តើកត្តាចង្រៃមានអ្វីខ្លះ?
- សត្វល្អិតចង្រៃ
- ជំងឺ
- ស្មៅចង្រៃ
- សារពាង្គកាយដទៃទៀត
សត្វល្អិតអាចចែកចេញជា៣ក្រុមទៅតាមមុខងាររបស់វានិមួយៗ:
- សត្វល្អិតចង្រៃ(Insect Pests)
- សត្វល្អិតមានប្រយោជន៏(Useful Pests) ដូចជា ពួកប្រេដាទ័រ និងប៉ារាស៊ីត។
- សត្វល្អិតណឺត(Scavengers)
ដូចម្តេចដែលហៅថាសត្វល្អិត?
- សត្វល្អិតគឺជាសត្វដែលមានក្បាល មានអង់តែន១គូរ ទ្រូង មានជើង៦ ស្លាប១គូរឬ២គូរ និងពោះ មានលក្ខណ:ជាកង់ៗ។
សត្វល្អិតចង្រៃបំផ្លាញស្រូវ (Rice feeding insects)
- សត្វល្អិតចង្រៃបំផ្លាញស្រូវនៅដំណាក់កាលលូតលាស់( Early vegetative stage)
- សត្វល្អិតចង្រៃបំផ្លាញដើមស្រូវ(Stem borers)
- សត្វល្អិតចង្រៃបំផ្លាញស្លឹកស្រូវ(General defoliators)
- សត្វល្អិតចង្រៃជញ្ជក់គ្រាប់ស្រូវ(Grain sucking insect pests)
- សត្វល្អិតចង្រៃជញ្ជក់ដើមស្រូវ(Plant sucking insect pests)
ដង្កូវស៊ីរូងដើម (Rice stem borers)
ដង្កូវស៊ីរូងដើមលើដំណាំស្រូវមាន ៥ប្រភេទ:
- ដង្កូវស៊ីរូងដើមឆ្នូត(striped stem borer)
- ដង្កូវស៊ីរូងដើមក្បាលខ្មៅ(dark head stem borer)
- ដង្កូវស៊ីរូងដើមពណ៏ស៊ីជម្ពូរ(pink stem borers)
- ដង្កូវស៊ីរូងដើមពណ៏ស(white stem borers)
- ដង្កូវស៊ីរូងដើមពណ៏លឿង(Yellow stem borers)
វិធានការការពារ និងកំចាត់ដង្កូវស៊ីរូងដើម
- ដាំពូជស្រូវដែលមានអាយុកាលខ្លី
- កាត់ចុងស្លឹកសំណាបចោលមុនពេលស្ទួង
- មិនគួរដាក់ជីអាសូតច្រើនក្នុងពេលតែមួយ
- ភ្ជួរលប់គល់ជញ្រ្ជាំង និងពន្លិចទឹកបន្ទាប់ពីច្រូតកាត់
- ដាំពូជស្រូវដែលមានភាពធន់នឹងដង្កូវស៊ីរូងដើម
- ធ្វើការច្រូតកាត់រហូតដល់ផ្ទៃដី ហើយប្រសិនបើអាចធ្វើទៅបានគួរហាលចំបើង
វិធានការណ៏កំចាត់តាមបែបគីមី
ជាទូទៅវិធានការតាមបែបគីមីមិនគួរនឹងអនុវត្តន៏ទេ។ ការបាញ់ថ្នាំសំលាប់សត្វល្អិត គឺមានការលំបាកខ្លាំង។ថ្នាំសំលាប់សត្វល្អិតជ្រាបដែលមានឥទ្ធិពលតាមការរក្សាទុកក្នុងជាលិកា (Systemic Insecticide) ជ្រាបចូលទៅក្នុងដើមគឺមានប្រសិទ្ធិភាពក្នុងការកំចាត់ដង្កូវស៊ីរូងដើម ប៉ុន្តែជាទូទៅរយ:ពេលនេះ វាជាការយឺតពេលទៅហើយក្នុងការសង្រ្គោះដំណាំស្រូវ។
ការប្រើថ្នាំសំលាប់សត្វល្អិតគ្រាប់(Granules) នៅដំណាក់ការស្រូវបែកគុម្ព(ក្នុងស្រូវមាន ជម្រៅទឹកមិនតិចជាង ៥សម) គឺមានប្រសិទ្ធិភាព ក្នុងការការរពារងាប់បណ្តូល(deadheart symptom) ប៉ុន្តែវាមានតំលៃ។
វិធីសាស្រ្តដំាដុះ
- ការរៀបចំដី (Land Preparation)
- ការដាំដំណាំបង្វិល (Crop Rotation)
- ជ្រើសរើសមុខដំណាំ (Cultivator Selection)
- ពេលវេលាដាំដុះ (Time of Seeding)
- វិធីសាស្រ្តដាំដុះ (Planting Method)
- ដង់ស៊ីតេនៃការដាំដុះ (Plant Population)
- ការគ្រប់គ្រងជី (Fertilizer Management)
- ការគ្រប់គ្រងទឹក (Water Management)
- វិធីសាស្រ្តធ្វើដោយដៃ(Manual Method)
ប្រភព : https://daraact.wordpress.com/
No comments:
Post a Comment