យើងបានដឹងហើយថា ការបាត់បង់ផលិតផលក្រោយពេលប្រមូលផល មិនត្រឹមតែប៉ះពាល់លើផលិតផលមួយមុខទេ ប៉ុន្តែវាក៏បានប៉ះពាល់ដល់កត្តាផ្សេងៗទៀតជាច្រើន ដូចជា ការចំណាយកម្លាំងពលកម្ម សម្ភារៈ និងថវិកាថែមទៀតហើយថែមទាំងកាត់បន្ថយប្រាក់ចំណូលរបស់យើងផងដែរ។
តាមការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញថា ការបាត់បង់ភាគច្រើនទៅលើបន្លែ ផ្លែឈើ និងផ្កា។ ក្នុងករណីនេះប្រសិនបើយើងប្រមូលផលឲ្យបានសមស្រប នោះយើងនឹងទទួលបានផលប្រយោជន៍ជាច្រើនដូចជា ៖
- បង្កើនប្រាក់ចំណូលតាមរយៈការបង្កើនបរិមាណ និងគុណភាពផលិតផល
- សារធាតុចិញ្ចឹមនៃផលិតផលមានលក្ខណៈល្អប្រសើរ (កាត់បន្ថយការបាត់បង់សារធាតុចិញ្ចឹមពេលរក្សាទុក)
- អាចផ្គត់ផ្គង់ផលិតផលដល់ប្រជាជនកាន់តែច្រើន ដោយមិនចាំបាច់បង្កើនការដាំដុះ។
ប្រភព: http://akanasto.blogspot.com/2013/04/blog-post.html#more
No comments:
Post a Comment