លក្ខណៈនៃការបំផ្លាញ
ជំងឺនេះកើតឡើងនៅគ្រប់ដំណាក់កាលលូតលាស់ និងគ្រប់ផ្នែកទាំងអស់នៃដំណាំស្រូវ។ រោគសញ្ញានៃជំងឺនេះត្រូវបានមើលឃើញយ៉ាងច្បាស់នៅលើស្លឹកស្រូវ ហើយរោគសញ្ញាទូទៅរបស់វាគឺមានពណ៌ត្នោតអ៊ុចៗលើស្លឹក (រូបទី១)។ នៅពេលដែលយើងប្រើប្រាស់ពូជដែលមានជំងឺ វាអាចបណ្តាលឲ្យកើតជំងឺនៅលើថ្នាលសំណាប។ ដំណាក់កាលដែលចេញរោគសញ្ញាជំងឺអុចត្នោតច្រើនបំផុត គឺនៅដំណាំកាលស្រូវបែកគុម្ព ហើយផុតពីនេះ គឺចេញរោគសញ្ញានៅលើករកួរស្រូវ ដែលមានរោគសញ្ញាអុចខ្មៅនៅលើថ្នាំង។
លក្ខណៈទូទៅ
ជំងឺកើតមាននៅក្នុងដី និងដំណាំស្រូវដែលមិនសូវសំបូរសារធាតុចិញ្ចឹម ភ្នាក់ងារបង្ករោគអាចរស់នៅលើកំទេចកំទីកាកសំណល់រុក្ខជាតិ, គល់ជញ្ជ្រាំង, ស្មៅចង្រៃ, និងគ្រាប់ពូជជាដើម ហើយបង្កជាជំងឺអុចត្នោតនៅពេលដំណាំដុះលូតលាស់ជាមធ្យម។ ស្ព័ររបស់វា ជាប្រភេទស្ព័រហើរតាមខ្យល់ ដែលបណ្តាលឲ្យភ្នាក់ងាបង្ករោគកកើតបានយ៉ាងលឿន។
ការគ្រប់គ្រង និងកម្ចាត់
- ប្រើប្រាស់ពូជដែលមានសុខភាពល្អ
- បង្កើនជីជាត់នៅក្នុងដី
- សម្អាតកម្ទេចកម្ទីកាកសំណល់រុក្ខជាតិ និងស្មៅចង្រៃ ដូចជា ពពួក Echinochloa spp, Leersia hexandra
- ប្រើប្រាស់ពូជធន់
- ធ្វើប្រព្រិត្តិកម្មគ្រាប់ពូជជាមួយថ្នាំកម្ចាត់សត្វល្អិតដូចជា ថ្នាំ benomyl ឬជាមួយទឹកក្តៅ។ ចំពោះថ្នាំ Carbendazim,
- tricyclazole and Mancozeb អាចប្រើសម្រាប់បាញ់នៅក្នុងស្រែ។
ការការពារ
- ធ្វើពិពិធកម្មគ្រាប់ពូជជាមួយទឹកក្តៅ (53-54°C) រយៈពេល ១០ទៅ២០នាទី មុនសាបគ្រាប់
- បង្កើនគម្លាតគុម្ព (២៥X២៥ស.ម) (អាស្រ័យលើពូជ និងលក្ខខណ្ឌដី) ដើម្បីបង្កើនខ្យល់ចេញចូល និងកាត់បន្ថយសំណើម
- ធ្វើអនាម័យស្រែដោយសម្អាតស្មៅ និងកាកសំណល់រុក្ខជាតិចេញឲ្យអស់
- ប្រើប្រាស់ជីឲ្យសមស្រប ជៀសវាងប្រើប្រាស់អាសូទលើសកម្រិត
ការអង្កេត
- អង្កេតមើលឲ្យបាន ៣ដងក្នុងមួយសប្តាហ៌ ជាពិសេសនៅពេលដែលមានអាកាសធាតុត្រជាក់
- រោគសញ្ញា : នៅដំណាំក់កាលសំណាបមានស្នាមអុចតូច, រលាកជារង្វង់ពណ៌ត្នោត. ស្លឹកចាស់មានស្នាមរលាកពណ៌ត្នោតធំ
- ប្រផេះនៅផ្នែកកណ្តាល និងព័ទ្ធជុំវិញដោយពណ៌បៃតង
ការកម្ចាត់
- ប្រមូលដើមដែលរងការបំផ្លា្ចញចោល
- ប្រើថ្នាំ Mancozeb :
- កម្រិត 1l with 200-400L of water /ha
- ប្រើថ្នាំ Cabendazim :
- កម្រិត1l with 200-400L of water /ha
- ធ្វើពិពិធកម្មគ្រាប់ពូជជាមួយថ្នាំ: captan, thiram, chitosan, carbendazim, or mancozeb
Restrictions
- FRAC code group M3
- WHO Class IV (U) (Unlikely to present acute health hazard)
- FRAC group 1
- WHO Class IV (U) (Unlikely to present acute health hazard)
- Spray at early tillering and pinnacle initiation to heading stage
- Captan: WHO Class IV (U)
- Thiram: WHO Class II (Moderately hazardous)
- ប្រើថ្នាំកម្ចាត់ផ្សិតនៅពេលមានការបំផ្លាញពីជំងឺធ្ងន់ធ្ងរ
- ចំណាំ:- គ្រប់ថ្នាំកសិកម្មទាំងអស់ត្រូវអនុវត្តការប្រើប្រាស់ទៅតាមការណែនាំនៅលើស្លាកសញ្ញារបស់ថ្នាំ
- ចំណាំ: ជៀសវាងបង្កើនភាពរបស់សត្វល្អិត, ដោយប្រើប្រាស់ថ្នាំនៅក្នុងក្រុម FRAC ខុសគ្នា.
ប្រភព៖ អគ្គនាយកដ្ឋានកសិកម្ម(GDA)
No comments:
Post a Comment