Friday, March 24, 2017

ចៃត្រសក់បង្កឡើងអាហ្វីដ

លក្ខណៈនៃការបំផ្លាញ
អាហ្វីដមានរាងតូចពណ៌ត្នោត ឬបៃតង ដែលវាជញ្ជក់យករុក្ខរសពីរុក្ខជាតិ។ ពួកវាចូលចិត្តស៊ីបំផ្លាញលើស្លឹកខ្ចីៗ និងត្រួយ ហើយភាគច្រើនស្ថិតនៅលើផ្ទៃខាងក្រោមនៃស្លឹក។ ស្លឹក និងត្រួយដែលត្រូវអាហ្វីដបំផ្លាញប្រែជាពណ៌លឿង។ បើមានវត្តមាននៃអាហ្វីដច្រើនធ្វើអោយទិន្នផលធ្លាក់ចុះ ហើយបញ្ហាសំខាន់មួយទៀតគឺជាភ្នាក់ងារចំលងជំងឺវីរុសពីដំណាំមួយទៅដំណាំមួយទៀត។ ទឹកដមជាតិផ្អែមដែលវាបញ្ចេញមកក្រៅ បន្ទាប់ពីវាជញ្ជក់ពីដំណាំហើយនោះបង្កអោយមានផ្សិតម្សៅដុះឡើង។
លក្ខណៈទូទៅ
អាហ្វីដអាចបន្តពូជបានយ៉ាងរហ័ស និងមានបរិមាណកាន់តែច្រើនក្នុងរយៈពេលខ្លីប៉ុណ្ណោះ និងអាចចម្លងជំងឺវីរុសដែលស្ថិតក្នុងផ្លែត្រសក់ដែលមានវីរុស ឬស្មៅចង្រៃ ទៅត្រសក់ដែលមានសុខភាពល្អ។ ជំងឺវីរុស ជាជំងឺដ៏សាហាវបំផ្លាញដំណាំត្រសក់ ហើយពុំមានថ្នាំកសិកម្មណាមួយអាចកម្ចាត់បានឡើយ។ សត្វល្អិតមានប្រយោជន៌មួយចំនួនដែលចូលចិត្តស៊ីអាហ្វីដមានដូចជាអណ្តើកមាស និងពីងពាង អាចជួយកាត់បន្ថយប្រជាករអាហ្វីដបាន។
វិធានការគ្រប់គ្រង និងកម្ចាត់
  • ចុះពិនិត្យមើលវត្តមានអាហ្វីដរៀងរាល់ ៣ថ្ងៃម្តង។ បើមានវត្តមានអាហ្វីដលើសពី១ក្បាល ក្នុង១០ដើម នោះត្រូវប្រើថ្នាំកម្ចាត់
  • បើមានវត្តមានអាហ្វីដតិចតួច នោះត្រូវប្រមូល ឬចាប់វាចេញដោយប្រើដៃផ្តិតថ្នមៗលើស្លឹក និងត្រួយ
  • បើអ្នកឃើញសត្រូវធម្មជាតិដូចជា អណ្តើកមាស lacewing និង ពីងពាង នោះមិនចាំ បាច់ធ្វើអ្វីទេ
  • ត្រូវប្រមូលចោលនូវដំណាំចាស់ៗដែលបានបំផ្លាញ ដើម្បីជៀសវាងការរាលដាលវីរុសដល់ដំណាំដទៃៗដែលមានសុខភាពល្អ
  • បាញ់ថ្នាំផ្សំពីរុក្ខជាតិដូចជា ស្តៅស្រស់ ស្លឹកគ្រៃ និងខ្ញី
  • បើមានការបំផ្លាញធ្ងន់ធ្ងរ ត្រូវប្រើថ្នាំកសិកម្មដូចជា abamectin, fenobucarp, permethrin ឬ alpha-cypermethrin ។ សូមអានការណែនាំពីការប្រើប្រាស់នៅក្នុងតារាងពណ៌លឿង និងបៃតង។
វិធានការការពារ
  • ភ្ជួរដីហាល ២-៣ ដងមុនពេលដាំ ដើម្បីកម្ចាត់ស្មៅចង្រៃដែលជាភ្នាក់ងារចំលងអាហ្វីដ
  • ដាំដំណាំអន្ទាក់ ឬជាដំណាំការពារជុំវិញចំការដូចជាពោត និងត្រប់
  • ប្រមូលនិងកំទេចចោលនូវដំណាំដែលមានជំងឺ និងកាកសំណល់រុក្ខជាតិក្នុងចំការ
  • ថែរក្សាសត្រូវធម្មជាតិដូចជា អណ្តើកមាស
  • ប្រើប្លាស្ទិកពណ៌ប្រផេះ ឬប្រាក់ គ្របរងដើម្បីបណ្តេញអាហ្វីដ
ការអង្កេត
  • តាមដានចំការជាប្រចាំ និងពិនិត្យវត្តមាននៃអាហ្វីដ
  • ត្រួតពិនិត្យមើលរោគសញ្ញាបំផ្លាញ
វិធានការកម្ចាត់
  • ប្រើថ្នាំផ្សំពីរុក្ខជាតិ (ដូចជាស្តៅ ស្លឹកគ្រៃ និងខ្ញី) ដោយលាយថ្នាំ ១លីត្រ និងទឹក ១៥លីត្រ
  • នៅដំណាក់កាលដំបូង(មានសត្វបំផ្លាញតិចតួច) ត្រូវចាប់សត្វដោយដៃ
  • បាញ់ទឹកលាយនឹងម្សៅសាប៊ូ ឬអំបិលបូតាស្យូម (៥ក្រាម/១លីត្រ)
  • Abamectin
  • បាញ់ ០.៥ម.ល/១លទឹក
  • Fenobucarb (ឧ.Bascide)
  • ២០-៣០ម.ល/៨ល ទឹក
  • ថ្នាំដែលមិនជ្រាប, ប៉ះផ្ទាល់
  • Permethrin
  • ១ម.ល/១ល ទឹក
  • ឬ alpha cypermethrin (e.g. Attach)
  • Pyrethroid
កំរិតគ្រោះថ្នាក់
  • Abamectin, IRAC Group 6
  • មិនមានចំណាត់ថ្នាក់ WHO តែចាត់ចូលជាក្រុមពុលមធ្យម
  • Carbamate IRAC Group 1A
  • ស្ថិតក្នុងក្រុមទី II នៃ WHO (គ្រោះថ្នាក់មធ្យម
  • ប្រើតែនៅពេលដែលមានការបំផ្លាញធ្ងនធ្ងរ
  • Synthetic pyrethroid
  • IRAC Group 3A
  • ស្ថិតក្នុងក្រុមទី II នៃ WHO (គ្រោះថ្នាក់មធ្យម
  • IRAC Group 3A, មិនមានចំណាត់ថ្នាក់់ នៅក្នុង WHO
  • សំគាល់: ត្រូវគោរពតាមការណែនាំនៅលើសំបកថ្នាំ មុននឹងប្រើប្រាស់ថ្នាំណាមួយ
  • សំគាល់: ដើម្បីជៀសវាងបន្សល់កាកសំណល់ថ្នាំទៅក្នុងបរិស្ថាន នោះអ្នកមិនត្រូវប្រើប្រាស់បន្តនូវថ្នាំណាដែលស្ថិតក្នុងក្រុមថ្នាំ IRAC ដូចគ្នាទេ
ប្រភព៖ អគ្គនាយកដ្ឋានកសិកម្ម(GDA)

No comments:

Post a Comment