Saturday, March 25, 2017

វិធានការកំចាត់ពពួកដង្កូវមេអំបៅ



វិធានការកំចាត់តាមវិធីដាំដុះ
ប្រើសំណាញ់សត្វល្អិតដើម្បីគ្របដើម្បីការពារថ្នាលបណ្តុះបន្លែ បណ្តុះកូនដំណាំឲ្យឆ្ងាយពីចំការបន្លែ បេះដោយដៃហើយញេចវាចោល បេះផ្លែដែលមានដង្កូវស៊ីទៅកប់អោយបានជំរៅ ២០ ស.ម រដូវត្រជាក់និងភ្លៀងត្រូវដាំឲ្យរង្វើលជាងរដូវក្តៅ សំអាតស្មៅនៅក្នុងចំការ ដាំដំណាំឆ្លាស់ចៀសវាងដាំដំណាំដ៏ដែលៗព្រោះអាចកាត់បន្ថយសត្វល្អិតមួយចំនួនដែលរស់នៅ ក្នុងដីដែលរស់នៅពីរដូវមុន ប្រមូលកំទេចកំទីបន្ទាប់ពីប្រមូលផលហើយ យកចេញពីចំការ ។
វិធានការគីមីប្រើសម្រាប់កំចាត់ពពួកមេអំបៅ
ដំណាំបន្លែយកផ្លែ (ម្ទេស ត្រប់ សណ្តែកគួរ ប៉េងប៉ោះ ត្រសក់) ដំណាំទាំងនេះត្រូវបាញ់នូវក្នុង ដំណាក់ការលូតលាស់រហូតដល់ចេញផ្កា ។ ការបាញ់ថ្នាំពុលកសិកម្ម គឺធ្វើឡើងពីក្រោមនិងស្លឹក ។
ថ្នាំគីំមីដែលអាចប្រើប្រាស់បានដូចជា
  • បាក់ស៊ីលួស ស្សូរីនជៀនស៊ឺស (Bacillus thuringiensis)
  • បេតា ស៊ីហ្លូស្រីន (Beta-cyfluthrin)
  • ក្លភីរីហ្លូស (Chlorpirifos)
  • ស៊ីភើមេទ្រីន (Cypermethrin)
ការកំចាត់តាមវិធានការគីមី មានប្រសិទ្ធភាពលុះត្រាតែអនុវត្តន៍វិធានការកំចាត់ តាមវិធីដាំដុះជាមុនសិន ។
សូមរក្សាការងចាំនៃរយៈពេលរងចាំ៖
ដើម្បីបានបន្លែបរិភោគដោយសុវត្ថិភាព ការប្រមូលផលត្រូវរងចាំយ៉ាងតិច ៧ ថ្ងៃបន្ទាប់ពីបាញ់ថ្នាំ ។
សុវត្ថិភាពការប្រើប្រាស់ថ្នាំកសិកម្ម
ត្រូវប្រើតាបវិធីដូចខាងក្រោម ៖
ម៉ាសការពារផ្លូវដង្ហើម និងវ៉ែនតា,ស្រោមដៃ ,ស្បែកជើងកវែង និងមួក,អាវដៃវែង ,ខោជើងវែង (ជាការប្រសើរបើវាមិនជ្រាបទឹកទៀតនោះ) ។
ប្រការត្រូវចងចាំ
ជៀសវាងបាញ់ថ្នាំនៅពេលដែលមានឃ្មុំកំពង់ហើរក្នុងចំការ,មិនត្រូវលាយ និងបាញ់ថ្នាំនៅពេលមានខ្យល់,ជៀសវាងបាញ់ថ្នាំ ឬសំអាតធុងបាញ់ថ្នាំនៅក្បែរប្រភពទឹក,ត្រូវងូតទឹកជំរៈដោយប្រើសារប៊ូក្រោយពេលលាយ និងបាញ់ថ្នាំកសិកម្ម,រក្សាថ្នាំកសិកម្មនៅកន្លែងស្ងួតត្រជាក់ល្មម និងបិទជិតមិនប៉េះពន្លឺថ្ងៃ និងភ្លើង,រក្សាថ្នាំកសិកម្មនៅវក្នុងដប ឬកញ្ចប់ដើមរបស់វានៅកន្លែងដែលមានសុវត្ថិភាព រួចផុតពីដៃក្មេង,ដុតឬកប់សំបកដប កញ្ចប់ថ្នាំដែលប្រើអស់នៅកន្លែងដែលឆ្ងាយពីប្រភពទឹក,កុំប្រើប្រាស់សំបកដប កំប៉ុង  ថ្នាំកសិកម្ម ឬអោយក្មេងលេងបន្ទាប់ពីប្រើថ្នាំអស់ ។

No comments:

Post a Comment