ឈ្មោះ ហ្វីលឡូត្រែតាអំបូរ គ្រីសូមេលីដេ លំដាប់កូឡេអុបតឺរ៉ា ឈ្មោះទូទៅ ទាកគូ ឬចៀកគូ
១. សត្វល្អិត
- វដ្តជីវិតទាកគូ: ព័ត៌មានពិតប្រាកដស្តីពីវដ្តជីវិតរបស់សត្វទាកគូនេះ មិនមានទាន់នរណាបានអោយដឹងនៅឡើយទេ ប៉ុន្តែវដ្តជីវិត របស់សត្វក្នុងប្រភេទមួយស្រដៀងនឹង សត្វនេះ ត្រូវបានកំណត់ថា ពងរបស់វាស្ថិតនៅក្នុងដីជំរៅ ២ ទៅ៣ស. ម។ ដង្កូវរបស់វាស៊ីបំផ្លាញឬស និងគល់ដំណាំ ហើយដំណើរការក្លាយជាដុកឌឿប្រព្រឹត្តទៅសំកបដុកឌឿតូចៗក្នុងដី។ វដ្តជីវិតរបស់វាពីពងដល់ពេញវ័យមានរយៈពេលប្រហែលពី ៣ ទៅ៤ សប្តាហ៍។ មេពេញ វ័យមានប្រវែង ២ មម។
- ស្នាមបំផ្លាញ: មេពេញវ័យស៊ីបំផ្លាញស្លឹក ដោយកោសិកាស្លឹកនិងធ្វើអោយមានស្នាមធ្លុះ
- ស្ថានភាពជាកត្តាចង្រៃ: នៅពេលដែលបរិមាណទាកគូកើនឡើងខ្ពស់ធ្វើអោយស្លឹកមាន ស្នាមធ្លុះជាច្រើន ដែល ធ្វើអោយផលដំណាំមិនឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។ ពពួក បន្លែដែលរងនូវការបំផ្លាញពីទាកគូខាំ្លងជាងគេ គឺពពួកដំណាំស្ពៃ ប៉ុន្តែក៏មានប្រភេទខ្លះ ត្រូវបានសំគាល់ឃើញមាននៅលើដំណាំត្រប់ដែរ។
២. អណ្តើកមាស ឬអណ្តើកមាសកវែង
- ឈ្មោះ អូឡាកូហ្វូរ៉ាស៊ីមីលីស អំបូរគ្រីសូមេលីដេ លំដាប់ កូឡេអុបតឺរ៉ា (ពពួកសត្វល្អិតមានស្លាបរឹង) ឈ្មោះទូទៅ អណ្តើកមាស ឬអណ្តើកមាសកវែង វដ្តជីវិតរបស់សត្វក្នុងប្រភេទស្រដៀងនឹងគ្នានេះ ត្រូវបានគេកំណត់ថាពងរបស់វាស្ថិតនៅក្នុងដី ហើយដង្កូវស៊ីបំផ្លាញឬស (ជាទូទៅចំពោះដំណាំវារ)។ ដំណើកការក្លាយជា ដុកឌឿប្រព្រត្តឹទៅនៅក្នុងដីមេពេញវ័យមានប្រវែង ៧មម ហើយវដ្តជីវិតពេញលេញរបស់ វា ពីពងរហូតមេពេញវ័យមានរយៈពេលប្រែប្រួលពី ៤៥ ទៅ ៦០ថ្ងៃ។
- សា្នមបំផ្លាញ: ការស៊ីបំផ្លាញរបស់មេពេញវ័យ ធ្វើអោយស្លឹកដំណាំមានស្នាមជាវង្វង់ បន្ទាប់មកធ្លុះជារន្ធតូចៗ ។ ដង្កូវស៊ីបំផ្លាញឬស ដែលធ្វើអោយដំណាំចុះខ្សោយ។
- ស្ថានភាពជាកត្តាចង្រៃ: នៅពេលដែលបរិមាណអណើ្តកមាសកវែងនេះមានការកើន ឡើងខ្លាំង ធ្វើអោយស្លឹកដំណាំរងនូវការស៊ីបំផ្លាញធ្ងន់ធ្ងរ។សត្វមានប្រយោជន៍សំខាន់ៗ សត្រូវធម្មជាតិរបស់វាត្រូវបានស្គាល់តែបន្តិចបន្តួចប៉ុណ្ណោះ។
No comments:
Post a Comment