Saturday, March 25, 2017

ថ្នាំពុលធម្មជាតិ


វិធីផលិតថ្នាំពុលធម្មជាតិដើម្បីកំចាត់សត្វល្អិតនិងការពារជំងឺ នៅលើដំណាំក្រូចគ្រប់ប្រភេទជាពិសេសគឺក្រូចឆ្មារ។
គ្រឿងផ្សំៈ
  • ស្រាស ឬគ្រឿងស្រវឹង = 1 ដប (625 មីលីលីត្រ) 
  • ទឹកខ្មេះ = កន្លះលីត្រ (500 cc)
  • ទឹកស្អាតប្រហែល 15 លីត្រ
  • គ្រាប់ស្តៅ បើគ្មានទេអាចប្រើសំបកឬស្លឹកស្តៅ = 1គីឡូក្រាម។ 
  • ដើមឬស្លឹកទន្ទ្រានខែត្រ បើបានសំបកស្លែងកាន់តែប្រសើរ = 5គីឡូក្រាម។
វិធីធ្វើ:
  • ចិញ្ច្រាំស្លឹកទន្រ្ទានខែត្រអោយល្អិតៗចំនួន៥គីឡូ ដាក់ចូលក្នុងធុង។ ចាក់ស្រាស និង ទឹកខ្មេះចូល។ កូរអោយសព្វគ្របទុកចោល៤ម៉ោង។ បន្ទាប់មកយកទៅដាក់ក្នុងខ្ទះធំ ចាក់ទឹក១៥លីត្រចូល ដាក់ដាំអោយពុះតិចៗរហូតរីងទឹកនៅសល់ត្រឹមតែទឹកថ្នាំចំនួនប្រហែល ៥ទៅ៨លីត្រ។ លើកទុកអោយត្រជាក់ និង ច្រោះត្រងដោយស្បៃស្អាតច្រកទុកនៅទីម្លប់។ជាពិសេសទុកអោយផុតពីដៃក្មេងព្រោះវាពុល។ អាចរក្សាទុកបាន៦ខែ។
វិធីប្រើ:
  • យកទឹកថ្នាំពុលនេះ ២០ ឬ ៣០ មីលីលីត្រ លាយទឹកធម្មតា ចំនួន ២០លីត្រ សំរាប់បាញ់លើដំណាំ។ បាញ់៤ដងក្នុងមួយខែ។ វាមានប្រសិទ្ធិភាពបំផុតចំពោះការកំចាត់ជម្ងឺនានានៅលើដំណាំក្រូចឆ្មារ។ 
 ប្រភព :  iMAN-KH

1 comment:

  1. សូមអរគុណការចូលមកទស្សនាប្លុកយើងខ្ញុំ !!

    ReplyDelete