លក្ខណៈនៃការបំផ្លាញ
ជំងឺរលាកស្រទបស្លឹកភាគច្រើនកើតឡើង ដោយបង្កជាស្នាមរលាកនៅលើស្រទបស្លឹក (រូបទី១)។ រោគសញ្ញាភាគច្រើនកើតឡើងចាប់ពីដំណាក់កាលបែកគុម្ពរហូតដល់ដំណាក់កាលដាក់ទឹកដោះ និងអាចមើលឃើញរោគសញ្ញាច្បាស់នៅពេលដេលស្រូវចេញផ្កា និងទុំ។ វាលេចនូវស្នាមរលាក ដែលមានរាងពងក្រពើ ជាទូទៅមានប្រវែង ១-៣ ស.ម នៅលើស្រទបស្លឹក ដំបូងវាកើតឡើងនៅផ្នែកខាងលើ ឬនៅជិតផ្ទៃទឹក ក្នុងលក្ខខណ្ឌអំណោយផលវាអាចម្លង និងធ្វើការបំលាស់ទីបានយ៉ាងលឿនទៅផ្នែកខាងចុងនៃដំណាំស្រូវឬទៅដំណាំស្រូវផ្សេងៗទៀតដែលនៅក្បែរ។
លក្ខណៈទូទៅ
ភ្នាក់ងារបង្ករោគអាចរស់នៅលើកម្ទេចកម្ទីចំប៉ើង កាកសំណល់រុក្ខជាតិ ស្មៅចង្រៃ និងគ្រាប់ពូជ។ ស្ព័ររបស់វា ជាប្រភេទស្ព័រហើរតាមខ្យល់ ដែលបណ្តាលឲ្យភ្នាក់ងាបង្ករោគកកើតបានយ៉ាងលឿន។ ស័្ពររបស់វាអាចផ្ទុកនៅក្នុងគ្រាប់ពូជ ដែលអាចធ្វើឲ្យគ្រាប់ពូជខូចគុណភាព និងមានអត្រាដំណុះយឺត។
វិធានការគ្រប់គ្រង និងកម្ចាត់
- ប្រើប្រាស់ពូជធន់ទ្រាំ
- ធ្វើអនាម័យស្រែ និងសម្អាតស្មៅជាប្រចាំ
- ប្រើប្រាស់ជី ជាំពិសេសជីអាសូតឲ្យត្រឹមត្រូវ
- ធ្វើពិពិធកម្មគ្រាប់ពូជ ជាមួយថ្នាំកម្ចាត់ផ្សិត
- ដាំដុះ ឬស្ទូងដំណាំឲ្យសមស្របតាមចន្លោះជួរ ឲ្យបានត្រឹមត្រូវ ដើម្បីដំណាំទទួលបានពន្លឺ និងខ្យល់គ្រប់គ្រាន់
- ប្រើប្រាស់ថ្នាំកម្ចាត់ជំងឺផ្សិត ដូចជា carbendazim ដើម្បីកម្ចាត់ពពួកជំងឺផ្សិត។
Prevention
- ធ្វើពិពិធកម្មគ្រាប់ពូជជាមួយទឹកក្តៅ (53-54°C) រយៈពេល ១០ទៅ២០នាទី មុនសាបគ្រាប់
- បង្កើនគម្លាតគុម្ព (២៥X២៥ស.ម) (អាស្រ័យលើពូជ និងលក្ខខណ្ឌដី) ដើម្បីបង្កើនខ្យល់ចេញចូល និងកាត់បន្ថយសំណើម
- ធ្វើអនាម័យស្រែដោយសម្អាតស្មៅ និងកាកសំណល់រុក្ខជាតិចេញឲ្យអស់
- ប្រើប្រាស់ជីឲ្យសមស្រប ជៀសវាងប្រើប្រាស់អាសូទលើសកម្រិត
Monitoring
- អង្កេតមើលឲ្យបាន ៣ដងក្នុងមួយសប្តាហ៌ ជាពិសេសនៅពេលដែលមានអាកាសធាតុត្រជាក់
- រកមើលស្នាមអុច, ស្នាមរលាកជារង្វង់, ជាទូទៅមានប្រវែង ពី១ ទៅ៣ស.ម នៅលើស្រទប កើតចាប់ពីដំណាក់បេកគុម្ព រហូតដល់ដំណាក់កាលដាក់ទឹកដោះ
Direct Control
- ប្រមូលដើមដែលរងការបំផ្លា្ចញចោល
- ប្រើថ្នាំ Mancozeb
- កម្រិត 1l with 200-400L of water /ha
- ប្រើថ្នាំ Cabendazim
- កម្រិត 1l with 200-400L of water /ha
- ធ្វើពិពិធកម្មគ្រាប់ពូជ : captan, thiram, chitosan, carbendazim, or mancozeb
Restrictions
- FRAC group M3
- WHO Class IV (U) (Unlikely to present acute health hazard)
- FRAC group 1
- WHO Class IV (U) (Unlikely to present acute health hazard)
- Spray at early tillering and pinnacle initiation to heading stage
- Captan: WHO class IV (U)
- Thiram: WHO Class II (Moderately hazardous)
- ប្រើថ្នាំកម្ចាត់ផ្សិតនៅពេលមានការបំផ្លាញពីជំងឺធ្ងន់ធ្ងរ
- ចំណាំ:- គ្រប់ថ្នាំកសិកម្មទាំងអស់ត្រូវអនុវត្តការប្រើប្រាស់ទៅតាមការណែនាំនៅលើស្លាកសញ្ញារបស់ថ្នាំ
- ចំណាំ: ជៀសវាងបង្កើនភាពរបស់សត្វល្អិត, ដោយប្រើប្រាស់ថ្នាំនៅក្នុងក្រុម FRAC ខុសគ្នា
ប្រភព៖ អគ្គនាយកដ្ឋានកសិកម្ម(GDA)
No comments:
Post a Comment