Saturday, March 25, 2017

TRICHODECMA – ជាប្រភេទផ្សិតមានប្រយោជន៍ (Fungus)


ជីសរីរាង្គត្រូវបានជំរុញឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងផលិតកម្មកសិកម្ម នៅកម្ពុជា ។ ជីសរីរាង្គផ្តល់នូវ ផលប្រយោជន៍ជាច្រើន ដូចជាធ្វើឲ្យដីផុសល្អ រក្សាសំណើមក្នុងដី និង មិនមានផលប៉ះពាល់ដល់បរិស្ថាន និងផ្តល់សារធាតុចិញ្ចឹមច្រើនមុខដល់ដំណាំ ។ ជី សរីរាង្គ ដែលកសិករអាចរកបានមានដូចជា លាមកសត្វ កាកសំណល់ដំណាំ សំរាម ។ ជីសរីរាង្គ ទទួលនូវការ កាច់បំបែក រំលាយពីពពួក អតិសុខុមប្រាណ ដោយបញ្ចេញមកនូវ សារធាតុចិញ្ចឹម ។ 
នៅក្នុងដីមាន អតិសុខុមប្រាណជាច្រើន ដែលយើងមិនមើលនឹងភ្នែកទទេឃើញ ។ អតិសុខុមប្រាណខ្លះ អាចជា ភ្នាក់ងារបង្កររោគ ដល់ដំណាំ ប៉ុន្តែខ្លះទៀតមានសារប្រយោជន៍ដល់ដំណាំ តាមរយៈសកម្មភាព ឬយន្តការ មួយចំនួន ។ ក្នុងនោះ អតិសុខុមប្រាណមួយដែលគេស្គាល់ថា ទ្រីកូឌែម៉ា (Trichoderma spp) ។  
ទ្រីកូឌែម៉ា មានតួនាទីសំខាន់ៗមួយចំនួន៖ 
  • កំចាត់ភ្នាក់ងារបង្កររោគដល់ឫស និង ស្លឹករុក្ខជាតិ
  • ជំរុញឲ្យដំណាំមានភាពធន់ទ្រាំ
  • កំចាត់តាមបែបជីវសាស្រ្ត ដល់ជំងឺ
  • ជំរុញឲ្យមានការស្រូបយកនូវសារធាតុចិញ្ចឹម 
  • ជួយរំលាយនូវសារធាតុចិញ្ចឹម
  • ជំរុញឲ្យឫសដុះលូតលាស់ល្អ មានរោមជញ្ជក់សារធាតុចិញ្ចឹមច្រើន
វិធីសាស្រ្តប្រើប្រាស់ Trichodecma ក្នុងជីសរីរាង្គ 
១. ត្រៀមវត្ថុធាតុដើម
  • កាកសំនល់រុក្ខជាតិ  ចំបើង ដើមពោត អង្កាម សំបកកាហ្វេ គល់ម្រេច កាកអំពៅ ត្រកៀត ស្មៅ
  • លាមកសត្វ ( គោ ជ្រូក មាន់ ទា..)
  • តង់កៅស៊ូ ( មិនប្រើលីឡុងក្នុង)
  • ជីអ៊ុយរ៉េ 50 ក្រាម/ម3
  • Trichodecma spp ( ឩទាហរណ៍ ទ្រីកូ-DHCT, …): 20-30 ក្រាម/ម3
២. វិធីអនុវត្ត
  • ស្រោចកាកសំណល់រុក្ខជាតិធ្វើឱ្យមានសំណើមមុនមួយថ្ងៃ។
  • រៀបចំកាកសំណល់រុក្ខជាតិជាស្រទាប់កំរាស់ ប្រហែល ២០ ស.ម, លាមកសត្វប្រហែល 5-10 ស.ម , ក្រោយមកស្រោច Trichodecma spp បូកជាមួយជីអ៊ុយរ៉េ។ បន្តរៀបជា ស្រទាប់ៗ ( ប្រហែល ៥ស្រទាប់) រហូតដល់ពេលគំនរជីបានកំពស់  1.2-1.5 ម។ ចំណាំៈ ស្រទាប់នីមួយៗត្រូវប្រើជើងជាន់ដើម្បីឱ្យគំនរជីដូចរូបភាពបង្ហាញ។ ស្រោចទឹកឱ្យមានសំណើមគ្រប់គ្រាន់( ពេលយកដៃកាន់ត្រូវឱ្យមានសំណើមជាប់ដៃ)។
  • ប្រើតង់កៅស៊ូគ្របនិងបិទគំនរជីកំប៉ុសដើម្បីរក្សាសំណើម។ ក្នុងរដូវភ្លៀងគួរតែធ្វើចង្អូរជុំវិញគំនរជីដើម្បីបង្ហូរទឹកចេញ។
  • ត្រួតពិនិត្យសីតុណ្ហភាពរាល់សប្ដាហ៍។ ប្រសិនបើសីតុណ្ហភាពលើ 500C និងសំណើម 40-60% (ល្មមសើមចង្វែកដៃគឺបាន) គ្រាន់តែថែមទឹកនិងអ៊ុយរ៉េ។
  • 3 សប្ដាហ៍ក្រោយបើកតង់កៅស៊ួត្រួតពិនិត្យជីកគំនរជី
  • ពេលវេលាផ្អាប់ជាមធ្យម 1,5-2 ខែ ( ចំបើង អង្កាមនិងត្រកៀត ត្រូវការមួយខែ)។
  • រាល់មួយម៉ែត្រគីប ជីកំប៉ុសប្រើសម្រាប់បាចឱ្យ 300-500 ម៉ែត្រការ៉េ ស្រូវ និងបន្លែ ឬ10-20គុម្ពនៃ ដំណាំហូបផ្លែដែលលូតលាស់ល្អ។

No comments:

Post a Comment