post a Comment