១-តួនាទីរបស់ដី
ដំណាំស្រូវស្រូបយកទឹកយ៉ាងច្រើនតាមរយៈឫស ហើយដោយសារឫសត្រូវការដកដង្ហើម វាក៏ត្រូវការឲមានខ្យល់អុកស៊ីសែន ក្នុងបរិមាណគ្រប់គ្រាន់ គ្រប់ពេលវេលាដែរ ។ ដើម្បីផ្ដល់ទឹក និងខ្យល់បានដល់ឫសស្រូវ ដីត្រូវមានលក្ខណៈរូបសមស្រប (អាចឲទឹកជ្រាបចូល អាចរក្សាទឹក អាចឲខ្យល់ចូលបាន ។ល។
ដំណាំស្រូវត្រូវការស្រូបយកអាហារចិញ្ចឹមចាំបាច់ភាគច្រើនពីដីដើម្បីធំលូលាស់ ប្រសិនបើសារធាតុ ចិញ្ចឹមពុំគ្រប់គ្រាន់ស្រូវពុំអាចលូតលាស់បានទេ ។ ដីជូរ និងសារធាតុពុលមួយចំនួនក៏បង្អាក់ដំណើរលូតលាស់របស់ស្រូវដែរ។
ដូច្នេះលក្ខណៈគីមីរបស់ដី គឺមានសារៈសំខាន់ជាអាយុជីវិតសំរាប់ការលូតលាស់របស់ស្រូវ ហើយលក្ខណៈរូប និង ជីវសាស្ដ្ររបស់ដី ក៏មានតួនាទីដូចគ្នាដែរ ។
នៅក្នុងដីមានអតិសុខុមប្រាណ និងសត្វល្អិតតូចៗជាច្រើនដូជា ជន្លេនរស់នៅក្នុងដី ហើយដើរតួនាទីដ៏សំខាន់ ឫសស្រូវជញ្រ្ជាំង និងកាកសំណល់ផ្សេងៗដែលបន្សល់ក្រោយពេលប្រមូលផលបានធ្លាក់កប់ទៅដី សុទ្ធតែត្រូវរំលាយដោយអតិសុខុមប្រាណរបស់ដី ក្លាយទៅជាសារធាតុអសិរីរាង្គផ្ដល់ឲដី ។ ជាមួយនេះដែរអតិសុខុមប្រាណរបស់ដីជាច្រើនមានឥទ្ធិពលបង្អាក់ការលូតលាស់នៃបាក់តេរី ចង្រៃដែលបង្កជំងឺដល់ស្រូវ។
ដូច្នេះលក្ខណៈគីមី រូប និងជីវសាស្ដ្ររបស់ដីមានការទំនាក់ទំនងគ្នា ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក។
២-មូលហេតុដែលដីបាត់បង់ជីជាតិ (លក្ខណៈរូប គីមី និង ជីវសាស្រ្ត)
ដើម្បីថែរក្សាសមត្ថភាពផលិតកម្មនៃដីស្រែ ការចាំបាច់គឺពុំមែនគ្រាន់តែផ្តល់នូវបរិមាណ
សារធាតុអាហារចិញ្ចឹមឲ្យគ្រប់គ្រាន់ដល់ដីនោះទេ គឺថែមទាំងត្រូវរក្សានូវសមត្ថភាពចាប់អាហារចិញ្ចឹម និងអតិសុខុមប្រាណរបស់ដីឲ្យស្ថិតក្នុងល័ក្ខខ័ណសមស្របផងដែរ ក្នុងគោលបំណងនេះមធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុត គឺកែលំអរលក្ខណៈរូប លក្ខណៈគីមី និង លក្ខណៈជីវសាស្ត្ររបស់ដី ដោយត្រូវអនុវត្តដូចខាងក្រោម ៖
ប្រាណក្នុងដីឡើយ ។
ពូជផ្ការំដួលជាពូជស្រូវក្រអូបដែលបានធ្វើការរំដោះ និង ផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវ
ជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៩ ។ បច្ចុប្ពន្នពូជផ្ការំដួលបាន និង កំពុងពេញនិយមក្នុងចំណោមប្រជាកសិករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់គុណភាពអង្ករល្អ មានភាពថ្លាវែងរលូន បាយទន់ឆ្ងាញ់ថែមទាំមានក្លិនក្រអូបទៀតផង ជាពិសេសទៅទៀត ជាពូជដែលមានប្រភេទអង្ករមានតំលៃខ្ពស់នៅលើទីផ្សារជាតិ និង អន្តរជាតិ ។
ទៅលើអាកាសធាតុ និង លវេលាដំដុះ ។ កំបស់ដើមរបស់ពូជផ្ការំដួលប្រែប្រួលពី ១០៧-១៧១ ស.ម និងចំនួនដើមបែកគឺចាប់ពី ៥-១០ដើម ក្នុងមួយគុម្ព “មួយគុម្ពស្ទូងមួយដើម” អាស្រ័យទៅតាមប្រភេទដី។ចំនួនគ្រាប់ក្នុងមួយកួរ មានចាប់ពី ១១០-១៥០គ្រាប់និង ប្រវែងកួរ១៨-២៨ស.ម ។ រីឯទិន្នផលរបស់វាវិញគឺអាចទទួលបានចាប់ពី ៣,៥តោន ទៅ ៥,៥តោន ក្នុងផ្ទៃដី ១ហិចតា ។
សែនពិដោរជាពូជស្រូវស្រាល (អាយុកាលខ្លី) ក្រអូប និងមិនប្រកាន់រដូវដែលបានធ្វើការរំដោះ និង ផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និង ភិវឌ្ឍន៍កសិកម្មកម្ពុជានា ខែមេសា ឆ្នាំ២០០២ នេះ ។ បចកច្ចុប្បន្ន ពូជស្រូវសែនពិដោរបាន និង កំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អមានភាពថ្លាវែងរលូន និង បាយទន់ឆ្ងាញ់ពិសារទៀតផង ។ ជាពិសេសទៅទៀត ជាពូជដែលមានប្រភេទអង្ករមានតំលៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។
ការភ្ជួររាស់គួរតែធ្វើឲបាន ២-៣សារជាការល្អប្រសើរ ។ បើសិនស្រែអាចបញ្ចេញបញ្ចូលទឹកបាន បន្ទាប់ពី ស្ទូង ឬ ព្រួសបាន ២០ថ្ងៃអាចបញ្ចេញទឹកឲអស់ពីក្នុងស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ ធ្វើរបៀបនេះគឺដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ ។ ប៉ុន្តែពេលស្រូវបែកគុម្ពអតិបរិមា គួរបង្ខះទឹករយៈពេលមួយអាទិត្យ ដើម្បីកុំឲស្រូវដុះខ្នែងមកច្រើនទៀត ។
ពូជស្រូវស្រាលអ៊ីអ៊ែរ ៦៦
“អ៊ីអ៊ែរ ៦៦” ជាពូជស្រូវស្រាលមិនប្រកាន់រដូវដែលធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ១៩៩០ ។បច្ចុប្បន្នពូជស្រូវ “អ៊ីអ៊ែរ ៦៦”បាននិងកំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ គុណភាពអង្ករល្អ និងមានអាយុកាលខ្លី ។
ប្រពលវប្បកម្មដំណាំស្រូវ
សេចក្តីផ្តើម
ប្រពលវប្បកម្មដំណាំស្រូវ គឺជាការអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសគ្រប់ដំណាក់កាលលូតលាស់របស់ស្រូវដើម្បីទទួលបានទិន្នផលខ្ពស់ ប្រាក់ចំណេញច្រើន និងរក្សាបាននូវប្រព័ន្ធបរិស្ថានមានស្ថេរភាព ។
បច្ចេកទេសនៃការអនុវត្តប្រពលវប្បកម្មដំណាំស្រូវ
បទដ្ឋានបច្ចេកទេសនៃការអនុវត្តប្រពលវប្បកម្មដំណាំស្រូវមានៈ
សំណាបល្អពេលដកយកទៅស្ទូង សន្ទូងនឹងសូតលាស់បានឆាប់រហ័ស ដូច្នេះកសិករត្រូវ
រៀបចំសាប និងថែរក្សាសំណាបឲបានល្អសំរាប់ដកយកតៅស្ទូង។
សំណាបល្អមានលក្ខណៈដូងម្តេច?
ធ្វើដូចម្តេចដើម្បីសាបសំណាបបានល្អ?
ជ្រើសរើសគ្រាប់ពូជឲ្យបានល្អ
គ្រាប់ពូជល្អ តែងនំាមកនូវដំណុះគ្រាប់ស្មើគ្នា ការលូតលាស់ដើមស្រូវស្មើល្អ និងធ្វើឲ្យដើមសំណាបមានដើមដងស្លឹកមានកំលាំងខ្លាំង និងមានឫសដុះច្រើន។ គ្រាប់ពូជល្អ មានទំហំប៉ុនគ្នា គ្មានសំដី ឬគ្រាប់ស្ពៀតគ្មានគ្រាប់ស្មៅលាយលំគ្មានស្លាកស្នាមជាំដោយសត្វស្អិត និងជំអឺបំផ្លាញ និងមានសំណើមស្ងួតល្អ ១៣ដល់១៤ ភាគរយ ។ សំរាប់ផ្ទៃដី ១ហិកតា ត្រូវប្រើគ្រាប់ពូជចំនួន ៣០-៣៥ គក្រ ។
ការបណ្តុះគ្រាប់
ជីជាសារធាតុចិញ្ចឹមរបស់ដំនាំស្រូវ ដូច្នេះដើម្បីលូតលាស់បាននិងផ្តល់ផ្លែផ្កាបានល្អស្រូវ
ត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅតាមតំរូវការរបស់វា ។ សារធាតុសំខាន់គឺ អាហ្សូត ហ្វូស្វាត និងប៉ូតាស្យូម ។
ជីដែលត្រូវប្រើសំរាប់ដំណាំស្រូវ គឺជីធម្មជាតិ និងជីគីមី ។ ការប្រើប្រាស់ជីធម្មជាតិតែមួយប្រភេទ មិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ឲស្រូវបានទេ ផ្ទុយទៅវិញការប្រើប្រាស់ជីគីមីតែមួយប្រភេទ វាមានលទ្ធភាពផ្តល់សារធាតុចិញ្ចឹមបានច្រើនឲស្រូវ ប៉ុន្តែវាធ្វើឲដីបាត់បង់លក្ខណៈរូប និងលក្ខណៈជីវសាស្រ្ត ។
៤.១ ជីធម្មជាតិ និង ជីកំប៉ុស្តិ៍
ជីធម្មជាតិ និងជីកំប៉ុសិ៍្តវាមានគុណប្រយោជន៍ប្រើប្រាស់សំខាន់ក្នុងគោលបំណងសំរាប់កែលំអរ លក្ខណៈរូប និងលក្ខណៈជីវសាស្ត្ររបស់ដី តែចំពោះជីជាតិវិញ វាមានកំរិតតិច ដូចនេះគេត្រូវប្រើវាក្នុងបរិមាណច្រើន ។
វត្ថុធាតុៈ លាមកសត្វ (គោ ក្របី សេះ ដំរី ជ្រូក មាន់ ទា...) គ្រប់ប្រភេទ, កាកសំណល់ រុក្ខជាតិ ដូចជា ដើមដង មែក ធាង រុក្ខជាតិ បៃតង ស្មៅ ចំបើង ផេះ និងកាកសំណល់ផ្ទះបាយ ។
ទំហំរណ្តៅជីៈ បណ្តោយ ៣ម គុណ នឹងទទឹង ២ម គុណកំពស់ ០,៥ម សំរាប់គោ១នឹម ។
ដាក់ដើមដង មែកធាង ស្លឹកឈើ ឬស្មៅ ឬកូនរុក្ខជាតិតូចៗ ដែលកាប់ចិញ្ច្រាំ ឬវត្ថុធាតុបណ្តុះផ្សិត ឬកាកសំណល់ពីកសិដ្ឋានពីទ្រុងសត្វ និង ពីផ្ទះបាយនៅបាតរណ្តៅកំរាស់ប្រមាណ ៣០ស.ម រួចរាយលាមកសត្វកំរាស់ ១០ស.ម ពីលើរួចរាយផេះ ឬអង្កាម ឬកំបោរកំរាស់ប្រមាណ ៥ស.ម ហើយធ្វើរបៀបនេះរហូតដល់ពេញរណ្តៅទើប ស្រោចទឹកម៉ូត ឬទឹកពីលើ ព្រមទាំងគ្របដោយស្លឹកឈើ ឬធាងដូងដើម្បីរក្សាកំដៅ និងសំណើម ។
ចំពោះករណីសន្សំបន្តិចម្តងៗ គេត្រូវប្រមូលសារធាតុតាំងនោះដាក់ក្នុងរណ្តៅជីទោះបីជាសារធាតុអ្វីក៏ដោយ ប៉ុន្តែគេត្រូវរើសសារធាតុមិនរលួយចេញឲ្យអស់ ដូចជាសំបកកំប៉ុង ថង់ប្លាស្ទិច ដែក និង អំបែងកែវ ។ល។ រណ្តៅជីត្រូវស្រោចទឹកជាប្រចាំសើម្បីឲជីឆា់រលួយ ។ បើជីលាមកគោមានច្រើននៅក្នុងជីកំប៉ុស្តិ៍ ជីអាចរលួយឆាប់គឺ ក្នុងរយៈពេល ៣-៤ខែ អាចយកមកប្រើបាន ។
ជីលាមកសត្វផ្តល់សារធាតុ អាសូតសំរាប់បង្កើនយ៉ាងរហ័សនូវសារធាតុចិញ្ចឹមក្នុងជីកំប៉ុស្តិ៍។ គោធំមួយក្បាលអាចផ្តល់លាមកពី ១០-១២គក្រ ក្នុងមួយថ្ងៃ និងប្រហែល៤តោនក្នុងមួយឆ្នាំ ។ ដូចនេះគោធំមួយនឹមអាចផ្តល់ជីកំប៉ុស្តិ៍បាន ១២តោនក្នុងមួយឆ្នាំ ។ ផេះ ឬកំបោរផូស្វាតជួយបន្ថែមសារធាតុរ៉ែដល់ជីកំប៉ុស្តិ៍ឲឆាប់រលួយបានល្អ ព្រមទាំងជួយបន្ថយជាតិអាស៊ីត និងបង្កលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ទៀតផងពិសេសលេប្រភេទដីជូ ។
សមាសធាតុគីមីដែលមាននៅក្នុងជីកំប៉ុស្តិ៍ដែលមានគុណភាពខ្ពស់
អាក្រក់ ។ ប្រសិនបើវាមិនទាន់កាច់អស់នៅពេលយកវាទៅប្រើ វានឹងបញ្ចេញកំដៅអាចប៉ះព៉ាល់ដល់ឫសស្រូវ (ធ្វើឲ្យដំណាំរលួយ) ។
គេប្រើជាជីទ្រាប់បាតមុនពេលភ្ជួររាស់សំរាប់ស្ទូងដោយប្រើចំនួនពី៥-១០តោន/១ហិកតា។
៤.២ ជីគីមី
ជីគីមីត្រូវផលិតដោយរោងចក្រឧស្សាហកម្មដោយសំយោគសិប្បនិម្មិតប្រមូលផ្តុំនៃអាហារចិញ្ចឹមដូចជា អាហ្សូត ហ្វូស្វាត និងប៉ូតាស្យូម ដែលរក្ខជាតិត្រូវការជាងគេ ចេញពីបណ្តាសារធាតុ ដែលមាននៅក្នុងធម្មជាតិ ។
ជីគីមីត្រូវបានផ្សំជាប្រភេទជីទោល និងជីសមាស
ក. ជីទោល ដែលប្រើប្រាស់បច្ចុប្បន្នមាន
ក្លិន ឬគុណភាពទៀតឡើយ ។ ការប្រើប្រាស់ជីអាស្រ័យទៅតាមប្រភេទដី ។
ដំណាំស្រូវស្រូបយកទឹកយ៉ាងច្រើនតាមរយៈឫស ហើយដោយសារឫសត្រូវការដកដង្ហើម វាក៏ត្រូវការឲមានខ្យល់អុកស៊ីសែន ក្នុងបរិមាណគ្រប់គ្រាន់ គ្រប់ពេលវេលាដែរ ។ ដើម្បីផ្ដល់ទឹក និងខ្យល់បានដល់ឫសស្រូវ ដីត្រូវមានលក្ខណៈរូបសមស្រប (អាចឲទឹកជ្រាបចូល អាចរក្សាទឹក អាចឲខ្យល់ចូលបាន ។ល។
ដំណាំស្រូវត្រូវការស្រូបយកអាហារចិញ្ចឹមចាំបាច់ភាគច្រើនពីដីដើម្បីធំលូលាស់ ប្រសិនបើសារធាតុ ចិញ្ចឹមពុំគ្រប់គ្រាន់ស្រូវពុំអាចលូតលាស់បានទេ ។ ដីជូរ និងសារធាតុពុលមួយចំនួនក៏បង្អាក់ដំណើរលូតលាស់របស់ស្រូវដែរ។
ដូច្នេះលក្ខណៈគីមីរបស់ដី គឺមានសារៈសំខាន់ជាអាយុជីវិតសំរាប់ការលូតលាស់របស់ស្រូវ ហើយលក្ខណៈរូប និង ជីវសាស្ដ្ររបស់ដី ក៏មានតួនាទីដូចគ្នាដែរ ។
នៅក្នុងដីមានអតិសុខុមប្រាណ និងសត្វល្អិតតូចៗជាច្រើនដូជា ជន្លេនរស់នៅក្នុងដី ហើយដើរតួនាទីដ៏សំខាន់ ឫសស្រូវជញ្រ្ជាំង និងកាកសំណល់ផ្សេងៗដែលបន្សល់ក្រោយពេលប្រមូលផលបានធ្លាក់កប់ទៅដី សុទ្ធតែត្រូវរំលាយដោយអតិសុខុមប្រាណរបស់ដី ក្លាយទៅជាសារធាតុអសិរីរាង្គផ្ដល់ឲដី ។ ជាមួយនេះដែរអតិសុខុមប្រាណរបស់ដីជាច្រើនមានឥទ្ធិពលបង្អាក់ការលូតលាស់នៃបាក់តេរី ចង្រៃដែលបង្កជំងឺដល់ស្រូវ។
ដូច្នេះលក្ខណៈគីមី រូប និងជីវសាស្ដ្ររបស់ដីមានការទំនាក់ទំនងគ្នា ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក។
២-មូលហេតុដែលដីបាត់បង់ជីជាតិ (លក្ខណៈរូប គីមី និង ជីវសាស្រ្ត)
- មិនតុល្យភាពនៃការយកផលចំណេញពីដី នឹងការដាក់សារធាតុសរីរាង្គ និង សារធាតុចិញ្ចឹមទៅឲ្យដី
- ធ្វើស្រែច្រើនដងក្នុង ១ឆ្នាំ ហើយពុំបានផ្តល់សារធាតុសរីរាង្គ និង ជីឲបានគ្រប់គ្រាន់ទៅលើដីវិញ ។ ក្នុង១ឆ្នាំៗកសិករបានទាញយកផលស្រូវពីដីជាមធ្យម ៣-៥តោន/ហិចតា ហើយដើម្បីបង្កើតបានជាផលស្រូវ ៣-៥តោន ស្រូវត្រូវការស្រូបយកសារធាតុសរីរាង្គ និង ជីពីក្នុងដីរាប់តោន ដូច្នេះនៅពេលដែល កសិករពុំបានផ្តល់នូវសារធាតុសរីរាង្គគ្រប់គ្រាន់ទៅឲ្យដីធ្វើឲ្យដីខ្សោះជីជាតិ និង បាត់លក្ខណៈរូប
- ប្រើប្រាស់ជីគីមី ដោយពុំដាក់បន្ថែមជីសារធាតុសរីរាង្គ (ជីធម្មជាតិ ជីកំប៉ុស្តិ៍)
- មានការសឹករិក ដោយសារការហូរច្រោះលើផ្ទៃដីស្រែ និងធ្វើស្រូវតែមួយមុខ មិនឆ្លាស់មុខដំណាំ
ដើម្បីថែរក្សាសមត្ថភាពផលិតកម្មនៃដីស្រែ ការចាំបាច់គឺពុំមែនគ្រាន់តែផ្តល់នូវបរិមាណ
សារធាតុអាហារចិញ្ចឹមឲ្យគ្រប់គ្រាន់ដល់ដីនោះទេ គឺថែមទាំងត្រូវរក្សានូវសមត្ថភាពចាប់អាហារចិញ្ចឹម និងអតិសុខុមប្រាណរបស់ដីឲ្យស្ថិតក្នុងល័ក្ខខ័ណសមស្របផងដែរ ក្នុងគោលបំណងនេះមធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុត គឺកែលំអរលក្ខណៈរូប លក្ខណៈគីមី និង លក្ខណៈជីវសាស្ត្ររបស់ដី ដោយត្រូវអនុវត្តដូចខាងក្រោម ៖
- បន្ថែមនូវសារធាតុសរីរាង្គឲ្យបានច្រើនជារៀងរាល់ឆ្នាំ
- ធ្វើស្រែត្រូវបន្ថែមជីគីមីឲបានតាមតំរូវការរបស់ស្រូវ ពេលនោះស្រូវទទួលផលល្អ គេនឹងទទួលបានជញ្រ្ជាំង ឬ ចំបើងច្រើនត្រូវភ្ជួរលប់បង្កប់ទៅក្នុងដីក្រោយពេលច្រូតកាត់រួច
- ត្រូវធ្វើការដាំដំណាំសណ្តែកមុនដើមរដូវវស្សា ពិសេសលើប្រភេទដីខ្សាច់ និងល្បាយខ្សាច់
- ត្រូវដាក់ជីកំប៉ុស្តិ៍ ឬ ជីធម្មជាតិ ជារៀងរាល់ឆ្នាំទៅដីស្រែជាមធ្យម ៥០០គ.ក្រ/១០អា ដោយលាយឲស្មើរួចភ្ជួរលប់ភ្លាម ។
- បន្ថែមនូវសារធាតុចិញ្ចឹមឲ្យដីឲ្យបានគ្រប់គ្រាន់
- ជីអាសូតហ្វូសហ្វាត និង ប៉ូតាស់ ជាអាហារចិញ្ចឹមដែលស្រូវត្រូវការស្រូបយកដើម្បីធំធាត់ ដូច្នេះគេត្រូវផ្តល់ទៅឲ្យដីនូវប្រភេទជីគីមី ដេ.អា.ប៉េ អ៊ុយរ៉េ និង ប៉ូតាស់ឲ្យបានគ្រប់គ្រាន់តាមការណែនាំនៅពេលដែលស្រូវត្រូវការ ។
ប្រាណក្នុងដីឡើយ ។
- ត្រូវបន្ថែមតិចតួចទៀតនូវប្រភេទកាល់ស្យូម និង ម៉ាញ៉េស្យូម
- ជាមួយជីរួចដាក់ទៅក្នុងដីព្រោះវាមានឥទ្ធិពលធ្វើឲដើមស្រូវបង្កើនល្បឿនស្រូបយកសារធាតុចិញ្ចឹមពីដី ។
- បន្ថែមកំបោរដល់ដី
- ជាទូទៅដីស្រែវស្សានៅខេត្តតាកែវ ភាគច្រើនជាប្រភេទដីខ្សាច់ ល្បាយខ្សាច់ហើយPH នៃដីជាមធ្យមពី៣.៥-៥.៥ ដូច្នេះកសិករចាំបាច់ត្រូវប្រើកំបោរសបាចទៅលើដីស្រែជាមធ្យមចំនួន ២០០គ.ក្រ ក្នុង១ហិចតា ដោយបាចពេលភ្ជួររាស់ដីលើកទី១ ។
- បន្ថែដីដំបូក ដីល្បប់បាតត្រពាំង ឬ ដីឥដ្ឋ
- ក្នុងបំណងកែលំអដីសំបូរខ្សាច់ គេចាំបាច់ត្រូវបន្ថែមឲដីនូវប្រភេទដីឥដ្ឋ ដីដំបូកដីបាតត្រពាំងវាយឲ្យទៅជាដុំតូចៗ ហើយបាចទៅក្នុងស្រែជារៀងរាល់ឆ្នាំទៅតាមលទ្ធភាពជាក់ ស្តែងដែលអាចធ្វើទៅបាន ។
ពូជស្រូវក្រអូបផ្ការំដួល
ពូជផ្ការំដួលជាពូជស្រូវក្រអូបដែលបានធ្វើការរំដោះ និង ផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវ
ជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៩ ។ បច្ចុប្ពន្នពូជផ្ការំដួលបាន និង កំពុងពេញនិយមក្នុងចំណោមប្រជាកសិករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់គុណភាពអង្ករល្អ មានភាពថ្លាវែងរលូន បាយទន់ឆ្ងាញ់ថែមទាំមានក្លិនក្រអូបទៀតផង ជាពិសេសទៅទៀត ជាពូជដែលមានប្រភេទអង្ករមានតំលៃខ្ពស់នៅលើទីផ្សារជាតិ និង អន្តរជាតិ ។
- លក្ខណៈពិសេសៗរបស់ពូជស្រូវផ្ការដួល
ទៅលើអាកាសធាតុ និង លវេលាដំដុះ ។ កំបស់ដើមរបស់ពូជផ្ការំដួលប្រែប្រួលពី ១០៧-១៧១ ស.ម និងចំនួនដើមបែកគឺចាប់ពី ៥-១០ដើម ក្នុងមួយគុម្ព “មួយគុម្ពស្ទូងមួយដើម” អាស្រ័យទៅតាមប្រភេទដី។ចំនួនគ្រាប់ក្នុងមួយកួរ មានចាប់ពី ១១០-១៥០គ្រាប់និង ប្រវែងកួរ១៨-២៨ស.ម ។ រីឯទិន្នផលរបស់វាវិញគឺអាចទទួលបានចាប់ពី ៣,៥តោន ទៅ ៥,៥តោន ក្នុងផ្ទៃដី ១ហិចតា ។
- វិធីសាស្រ្តដំាដុះ
- ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់
- បរិមាណគ្រាប់ពូជ ចាំបាច់៣០-៥០គ.ក្រ ក្នុង១ហិចតា សំរាប់ស្រូវសន្ទូង និង៨០-១២០គ.ក្រ ក្នុង១ហិចតា សំរាប់ស្រូវពង្រួស
- ទីសំណាបត្រូវធ្វើនៅជិត ប្រភពទឹកតែត្រូវឆ្ងាយពីម្លប់ព្រៃកន្លែងមានភ្លើងអគ្គិសនីដើម្បីចៀសវាងការបំផ្លាញ ពីសត្វល្អិតចង្រៃ
- ផ្ទៃដីសំរាប់សាបគឺ ១គីឡូក្រាម ក្នុងផ្ទៃដី ១៥-២០ម៉ែត្រការ៉េ
- ជាការល្អគួរស្ទូងសំណាបដែលមានអាយុ ២៥-៣០ថ្ងៃ ហើយក្នុង ១គុម្ព ២-៣ដើម
- គួររៀបចំដីឲបានល្អមុនស្ទូង ។ ការភ្ជួររាស់គួរតែធ្វើឲបាន ២-៣ សារជាំការល្អ ។
- បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ នេះគឺដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ ។
ពូជស្រូវក្រអូបសែនពិដោរ
សែនពិដោរជាពូជស្រូវស្រាល (អាយុកាលខ្លី) ក្រអូប និងមិនប្រកាន់រដូវដែលបានធ្វើការរំដោះ និង ផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និង ភិវឌ្ឍន៍កសិកម្មកម្ពុជានា ខែមេសា ឆ្នាំ២០០២ នេះ ។ បចកច្ចុប្បន្ន ពូជស្រូវសែនពិដោរបាន និង កំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អមានភាពថ្លាវែងរលូន និង បាយទន់ឆ្ងាញ់ពិសារទៀតផង ។ ជាពិសេសទៅទៀត ជាពូជដែលមានប្រភេទអង្ករមានតំលៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។
- លក្ខណៈពិសេសៗរបស់ពូជស្រូវសែនពិដោរ
- វិធីសាស្រ្តដាំដុះ
- ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់
- កំរិតបរិមាណគ្រាប់ពូជចាំបាច់ ៣០-៥០គ.ក្រ ក្នុងមួយហិចតាសំរាប់ស្រូវសន្ទូង និង៨០-១២០គ.ក្រ ក្នុងមួយហិចតា សំរាប់ស្រូវពង្រួស
- ទីសំណាប ត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ឈើ ឬ កន្លែងមានភ្លើងអគ្គិសនីដើម្បីចៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ
- ផ្ទៃដីសំរាប់សាបគឺ ១គ.ក្រ ក្នុងផ្ទៃដី ១៥-២០ម៉ែត្រការ៉េ
- ជាការល្អគួរស្ទួងសំណាបដែលមានអាយុ ២០-២៥ថ្ងៃ ហើយក្នុង១គុម្ព ២-៣ដើមក្នុងចន្លោះ ២០ស.ម
- គួររៀបចំដីឲបានល្អមុនស្ទូង ។ ការភ្ជួររាស់ គួរតែធ្វើឲបាន ២-៣សារជាការល្អ ។
- បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែក្នុងរយៈពេល ពី ២-៤ថ្ងៃ រួចទើបបញ្ចូលទឹកឡើងវិញដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ ។
ពូជស្រូវកណ្តាល ខា១
ពូជស្រូវ “ខា១” ជាពូជស្រូវកណ្តាលដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៥ ។ បច្ចុប្បន្នពូជស្រូវកណ្តាល “ខា១” បាននឹងកំពុងពេញនិយមក្នុងចំណោម ប្រជាកសិករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនវផ្តល់នូវទិន្នផលខ្ពស់ ។- លក្ខណៈពិសេសៗរបស់ពូជស្រូវ “ខា១”
- វិធីសាស្រ្តដាំដុះ
ការភ្ជួររាស់គួរតែធ្វើឲបាន ២-៣សារជាការល្អប្រសើរ ។ បើសិនស្រែអាចបញ្ចេញបញ្ចូលទឹកបាន បន្ទាប់ពី ស្ទូង ឬ ព្រួសបាន ២០ថ្ងៃអាចបញ្ចេញទឹកឲអស់ពីក្នុងស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ ធ្វើរបៀបនេះគឺដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ ។ ប៉ុន្តែពេលស្រូវបែកគុម្ពអតិបរិមា គួរបង្ខះទឹករយៈពេលមួយអាទិត្យ ដើម្បីកុំឲស្រូវដុះខ្នែងមកច្រើនទៀត ។
ពូជស្រូវស្រាលអ៊ីអ៊ែរ ៦៦
- លក្ខណៈពិសេសៗរបស់ពូជស្រូវ “អ៊ីអ៊ែរ ៦៦”
- វិធីសាស្ត្រដាំដុះ
- ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់ ។
- កំរិតបរិមាណគ្រាប់ពូជចាំបាច់ ៣០-៥០គ.ក្រ ក្នុង១ហិកតាសំរាប់ស្រូវសន្ទូងនិង៨០-១២០គ.ក្រ ក្នុង១ហិកតាសំរាប់ស្រូវពង្រួស ។
- ទីសំណាំប ត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិសនី ដើម្បីជៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ ។
- ផ្ទៃដីសំរាប់សាបគឺ ១គីឡូក្រាមគ្រាប់ពូជក្នុងផ្ទៃដី១៥-២០ ម៉ែត្រការ៉េ ។
- ជាការល្អគួរស្ទូងសំណាបដែលមានអាយុ ២០-២៥ថ្ងៃ ហើយក្នុង ១គុម្ព ២-៣ ដើមក្នុងចន្លោះ ២០គុណ២០ស.ម ។
- គួររៀបចំដីឲបានល្អមុនស្ទូង ។ ការភ្ជួររាស់ គួរតែធ្វើឲបាន ២-- សារជាការល្អ ។
- បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ នេះគឺដើម្បីធ្វឲស្រូវកាន់តែបែកគុម្ពល្អ ។
ប្រពលវប្បកម្មដំណាំស្រូវ
ប្រពលវប្បកម្មដំណាំស្រូវ គឺជាការអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសគ្រប់ដំណាក់កាលលូតលាស់របស់ស្រូវដើម្បីទទួលបានទិន្នផលខ្ពស់ ប្រាក់ចំណេញច្រើន និងរក្សាបាននូវប្រព័ន្ធបរិស្ថានមានស្ថេរភាព ។
បច្ចេកទេសនៃការអនុវត្តប្រពលវប្បកម្មដំណាំស្រូវ
បទដ្ឋានបច្ចេកទេសនៃការអនុវត្តប្រពលវប្បកម្មដំណាំស្រូវមានៈ
- ត្រូវសាបឲបានសំណាំបល្អ សំរាប់ស្ទូងក្នុងស្រែ
- រៀបចំដីសំរាប់ស្ទូងឲបានល្អដើម្បីឲសន្ទូងអាយស្រួលលូតលាស់បានល្អ
- ដកសំណាប និងស្ទូងឲបានតាមបច្ចេកទេស
- ប្រើប្រាស់ជីឲបានគ្រប់គ្រាន់ តាមតំរូវការរបស់ស្រូវ
- គ្រប់គ្រងទឹកតាមដំណាក់កាលលូតលាស់របស់ស្រូវ
- កំចាត់ស្មៅចង្រៃ និងសត្វល្អិតចង្រៃបានទាន់ពេលវេលា
- អនុវត្តត្រឹមត្រូវតសមបច្ចេកទេដនដកសរប្រមូលផល
សំណាបល្អពេលដកយកទៅស្ទូង សន្ទូងនឹងសូតលាស់បានឆាប់រហ័ស ដូច្នេះកសិករត្រូវ
រៀបចំសាប និងថែរក្សាសំណាបឲបានល្អសំរាប់ដកយកតៅស្ទូង។
សំណាបល្អមានលក្ខណៈដូងម្តេច?
- មានស្រទបស្លឹកខ្លី
- មានដើមដងរឹងមាំ ស្លឹកមិនសំយ៉ាកចុះ
- ដើមសំណាបមានមការលូតលាស់ស្មើគ្នា ទំហំដើមដងស្មើគ្នា
ធ្វើដូចម្តេចដើម្បីសាបសំណាបបានល្អ?
ជ្រើសរើសគ្រាប់ពូជឲ្យបានល្អ
គ្រាប់ពូជល្អ តែងនំាមកនូវដំណុះគ្រាប់ស្មើគ្នា ការលូតលាស់ដើមស្រូវស្មើល្អ និងធ្វើឲ្យដើមសំណាបមានដើមដងស្លឹកមានកំលាំងខ្លាំង និងមានឫសដុះច្រើន។ គ្រាប់ពូជល្អ មានទំហំប៉ុនគ្នា គ្មានសំដី ឬគ្រាប់ស្ពៀតគ្មានគ្រាប់ស្មៅលាយលំគ្មានស្លាកស្នាមជាំដោយសត្វស្អិត និងជំអឺបំផ្លាញ និងមានសំណើមស្ងួតល្អ ១៣ដល់១៤ ភាគរយ ។ សំរាប់ផ្ទៃដី ១ហិកតា ត្រូវប្រើគ្រាប់ពូជចំនួន ៣០-៣៥ គក្រ ។
ការបណ្តុះគ្រាប់
- មុនយកគ្រាប់ពូជទៅសាបជាការល្អត្រូវសាកដំណុះគ្រាប់ជាមុន គ្រាប់ពូជល្អត្រូវមានដំណុះច្រើនជាង ៩០ភាគរយ
- ត្រូវហាលគ្រាប់ស្រូវឲបាន ២-៣ម៉ោង រួចចាក់ត្រាមក្នុងធុង ឬពាងរយៈពេល ២៤ម៉ោង
- លាងគ្រាប់ស្រូវរូចស្រង់សំរ៉ស់ទឹកហើយផ្អាប់ដោយចាក់ធារលើកន្ទេល ឬសំបកបាវសើម និងគ្របដោយសំបកបាវសើមរយៈពេល ៣៦ម៉ោង ។ ត្រូវឧស្សាហ៍ពិនិត្យមើលគ្រាប់ស្រូវ បើគ្រាប់ស្រូវស្ងួតពេកត្រូវប្រោះទឹកបន្ថែម ។
- ភ្ជួរឲបាន ២ទៅ ៣លើកទាល់តែអស់ស្មៅ ទើបរាស់រណ្តំ
- ដាក់ជីលាមកសត្វចំនួន ៥រទេះ លើផ្ទៃដី១០០ម២ រាយឲ្យស្មើ បញ្ចូលទឹករួចភ្ជួរនិងគៀររាស់រហូតទាល់តែដីរាបស្មើ
- ឆូតចង្អូរចន្លោះចង្អូរពី ២ម-២,៥០ម បង្ហូរទឹកចេញឲអស់ និងតំរឹមជើងចង្ហូរឲ្យបានត្រង់ស្អាតល្អ
- ដើម្បីងាយស្រួលដក គេបន្ថែមផេះអង្កាមរោយលើរងថ្នាលសំណាប រួចទើបសាបគ្រាប់ពូជចំពោះប្រភេទដីកណ្តេងគេប្រើផេះអង្កាមច្រើនជាងដីខ្សាច់ផេះអង្កាមត្រូវត្រាំទឹក ១យប់ហើយហាលសំដិលឲស្រោះទឹកទើបយកទៅរាយលើថ្នាល ។
- ផ្ទៃដីសំរាប់សាប ១គក្រ ពូជត្រូវសាបលើផ្ទៃដីទំហំ ២០ម២ សំរាប់ស្ទូងលើផ្ទៃដី ១ហ.ត ថ្នាលសាបត្រូវមានទំហំ ៦០០ម២
- ដើម្បីសាបបានស្មើ គេដោតបង្គោលឫស្សីចំណាំលើផ្ទៃដី ២០ម២ ហើយសាបម្តងពូជ ១គក្រ
- គ្រាប់ពូជដែលល្មមសមស្របសំរាប់សាប គឺប្រេះមាត់ចាប និងពកពន្លកបន្តិច។
- ក្រោយសាបពី ៣-៥ថ្ងៃ ត្រូវរក្សាថ្នាលសំណាបកុំឲមានទឹកដក់
- ៥ថ្ងៃ ក្រោយត្រូវបញ្ចុលទឹកពី ២-៣ស.ម នៅក្នុងថ្នាល និង ៥ស.ម នៅរយៈពេល ១២ថ្ងៃក្រោយ និង ១០ស.ម នៅរយៈពេល ២០ថ្ងៃក្រោយ កាលណាទឹកជ្រៅពេកធ្វើឲ្យសំណាបមានស្រទបស្លឹកវែង ដើមសំណាបតូចឆ្មារទន់
- ពិនិត្យមើលការលូតលាស់របស់សំណាប បើលូតលាស់ល្អគេពុំចាំបាច់ថែមជីទេ តែបើលូតលាស់មិនសូវល្អ ១០ថ្ងៃក្រោយសាបគេត្រូវបាចជី អាសូតបន្ថែមចំនួន ១គក្រ សំរាប់លើផ្ទៃដីថ្នាលសំណាប ១០០ម២
- ត្រូវឧស្សាហ៍ពិនិត្យមើលសំណាបករណីមានសត្វល្អិតបំផ្លាញដូចជាទ្រីព និង មមាចត្នោតត្រូវមានវិថានការកំចាត់ភ្លាម ។
- ដីស្រទាប់លើជំរៅពី ១៥-១៨ស.ម ធូរមានខ្យល់ចេញចូលស្រូលដែលបង្ករលទ្ធភាពឲ្យប្រព័ន្ធឫសលូតលាស់បានល្អ
- ស្មៅ និងកាកសំណល់រុក្ខជាតិផ្សេងៗបានកប់ចូលទៅក្នុងដី ហើយរលួយទៅជាជីរាប់ដំណាំស្រូវ
- ជីលាមកសត្វនិងជីធម្មជាតិ ដែលបានដាក់ចូលទៅក្នុងដីសំរាប់ទ្រាប់បាត ត្រូវបានលាយច្របល់បង្កប់ទៅក្នុងដីដែលអាចកាត់បន្ថយការរំភាយអាសូតទៅក្នុងខ្យល់
- ដីស្រែត្រូវគៀរពង្រាបឲបានស្មើ ដែលធ្វើឲមានការងាយស្រួលក្នុងការគ្រប់គ្រងទឹក និង ប្រើប្រាស់ទឹកអស់បរិមាណតិច ។
- បន្ថយបរិមាណស្មៅដុះតិចជាងធម្មតា ៤០ភាគរយ
- ប្រើប្រាស់ទឹកតិច និងងាយស្រួលក្នុងការកំរឹតកំពស់ទឹកក្នុងស្រែ
- ស្រូវលូតលាស់ និងទុំដំណាលគ្នា និងមានផ្លែ និងមានទំហំគរាប់ស្មើគ្នា
- ទិន្នផលស្រូវកើនខ្ពស់ជាងប្រមាណ ៣០ភាគរយ
- លើកភ្លឺស្រែឲបានរឹងមាំ ជំរះស្មៅតាមភ្លឺស្រែលប់រន្ធក្តាមកុំឲទឹកហូរចេញចូល ការងារនេះគួរធ្វើនៅពេលដាស់ដីលើកទី១
- ធ្វើការភ្ចួរដាស់ដីលើកទី១ នៅពេលដែលដីសើមភ្ជួរមុតបាន ឬពេលដែលដីស្រែមានទឹកដក់គ្រប់គ្រាន់
- ភ្ជួរដីលើកទី២ ពី១០-១៥ថ្ងៃ តែបើដីស្រែនោមានស្មៅច្រើន ត្រូវភ្ជួរដាស់ដី និងរាស់រណ្តំជាលើកទី២ ក្នុងករណីមិនសូវមានស្មៅការភ្ចួរលើកទី២ នេះអាចសំរាប់ស្ទូងបានដោយមុនភ្ជួរគេបាចជីលាមកសត្វ និងជីធម្មជាតិ សំរាប់ទ្រាប់បាតរាយឲស្មើលើដីស្រែ រួចភ្ជួរ និងគៀររាស់បង្រាបដីឲ្យជីលាមកសត្វ និងជីធម្មជាតិ ដែលបាចច្របល់សព្វបង្កប់ទៅក្នុងដី
- ករណីដីខ្ពស់ទាបច្រើនការគៀរពង្រាបត្រូវប្រើគោយន្តទើបអាចធ្វើទៅបានល្អ ហើយនៅកន្លែងខ្ពស់ដែលត្រូវគៀរចេញទៅកន្លែងទាបនោះគេត្រូវបន្ថែមជីលាមកសត្វ និងជីធម្មជាតិ ម្តងទៀតតរួចធ្វើការភ្ជួររាស់កន្លែងនោះម្តងទៀត ។
- ពេលដកសំណាប ថ្នាលសំណាបត្រូវមានទឹកគ្រប់គ្រាន់
- អាយុសំណាបដែលសមស្របសំរាប់ដកយកទៅស្តូងគឺ សំណាបពូជស្រូវសែនពិដោរឲ្យពី ២០-២៥ថ្ងៃ ខា១ និងផ្ការំដូលអាយុពី ២៥-៣០ថ្ងៃ ។
- ដកថ្នមៗមិនឲបាក់ដើមនិងដាច់ឫស រួចដាក់ក្នុងកាធុន ឬបង្គីរ (មិនបោកមិនចងរឹត) រួចជញ្ជូនយកទៅស្ទូងភ្លាម
- ស្រែដែលស្ទូងត្រូវមានទឹកគ្រប់គ្រាន់ តែមិនជ្រៅពេកទេ
- សំណាបដែលល្អមានស្លេកខ្លីគេពុំបាច់កាត់ស្លឹកទេ តែបើស្លឹកវែងពេកចាំបាច់ត្រូវកាត់ស្លឹកចេញ
- ត្រូវស្ទូងឲដើមបានឈរត្រង់ល្អ និងស្ទូង២-៣ដើមក្នុង១គុម្ព ជំរៅពី ២-៣ស.ម ការស្ទូងជ្រៅពេកតែងពន្យាការបែកគុម្ព
- ស្ទូងជាជួរ ឬមុំចង្រានក៏បាន តែត្រូវរក្សាចន្លោះគុម្ព ២០ស.ម គុណ ២០ស.ម បើស្ទូងស្មើល្អគេនឹងទទួលបានសន្ទូង ចំនួន ២៥០,០០០គុម្ព/ហិចតា
- ក្នុងរាល់ចន្លោះសន្ទូង ១០ម-១៥ម គេរក្សាទុកចង្អូរ១ ដើម្បីជាផ្លូវសំរាប់ចុះពិនិត្យសត្វល្អិត បាចជី និងបោចស្មៅ
ជីជាសារធាតុចិញ្ចឹមរបស់ដំនាំស្រូវ ដូច្នេះដើម្បីលូតលាស់បាននិងផ្តល់ផ្លែផ្កាបានល្អស្រូវ
ត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅតាមតំរូវការរបស់វា ។ សារធាតុសំខាន់គឺ អាហ្សូត ហ្វូស្វាត និងប៉ូតាស្យូម ។
ជីដែលត្រូវប្រើសំរាប់ដំណាំស្រូវ គឺជីធម្មជាតិ និងជីគីមី ។ ការប្រើប្រាស់ជីធម្មជាតិតែមួយប្រភេទ មិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ឲស្រូវបានទេ ផ្ទុយទៅវិញការប្រើប្រាស់ជីគីមីតែមួយប្រភេទ វាមានលទ្ធភាពផ្តល់សារធាតុចិញ្ចឹមបានច្រើនឲស្រូវ ប៉ុន្តែវាធ្វើឲដីបាត់បង់លក្ខណៈរូប និងលក្ខណៈជីវសាស្រ្ត ។
៤.១ ជីធម្មជាតិ និង ជីកំប៉ុស្តិ៍
ជីធម្មជាតិ និងជីកំប៉ុសិ៍្តវាមានគុណប្រយោជន៍ប្រើប្រាស់សំខាន់ក្នុងគោលបំណងសំរាប់កែលំអរ លក្ខណៈរូប និងលក្ខណៈជីវសាស្ត្ររបស់ដី តែចំពោះជីជាតិវិញ វាមានកំរិតតិច ដូចនេះគេត្រូវប្រើវាក្នុងបរិមាណច្រើន ។
- ការធ្វើជីកំប៉ុស្តិ៍
វត្ថុធាតុៈ លាមកសត្វ (គោ ក្របី សេះ ដំរី ជ្រូក មាន់ ទា...) គ្រប់ប្រភេទ, កាកសំណល់ រុក្ខជាតិ ដូចជា ដើមដង មែក ធាង រុក្ខជាតិ បៃតង ស្មៅ ចំបើង ផេះ និងកាកសំណល់ផ្ទះបាយ ។
ទំហំរណ្តៅជីៈ បណ្តោយ ៣ម គុណ នឹងទទឹង ២ម គុណកំពស់ ០,៥ម សំរាប់គោ១នឹម ។
- វត្ថុធាតុដើមសំរាប់ធ្វើជីកំប៉ុស្តិ៍
- លាមកសត្វៈ គោ ក្របី មាន់ ទា ជ្រូក
- ផេះ កាកសំណល់ចំណីសត្វ កាកសំណល់ផ្ទះបាយ និងស្រែចំការ
- សំរាម ស្លឹកឈើ និងកំទេចកំទីរុក្ខជាតិផ្សេងៗ ជុំវិញផ្ទះសំបែង និងស្រែចំការ
ដាក់ដើមដង មែកធាង ស្លឹកឈើ ឬស្មៅ ឬកូនរុក្ខជាតិតូចៗ ដែលកាប់ចិញ្ច្រាំ ឬវត្ថុធាតុបណ្តុះផ្សិត ឬកាកសំណល់ពីកសិដ្ឋានពីទ្រុងសត្វ និង ពីផ្ទះបាយនៅបាតរណ្តៅកំរាស់ប្រមាណ ៣០ស.ម រួចរាយលាមកសត្វកំរាស់ ១០ស.ម ពីលើរួចរាយផេះ ឬអង្កាម ឬកំបោរកំរាស់ប្រមាណ ៥ស.ម ហើយធ្វើរបៀបនេះរហូតដល់ពេញរណ្តៅទើប ស្រោចទឹកម៉ូត ឬទឹកពីលើ ព្រមទាំងគ្របដោយស្លឹកឈើ ឬធាងដូងដើម្បីរក្សាកំដៅ និងសំណើម ។
ចំពោះករណីសន្សំបន្តិចម្តងៗ គេត្រូវប្រមូលសារធាតុតាំងនោះដាក់ក្នុងរណ្តៅជីទោះបីជាសារធាតុអ្វីក៏ដោយ ប៉ុន្តែគេត្រូវរើសសារធាតុមិនរលួយចេញឲ្យអស់ ដូចជាសំបកកំប៉ុង ថង់ប្លាស្ទិច ដែក និង អំបែងកែវ ។ល។ រណ្តៅជីត្រូវស្រោចទឹកជាប្រចាំសើម្បីឲជីឆា់រលួយ ។ បើជីលាមកគោមានច្រើននៅក្នុងជីកំប៉ុស្តិ៍ ជីអាចរលួយឆាប់គឺ ក្នុងរយៈពេល ៣-៤ខែ អាចយកមកប្រើបាន ។
ជីលាមកសត្វផ្តល់សារធាតុ អាសូតសំរាប់បង្កើនយ៉ាងរហ័សនូវសារធាតុចិញ្ចឹមក្នុងជីកំប៉ុស្តិ៍។ គោធំមួយក្បាលអាចផ្តល់លាមកពី ១០-១២គក្រ ក្នុងមួយថ្ងៃ និងប្រហែល៤តោនក្នុងមួយឆ្នាំ ។ ដូចនេះគោធំមួយនឹមអាចផ្តល់ជីកំប៉ុស្តិ៍បាន ១២តោនក្នុងមួយឆ្នាំ ។ ផេះ ឬកំបោរផូស្វាតជួយបន្ថែមសារធាតុរ៉ែដល់ជីកំប៉ុស្តិ៍ឲឆាប់រលួយបានល្អ ព្រមទាំងជួយបន្ថយជាតិអាស៊ីត និងបង្កលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ទៀតផងពិសេសលេប្រភេទដីជូ ។
សមាសធាតុគីមីដែលមាននៅក្នុងជីកំប៉ុស្តិ៍ដែលមានគុណភាពខ្ពស់
- សារធាតុបន្សំមានក្នុងជីកំប៉ុស្តិ៍ដែលមានគុណភាពល្អ
- អាសូត ១,៣៥%
- ផូស្វ័រ ១,៧៥%
- ប៉ូតាស្យូម ២,២៦%
- ម៉ាញ៉េស្យូម ០,៨៨%
- សារធាតុខនិជ ៣៣%
- របៀបប្រើប្រាស់ជីកំប៉ុស្តិ៍
អាក្រក់ ។ ប្រសិនបើវាមិនទាន់កាច់អស់នៅពេលយកវាទៅប្រើ វានឹងបញ្ចេញកំដៅអាចប៉ះព៉ាល់ដល់ឫសស្រូវ (ធ្វើឲ្យដំណាំរលួយ) ។
គេប្រើជាជីទ្រាប់បាតមុនពេលភ្ជួររាស់សំរាប់ស្ទូងដោយប្រើចំនួនពី៥-១០តោន/១ហិកតា។
៤.២ ជីគីមី
ជីគីមីត្រូវផលិតដោយរោងចក្រឧស្សាហកម្មដោយសំយោគសិប្បនិម្មិតប្រមូលផ្តុំនៃអាហារចិញ្ចឹមដូចជា អាហ្សូត ហ្វូស្វាត និងប៉ូតាស្យូម ដែលរក្ខជាតិត្រូវការជាងគេ ចេញពីបណ្តាសារធាតុ ដែលមាននៅក្នុងធម្មជាតិ ។
ជីគីមីត្រូវបានផ្សំជាប្រភេទជីទោល និងជីសមាស
ក. ជីទោល ដែលប្រើប្រាស់បច្ចុប្បន្នមាន
- ជីអ៊ុយរ៉េ ដែលក្នុង១០០គក្រ មានសារធាតុអាសូតសុទ្ធចំនួន៤៦គក្រ ហើយនៅ លើសំបកបាវគេមានសរសេរលេខ ៤៦.០.០មានន័យថា
- ៤៦ ជាចំនួនធាតុអាសូត ក្នុងជី ១០០គក្រ
- ០ ជាចំនួនធាតុហ្វូស្វាត ក្នុងជី ១០០គក្រ
- ០ ជាចំនួនធាតុប៉ូតាស្យូម ក្នុងជី ១០០គក្រ
- ជីប៉ូតាស្យូមក្លរួ ដែលក្នុង១០០គក្រ មានសារធាតុប៉ូតាស្យូមសុទ្ធចំនួន ៦០គក្រ ហើយនៅលើសំបកបាវគេមានសរសេរលេខ ០.០.៦០មានន័យថា
- ០ ជាចំនួនធាតុអាសូត ក្នុងជី ១០០គក្រ
- ០ ជាចំនួនធាតុហ្វូស្វាត ក្នុងជី ១០០គក្រ
- ៦០ ជាចំនួនធាតុប៉ូតាស្យូម អាសូត ក្នុងជី ១០០គក្រ
- ជីដេអាប៉េ ដែលក្នុង ១០០គក្រ មានធាតុអាសូតសុទ្ធចំនួន១៨គក្រ និងធាតុ ហ្វូស្វាតចំនួន ៤៦គក្រ នៅលើសំបកបាវគេមានសរសេរលេខ ១៨.៤៦.០ មានន័យថា
- ១៨ ជាចំនួនធាតុហ្វូស្វាត ក្នុងជី ១០០គក្រ
- ៤៦ ជាចំនួនធាតុហ្វូស្វាត ក្នុងជី ១០០គក្រ
- ០ ជាចំនួនធាំតុប៉ូតាស្យូម អាសូត ក្នុងជី ១០០គក្រ
- ជី ១៦.២០.០ ដែលក្នុង ១០០គក្រ មានធាតុអាស្យូតសុទ្ធចំនួន ១៦គក្រ និងធាតុហ្វូស្វាត ចំនួន ២០គក្រ នៅលើសំបកបាវគេមានសរសេរលេខ ១៦.២០.០ មានន័យដូចខាងលើ ។
- ជី ១៥.១៥.១៥
- ជី ១៦.៨.១៣
- ការប្រើប្រាស់ជីគីមី លើដំណាំស្រូវ
ក្លិន ឬគុណភាពទៀតឡើយ ។ ការប្រើប្រាស់ជីអាស្រ័យទៅតាមប្រភេទដី ។
- ដីក្រុមប្រទះឡាង និងដីព្រៃខ្មែរ ប្រើជីអ៊ុយរ៉េ ចំនួន៧៧គក្រ ជីដេអាប៉េ ៨៧គក្រ និង ជីប៉
ប្រភព : http://www.cnadcambodia.org/
No comments:
Post a Comment