Saturday, March 25, 2017

ដំណាំប៉េងប៉ោះ (Tomato)


I. ស្ថានភាពទូទៅ Information
ប៉េងប៉ោះជាប្រភេទដំណាំមួយ ដែលបានដុះលូតលាស់លើភពផែនដីរាប់ពាន់ឆ្នាំមកហើយ ។ ផលិតផលប៉េងប៉ោះ ត្រូវបានគេចេះបរិភោគរាប់រយឆ្នាំកន្លងមកហើយដែរ ទាំងផ្លែ និងស្លឹកខ្ចីៗ មិនតែប៉ុណ្ណោះ វាក៏ជារុក្ខជាតិ ឪសងម៉្យាងសំរាប់ព្យាបាលរោគទៀតផង ។ នៅព្រះរាជាណាចក្រកម្ពុជា ការបរិភោគបន្លែប៉េងប៉ោះ មានប្រវត្ដិជិត ១០០ ឆ្នាំកន្លងមកហើយ ។ វាត្រូវបានគេជឿជាក់ថា ស្ថិតនៅក្នុងគ្រួសារ Solanaceae លំដាប់ Solanum L ឈ្មោះវិទ្យាសាស្រ្ដ Lycopersicon esculentum វាមានប្រភពនៅអាមេរិកខាងត្បូង ហើយវា រីកសាយភាយចេញលើពិភពលោកនៅសតវត្សទី ១៧ ។ តំបូងឡើយវារុក្ខជាតិព្រៃ បន្ទាប់មកយកវាមកដាំលំអនៅក្នុងសួនច្បារនាទ្វីបអាហ្រ្វីក ប៉ុន្ដែដោយសារការសិក្សាស្រាវជ្រាវ និងការបង្កាត់ពូជ នៅ មជ្ឈមណ្ឌលដំណាំបន្លែ ទ្វីបអាហ្រ្វីក និងអាមេរិក ធ្វើអោយការលេចចេញនូវប្រភេទពូជយ៉ាងច្រើន ខុសគ្នាទៅតាមការដែលចង់បាននៃក្រុមអ្នកវិទ្យាសាស្រ្ដ ។ ទៅតាមការលូតលាស់ និងលក្ខណះរូប (Genotypes) គេបែងចែកប៉េងប៉ោះជា៣ប្រភេទ :
  • ប្រភេទលូតលាស់មិនកំណត់ Indeterminate types គឺលូតលាស់មិនបញ្ចប់ ដើមខ្ពស់ មែកច្រើន ភាគច្រើនផ្លែមានរាងមូលទ្រវែង  ។
  • ប្រភេទលូតលាស់ពាក់កណ្ដាលកំណត់ Se-mideterminate មែកខ្លះបញ្ចប់ការលូតលាស់ដោយចង្កោមផ្កា តែមែកខ្លះមិនបញ្ចប់ ក្នុងដើមតែមួយ ។
  • ប្រភេទលូតលាស់កំណត់ Determinate types គឺបញ្ចប់ការលូតលាស់ដោយចង្កោមផ្កា (cluster) តាមការស្រាវជ្រាវរបស់អង្គការម្ហូបអាហារ ពិភពលោកក្នុងឆ្នាំ ១៩ បានបង្ហាញថា ការបរិភោគ ផ្លែប៉េងប៉ោះទុំទំងន់ ១០០g អាចផ្ដល់នូវ ជីវជាតិច្រើនយ៉ាងដល់រាង្គកាយ ។
II. បច្ចេកទេសដាំដុះ Cultivation
បច្ចេកទេសដាំដុះរាប់បញ្ចូល ទៅលើការជ្រើសរើសរដូវ ការរៀបវិធី សាបបណ្ដុះកូននិងការដាំដុះ ។
 
១. ការជ្រើសរើសរដូវ 
ប៉េងប៉ោះជាប្រភេទដំណាំមួយដែលត្រូវការសីតុណ្ហភាពទាបជាបង្គួរ កាលណាសីតុណ្ហភាពឡើងខ្ពស់ ធ្វើអោយកូនប៉េងប៉ោះលូតលាស់មិនស្មើគ្នា ក្នុងដំណាក់កាលចេញផ្កា និងផ្លែ គឺផ្កាជ្រុះបាត់បង់ភាគរយច្រើនពេលផ្លែទុំធ្វើអោយផ្លែប្រេះ (crack) និងប្រែប្រួលព៍ណពេលទុំ ។ សីតុណ្ហភាពសមស្របតាមវគ្គនីមួយៗគឺ:
  • វគ្គដុះលូតលាស់ និងចេញផ្លែ ចន្លោះពី ២១-២៤០c
  • វគ្គទុំនៃផ្កែ គឺចន្លោះ ២៥-២៧០c ល្អ
  • សីតុណ្ហភាពដាច់ខាតគឺ ១២០c មិនអាចដុះពន្លក និងកើនលើសពី ៣៨០c មិនអាចដុះលូតលាស់ឡើយ ក្នុងករណីពេលយប់សីតុណ្ហភាពមធ្យម ២១០c និងពេលថ្ងៃគ្មានពន្លឺគ្រប់ ប៉េងប៉ោះប្រែប្រួលការលូតលាស់អាចមិនចេញផ្លែ ។
នៅប្រទេសកម្ពុជាយើង រដូវសមស្រប សំរាប់ដំណាំប៉េងប៉ោះ គឺរដូវរុំហើយ ចាប់ពីខែតុលា ដល់ខែកុម្ភះចំពោះពូជប្រកាន់រដូវការស្រាជ្រាវរយះពេល ៩ឆ្នាំ ១៩៩៣-២០០១ នេះបានឃើញពូជចំនួន ៣ប្រភេទដែលមិនប្រកាន់រដូវបាន ។
២. ការជ្រើសរើសពូជ
ការជ្រើសរើសពូជ ក្នុងគោលបំណងណែនាំអ្នកដាំដុះទាំងឡាយអោយទទួលបានជោគជ័យក្នុងការដាំដុះព្រោះបច្ចុប្បន្ន ប៉េងប៉ោះត្រូវបាននាំចូលពីក្រុមហ៊ុននានាជាច្រើន ក្នុងតំបន់អាស៊ី ប៉ុន្តែពូជទាំងនោះសុទ្ធសឹងជាពូជកូនកាត់ Hybrid F1 មិនអាចទុកពូជបានឡើយ ។
របៀបជ្រើសរើសមាន:
  • ពូជមានប្រភពត្រឹមត្រូវ: មានថ្ងៃខែឆ្នាំផលិត និងផុតកំណត់ជាពូជកូនកាត់ ឬពូជធម្មតា (Hybrid OPV)
  • ពូជមានអាយុកាលលូតលាស់ខ្លី សមស្របតំបន់ដាំដុះ ទិន្នផលខ្ពស់សមស្របនឹងទីផ្សានាពេលបច្ចុប្បន្ន 
  • ជាពិសេសគឺពូជដែលធន់ទ្រាំទៅនឹងជំងឺ ដំដុះភាគរយខ្ពស់ជាទូទៅគ្រាប់ពូជប៉េងប៉ោះ ១០០០ គ្រាប់មានទំងន់ ២,៥-៣,៥g មួយហិចតាដីត្រូវប្រើគ្រាប់ពូជចំនួន ២៥០-៣០០g  ។
៣. ការជ្រើសរើស និងរៀបចំដី
ប៉េងប៉ោះជាប្រភេទដំណាំមួយ ដែលដុះលូតលាស់បានលើប្រភេទដីស្ទើរគ្រប់ប្រភេទ ដូចជាដីក្រហមដីខ្មៅ ល្បាយ ខ្សាច់ និងដីល្បាប់មានទន្លេ ។ ជាពិសេសដីដែលសំបូរទៅដោយសារធាតុចិញ្ចឹមជាពិសេសដីជូរ ដែលមានpH ក្រោម ៤,៥ ប៉េងប៉ោះមិនអាចចេញផ្លែផ្កាបានល្អឡើយ ។ ប៉េងប៉ោះអោយផលល្អគឺមាន pH ចន្លោះពី ៥,៥-៧,៥ ។ ដីមិនដក់ទឹក វាលស្រឡះ ឆ្ងាយពីតំបន់ព្រៃធម្មជាតិ ។ មុននឹងភ្ជររាស់ ដីសំរាប់ដាំប៉េងប៉ោះ ត្រូវរាស់ប្រមូលយកស្មៅចេញ ហើយភ្ជួរហាលថ្ងៃ អោយបានយូរថ្ងៃទើបរាស់បំបែកដី អោយហ្មត់ និងប្រមូលយកស្មៅចេញ និងកៀរដីអោយស្មើល្អ ។ ការភ្ជួរនិងរាស់អោយបានច្រើនលើក ៣-៤ លើកដើម្បីអោយដីធូរមានខ្យល់គ្រប់គ្រាន់ សំលាប់ពួកសត្វល្អិតចង្រៃផ្សេងៗ បន្ទាប់មកលើករងអោយបានខ្ពស់កំពស់ ២០-៣០cm នៅរដូវប្រាំង ចំពោះរដូវវស្សាពី ២៥-៣០cm ទទឹងរង ១,២០m ការពារភ្លៀងដក់ទឹក ព្រោះប៉េងប៉ោះមិនត្រូវការទឹកដក់យូរម៉ោងឡើយ ។
៤. ការបណ្ដុះកូន 
ប៉េងប៉ោះជាដំណាំមួយប្រភេទដែលដាំកូនបណ្ដុះ ។ វិធិសាស្រ្ដបណ្ដុះកូនមាន : តំបូងត្រូវយកគ្រាប់ប៉េងប៉ោះទៅដាក់ហាលថ្ងៃចំនួន ១-២ម៉ោង បន្ទាប់មកយកគ្រាប់ទៅត្រាំទឹកក្ដៅអុនៗ កំដៅ ៣៥-៤០០c បន្ទាប់មកលាងទឹកអោយស្អាត់ ចំនួន ២-៣លើក ទើបយកទៅកប់ក្នុងដីសើមៗរយះពេលមួយយប់ ហើយយកទៅបណ្ដុះក្នុងកន្ទោង ឬស្មាមលើថ្នាល ដែលរៀបចំជាស្រេច ។ នៅក្នុងកន្ទោងបណ្ដុះត្រូវបំពេញដោយ : ដីដែលបានលាយជាមួយ ដូចជាស្រកីដូង ២ភាគ ដីវែងហ្មត ១ភាគ ផេះអង្កាម ១ភាគ និងអង្កាម ១ភាគ លាយបញ្ចូលគ្នាហើយដាក់ទៅក្នុងកន្ទោង ស្លឹកចេក បន្ទាប់មកគ្រាន់ដាក់ជំរៅ ១, ៥-២cm និងលប់បំពេញដីនោះពីលើដោយប្រើ ២-៣ គ្រាប់ក្នុង១កន្ទោង បន្ទាប់មកយកចំបើងស្ងួត គ្របពីលើហើយស្រោចទឹកព្រឹកល្ងាច ២-៣ថ្ងៃក្រោយមកបកចំបើងនោះចេញ ប៉េងប៉ោះនឹងដុះចេញពីដី ។ ការសាបកូនលើថ្នាលធម្មតា គឺក្រោយពីផ្អាប់ ១-២ យប់កន្លងមក ត្រូវយកគ្រាប់ពូជទាំងនោះទៅសាបលើថ្នាលដែលរៀបចំរួចហើយ ក្រោយសាបត្រូវគ្របចំបើងស្ងួតតែ ២ថ្ងៃក្រោយមកត្រូវបកចំបើងនោះចេញ រហូតដល់កូនប៉េងប៉ោះ អាយុ ៩-១០ថ្ងៃទើបអាចដករំលោះកូនយកទោស្ទូងកន្លែងផ្សេង ដើម្បីកុំអោយកូនប៉េងប៉ោះសមដើម ឬរលួយ ក្រោយពីសាប បានរយះ ១៨-២៥ថ្ងៃអាចដកកូន យកទៅដាំបានលើចំការ ដែលបានរៀបចំហើយ ។
៥. ការដាំដុះ
ក្រោយពីរៀបចំដីហើយ និងកូនប៉េងប៉ោះបានអាយុ ១៨-២៥ថ្ងៃគេអាចដកកូនប៉េងប៉ោះពីថ្នាលសំណាបឬពីកន្ទោងយកទៅដាំបាន ។ ការដាំត្រូវអនុវត្ដចន្លោះគុម្ព ៥០cm ចន្លោះជួរ ៦០cm មួយគុម្ពមួយដើម ក្រោយពីដាំហើយត្រូវស្រោចទឹកភ្លាម ហាមទុកយូរម៉ោងអាចធ្វើអោយទ្រួយប៉េងប៉ោះស្វិត យឺតក្នុងការលូតលាស់ ។ ចំពោះកូនសាបលើថ្នាលផ្ទាល់ ត្រូវស្រោចទឹកថ្នាលអោយ ជោគបន្ទាប់មកដកកូនដំណាំដាក់ក្នុងម្លប់ ហើយស្រោចទឹកអោយជោគនៅពេលព្រឹក និងយកទៅដាំពេលល្ងាច ។
៦. ការជ្រុំជ្រោយដីពូនគល់ និងកំចាត់ស្មៅ
ការជ្រុំជ្រោយដីពូគល់ គឺប្រយោជន៍ធ្វើអោយដីធូរមានខ្យល់ចេញចូលរក្សាសំណើមបានល្អ បង្កអោយសារធាតុចិញ្ចឹម បំបែកធាតុបានឆាប់ដំណាំអាចលូតលាស់បានល្អ និងម្យ៉ាងទៀតដើម្បីការពារការដុះស្មៅ ។ 
របៀបជ្រុំដី ពូនរងនឹងគល់គឺ ជ្រុំបំបែកដីហើយផុសមុខលើហើយគៀរពីបាតរងមកលប់គល់ដំណាំ និងកោសអោយស្មើបាតរងងាយស្រួលក្នុងការស្រោចស្រព្វ គឺធ្វើឡើងក្រោយដាំរយះពេល ១០-១២ថ្ងៃ ។ បន្ទាប់មក ការដក់ស្មៅត្រូវធ្វើឡើងក្រោយដាំដូចរយះពេល ៣៥-៤០ថ្ងៃ តែហាមជ្រុំជ្រោយដី ។
៧. ការស្រោចស្រព្វ
ប៉េងប៉ោះមិនត្រូវការទឺកជោគជាំដូចស្ពៃឡើយ តែវាត្រូវការសំណើមដីជាប្រចាំ ។ ការស្រោចទឹកត្រូវបែងចែកចេញជា ៣ ដំណាក់កាល់គឺ: 
  • ដំណាក់កាល់ទី១ : ចាប់ពីដាំដុះរហូតដល់ចេញផ្កាតំបូង វាត្រូវការទឹកជាមធ្យមសំណើមដីប្រមាណពី ៦៥-៧០% (Fulton 1986)
  • ដំណាក់កាលទី២ : ចាប់ពីចេញផ្ការហូតដល់ផ្លែចាស់ (Inlarging) វាត្រូវការទឹកពេញលេញជារាល់ ថ្ងៃគឺស្រោចទឹកជារៀងរាល់ថ្ងៃព្រឹក-ល្ងាចកំរិតទឹកច្រើនឬមធ្យម វាអាស្រ័យទៅតាមប្រភេទដីប្រសិនបើដី ល្បាយខ្សាច់តម្រូវការទឹកច្រើនជាងដីល្បាប់ចាស់ (Sandy soil) គឺសំណើមដីប្រមាណពី ៧៥-៨៥% ជាប្រចាំ ។
  • ដំណាក់កាលទី៣ : ចាប់ផ្លែធំចំណាស់រហូតដល់ទុំប៉េងប៉ោះត្រូវការទឹកមធ្យមដូចដំណាក់កាលទី១ ដែរឬ កើនលើសបន្ដិចព្រោះវាអាស្រ័័យទៅតាមប្រភេទពូជ ប្រសិនបើពូជលូតលាស់មិនកំណត់ Indeteminate វាតែង ចេញផ្កែបន្ដច្រើនលើ ។ គេអាចស្រោចដោយប៉ោះ ដោយបាញ់នឹងម៉ាស៊ីន ឬបូមបញ្ចូលតាមចន្លោះរង ១-២លើក ក្នុង ១អាទិត្យ អាស្រ័យលើប្រភេទដី និងសីតុណ្ហភាព ។ 
៨. ការដោតចំណារ និងកាត់មែក 
ជាទំលាប់របស់កសិករយើង ពីមុនៗមក ការដាំប៉េងប៉ោះមិនទំលាប់ដោតចំណារ អងដើមប៉េងប៉ោះឡើយទុកអោយវាដុះលូតលាស់ធម្មតាលើដីលក្ខណះទាំងនេះអាចធ្វើអោយផ្លែរបស់វា ស្អុយបាត់បង់ទិន្នផលយ៉ាងច្រើន ។ ប៉ុន្ដែក្រោយមកពិសោធន៍ស្រាវជ្រាវ នៅមជ្ឈមណ្ឌលដំណាំបន្លែអាស៊ី (AVEDC) នៅសហរដ្ឋអាមេរិកការពិសោធន៍ ដាំដោយដោតចំណារអង ឬដាក់ស្នូរអោយដើមឈរត្រង់ផុតពីដីធ្វើអោយទិន្នផលកើនឡើងយ៉ាងខ្លាំង ។ ដោយឡែកនៅស្ថានីយ៍ក្បាលកោះ ការដាំប៉េងប៉ោះដោតចំណារត្រូវបានអនុវត្ដន៍ ចាប់តាំងពីឆ្នាំ ១៩៨៩ រហូតមកទល់ពេលបច្ចុប្យន្នហើយ បច្ចេកទេសនេះ បានផ្ទេរទៅអោយកសិករ នៅឆ្នាំ ១៩៩៤ នៅតំបន់ជាច្រើនកសិករតែងដាំដោយដោតចំណារ ជាពិសេសនៅរដូវវស្សា ។ របៀបដោត គឺមួយគុម្ពមួយដើម អោយឈរត្រង់ហើយចងចុងរបស់វាជាប់គ្នាការពារកុំអោយផ្នែធ្លាក់ដល់ដី ។ ការដោតនេះត្រូវធ្វើឡើងពេលប៉េងប៉ោះចាប់ផ្ដើមចេញផ្កា ។ ម្យ៉ាងទៀតការកាត់រំលោះមែកចេញចំនួន ២-៣ មែកខាងក្រោម ដើម្បីអោយស្រឡះការពារបានភាពឆ្លងជំងឺ និងជំរកសត្វល្អិត ។
៩. ការដាក់ជី
ដំណាំប្រភេទនេះ ត្រូវការសារធាតុចិញ្ចមច្រើនមុខជាពិសេសគឺ អាសូត (N) ជូរស្វ័រ (P) ប៉ូតាស្យូម (K) កាល់ស្យូម (Ca) សូតដ្យូម (Na) ។ ប៉ុន្ដែសារធាតុ N.P.K ជាកត្ដាសំខាន់ជាងគេវាត្រូវការ N និង K ច្រើនជាង P ។ ដូចនេះការដាក់ជីបែងចែកចេញជា ៤ ដំណាក់កាលដូចខាងក្រោម :
  • ដំណាក់កាល់ទី១ : មុនពេលដាំគឺជីកុំប៉ុស្ដី មានលាមកមាន់ គោ ជ្រូក ។ល។ ចំនួន ១០-១៥T-Ha គឺដាក់តាមបាតរណ្កៅ ឬបាចលើថ្នាលដោយលាយជាមួយជី ១៥-១៥-១៥ ចំនួន ២០០kg-Ha ហើយកាយលប់ដីអោយជិត ទើបដាំតាមក្រោយ ។
  • ដំណាក់កាល់ទី២ : គឺប្រើជីអ៊ុយរេសុទ្ធ ចំនួន ៨៧kg-Ha ដោយលាយទឹកស្រោច ក្រោយដាំរយះពេល ៥-៧ថ្ងៃ ។
  • ដំណាក់កាល់ទី៣ : គឺដាក់ក្រោយពេលជ្រុំជ្រោយដី គឺក្រោយដាំរយះពេល៣អាទិត្យ គឺប្រភេទជី ១៥-១៥-១៥ ចំនួន ២០០kg-Ha លាយជាមួយជី ប៉ូតាស្យូម (KCL.K20 60%) ចំនួន ១០០kg-Ha ហើយដាក់តាមចន្លោះគុម្ព ។
  • ដំណាក់កាលទី៤ : គឺដាក់ក្រោយដាំរយះពេល ៧អាទិត្យគឺប្រភេទជីអ៊ុយរេ ចំនួន ៨៧kg-Ha គឺលាយទឹកស្រោច ចំៗគុម្ពហើយស្រោចទឹកតាមក្រោយ ។
III. អំពីជំងឺ និងសត្វល្អិត Diseases Pest 
ប៉េងប៉ោះជួបការបំផ្លាញ ដោយជំងឺសត្វល្អិតយ៉ាងច្រើន ទោះជារដូវប្រាំងក៏ដូចជារវដូវវស្សាដែរ ។
១. អំពីជំងឺសំខាន់ៗ
ស្ទើរគ្រប់រដូវ ប៉េងប៉ោះតែងរងការបំផ្លាញដោយជំងឺសំខាន់ៗ ៣ក្រុម គឺក្រុមជំងឺវីរ៉ុស ជំងឺផ្សិត និងបាក់តេរី ។ ក្រៅពីនោះទៀតជំងឺកង្វះសារធាតុចិញ្ចឹមក៏តែងតែកើតឡើងដែរ ដូចជាកង្វះជាតិដកំបោរជាដើម ។ 
ក. ក្រុមជំងឺវីរ៉ុស 
នៅប្រទេសកម្ពុជាយើងជំងឺវីរ៉ុសដែលតែងតែរាតត្បាត លើដំណាំប៉េងប៉ោះគឺមាន ៤ ប្រភេទដូចជា :
  • ជំងឺរួញស្លឹកពណ៍បែតងចាស់ ឈ្មោះ Tomato Mosaic (ToMV) គឺស្លឹកវាពណ៍បៃតងចាស់ហើយរួញបន្ដិចៗ លេចចេញពេលប៉េងប៉ោះចេញផ្កា ១០០% និងផ្លែ ។ ភ្នាក់ងារចំលង គឺការប៉ះទង្គិចរវាងដើមមួយទៅដើមមួយឬឆ្លងតាមរយះ គ្រាប់ពូជពីមេបារពីរដូវមុន ។
  • ជំងឺរួញស្លឹកពណ៍ដូចទ្រួយត្រសក់បៃតងខ្ចី ឈ្មោះ Cucumber Mosaic virus (CMV) វាតែងតែកើតឡើងក្នុងដំណាក់កាលចេញផ្លែ គឺធ្វើអោយស្លឹកកំពូលប្រែពណ៍ពីបៃតងទៅពណ៍តងព្រឿង ឬពណ៍លឿងហើយរាងកោងខ្មូរៗ បន្ដិតៗ ជំងឺនេះភាគច្រើនចំលងដោយពួកចៃ (Aphid transmitted) ។ ក្រោយមកផ្ទៃស្លឹកទាំងអស់ទៅជាជំរៀកៗទូតៗនៅគែមស្លឹក ។
  • ជំងឺរួញស្លឹកដោយមិនប្រែពណ៍ តែមានចំណុចអុចៗ ទទុះៗលើផ្ទៃស្លឹក ពីស្លឹកខ្ចីមកស្លឹកចាស់ មានឈ្មោះហៅថា Tomato Spotted wilt Virus (TSWV) តំបូងលូតលាស់ធម្មតា ប៉ុន្ដែក្រោយមកលេចចេញចំនុចនៅលើស្លឹកកំពូលនៃទ្រួយ ហើយរាលដាលមកស្លឹកចាស់ វាបង្កនិងចំលងកោយសត្វមមង់ ហៅថា Thrip Thrips Transmitted ។
  • ជំងឺរួញស្លឹកហើយរមូរកោងឡើងលើ ឈ្មោះ Tomato Leaf curl (TLCV) ជំងឺតែងកើតឡើងគ្រប់រដូវគឺធ្វើអោយស្លឹកប៉េងប៉ោះរមូរស្លឹកកំពូលនៃទ្រួយ ហើយមិនប្រែពណ៍ក្រោយមកស្លឹកនោះ បន្ដកោងមកស្លឹកផ្នែកខាងក្រោម វាបង្កឡើងដោយរុយស White Fly (white fly transmitted) 
ករណីកើតជំងឺនេះ ពុំមានថ្នាំសំរាប់មេរោគ Virus បានឡើយ គឺដកចោលហើយបំបាត់ជំរកសត្វល្អិតទាំងនេះ បាញ់ថ្នាំការពារ និងកំចាត់សត្វល្អិតជាភ្នាក់ងារ ព្រមទាំងដាំពូជធន់ និងជ្រើសរើសរដូវ ។
ខ. ក្រុមជំងឺផ្សិត
ជំងឺផ្សិតមានច្រើនប្រភេទ លើប៉េងប៉ោះ ដូចជាផ្សិតលើស្លឹក ផ្សិតគល់ និងផ្សិតឬស 
  • ជំងឺផ្សិតម្សៅលើស្លឹក : ឈ្មោះ powdery mildew វាកលតនៅរដូវត្រជាក់ស្ងួត ធ្វើអោយស្លឹកមានម្សៅពណ៍សៗក្រោយមកស្លឹកនោះ ក៏ស្ងួតជ្រុះ វាបង្ករោគដោយមេរោគឈ្មោះ Leveillula tauriva 
  • ជំងឺធ្យូងស្លឹក ជំងឺនេះឈ្មោះ Black Leaf mold គឺកើតផ្សិតពណ៍ខ្មៅៗ ដាំៗ ដុះៗ លើស្លឹក ពិសេសគឺស្លឹកក្បែរដីហើយនៅរដូវវស្សាបណ្ដាលមកធាតុអាកាសក្ដៅ គ្មានពន្លឺគ្រប់គ្រាន់ និងខ្យល់ចេញចូលបានល្អ ។ ស្លឹកដែលកើតនោះ គឺចំណុចខ្មៅរីករាលជាប់គ្នាហើយជ្រុះស្លឹកមុនប៉េងប៉ោះទុំ វាបង្កឡើងដោយមេរោគឈ្មោះ Pseudo cercospora fuligena 
  • ជំងឺផ្សិតជុំវិញគល់ដំណាំច្រើនប្រភេទដែលតែងបំផ្លាញដោយជំងឺនេះ ។ វាមានឈ្មោះហៅថា stem rot ឬហៅថា southern blight ការកើតឡើងនូវធំនេះមិន រើសរដូវឡើយ ជាពិសេសពូជដែលមិនធនទ្រាន់ច្រើនតែកើតទៅលើដើមប៉េងប៉ោះកំពុងចេញផ្លែ គឺមានផ្សិតសរៗ ដូចសំបុកពីងពាងពទ្ធ័ជុំវិញគល់ ហើយមានគ្រាប់ផ្សិតពណ៍លឿងៗ នៅពីលើស្បៃនោះ កាលណាកើតជំងឺនេះ ប៉េងប៉ោះតែងតែងាប់រយះពេល ៥-៧ថ្ងៃវាបណ្ដាលមកពីមេរោគឈ្មោះ sclerotium rolfsii  ។
  • ជំងឺរលួយឬស ឬជំងឺដាំទឹក: វាបណ្ដាលមកពីសំណើមដីខ្ពស់ពេកលើសសេចក្ដីត្រូវការ បណ្ដាលអោយឬសរលួយហើយពុក មានឈ្មោះហៅ Fusarium wilt ការកើតច្រើននៅរដូវវស្សា ឬតំបន់ដីទំនាបខ្លាំងធ្វើអោយប៉េងប៉ោះស្រពោន ជ្រុះស្លឹក ក្នុងដំណាក់កាលលូតលាស់ និងចេញផ្លែ វាបណ្ដាលមកពីមេរោគឈ្មោះ fusarium oxysporum ។
វិធានការការពារនិងកំចាត់ជំងឺនេះគឺជ្រើសរើសពូជធន់ ជ្រើសរើសដីអោយល្អ ទួល ភ្ជូរដីហាលអោយ បានយូរថ្ងៃច្រើនដងឆ្លាស់មុខដំណាំ បន្ថយការស្រោចទឹក ដកស្មៅអោយស្អាតពីចំការ និង យកថ្នាំប្រភេទ ដូចជា orthocid 50%wp, zineb, Mancozeb ឬ Benomyl ចំនួន ២០-២៥g លាយទឹក ១៥-១៨លីត្រ បាញ់ការពារ ៧-១០ថ្ងៃម្ដងៗ  ។
គ. ក្រុមជំងឺ បាក់តេរី
ប៉េងប៉ោះជួបការបំផ្លាញដោយជំងឺបាក់តេរី ២យ៉ាងសំខាន់គឺបាក់តេរីស្រពោនដើមនិងបាក់តេរឹងអុចស្លឹអុចស្លឹកដើមផ្លែ ។
  • ជំងវឺបាក់តេរីស្រពោនស្លឹក ឈ្មោះ Bacterial wilt វាច្រើនកើតក្នុងដំណាក់កាលកំពុងផ្លែ គឺធ្វើអោយស្រពោនម្ដងមួយមែកៗ រហូតដល់ងាប់ទាំងស្រុង ជាពិសេសគឺតំបន់ភ្នំសំបូរទៅដោយស្លឹក មែកឈើពុកៗ ។ បង្កឡើងដោយមេរោគឈ្មោះ Ralstonia Solanaeearum ។ ជំងឺនេះ មានតែរើសពូជធន់ និងឆ្លាស់មុខដំណាំផ្អាកការដាំរយះ ៣-៤ឆ្នាំ ព្រោះមេរោគរស់នៅក្នុងដីរយះ ៤-៥ឆ្នាំ ។
  • ជំងឺបាក់តេរី អុចស្លឹក ដើម និងផ្លែ ភាគច្រើននោរដូវវស្សា វាមានឈ្មោះ Bacterial spot គឺធ្វើអោយ ដើម ស្លឹក ផ្លែមានចំណុចអុចៗ ដូចប្រជ្រុយពេញដើម ស្លឹក ផ្លៃ ហើយធ្វើអោយស្លឹកឡើងពណ៍ច្រេះស៊ីដែក អោយប៉េងប៉ោះ ជ្រុះស្លឹក និងផ្លែទុំមិនក្រហម ។ គេកំចាត់ដោយប្រើ កំចាត់ស្មៅក្នុងចំការ ដាំអោយរង្វើល ស្លឹក មែកក្បែរដីចេញ និងយកថ្នាំប្រភេទ copper មកលាយទឹកបាញ់កំរិត ២៥-៣០ ក្នុងទឹក ១៥-២០លីត្រ រយះពេល ៥-៧ថ្ងៃម្ដងពេលចេញរោគសញ្ញា ។
២. អំពីសត្វល្អិតចង្រៃ
សត្វល្អិតសំខាន់ៗ លើដំណាំប៉េងប៉ោះមានច្រើនប្រភេទ ប្រភេទខ្លះបំផ្លាញដោយផ្ទាល់ ដូចជាងអណ្ដើកមាស ដង្កូវ និងសត្វជាភ្នាក់ងារបង្កជំងឺ ។
  • ដង្កូវហ្វូងស៊ីស្លឹក….ឈ្មោះ Armyworm (spodoptera liura ) ដង្កូវមានមាឌធំវែងពណ៍ចំរុះ ត្នេបៃតងចាស់ ឬបៃតង ពេលវាទើបនិងញស៊ីជាក្រុមៗ តែងស៊ីស្លឹកដែលញាស់នោះ ក្រោយមកវាឆ្លងទៅស្លឹកដើមឯទៀត ។ វាចូលចិត្ដជ្រកនៅក្នុងស្មៅ និងក្រោមស្លឹកដំណាំ ។
  • ដង្កូវចោះផ្លែ វាតែងស៊ីនោះចូលទៅក្នុងផ្លែធ្វើអោយផ្លែប៉េងប៉ោះល្អុយរលួយ  ។ ក្រុមចោះផ្លែនេះមាន២ ប្រភេទសំខាន់ៗមាន: ក្រុមមានរោមឈ្មោះ Tomato fruit worm ពណ៍ខៀវ និងមួយប្រភេទទៀត ឈ្មោះ Beet army worm លើដងខ្លួនមិនមានរោមទេ ហើយករកេរស៊ីផ្លែ មែកខ្ចី ស្លឹកខ្លីៗ   ។
  • ក្រុមសត្វជាភ្នាក់ងារបង្កមេរោគគឺ មមាចជញ្ជក់ស្លឹក Leaf hopper ចៃបៃតង green peach Aphisd រុយសទូចៗមើលភ្នែកទទេស្ទើរមិនឃើញ whitefly, មមង់ជញ្ជក់ស្លឹក Thrip, ឥទ្ធិពលរបស់វាគឺការបំផ្លាញហើយបង្កអោយកើតជំងឺ ជាពិសេសគឺជំងឺរួញស្លឹកហៅថា Virus 
វិធានការការពារនិងកំចាត់សត្វល្អិតទាំងនេះគឺ ការជ្រើសរើសរដូវ ជ្រើសរើសពូជធន របៀបចំដីអោយបានល្អ ដាំអោយមានចន្លោះគុម្ពត្រឹមត្រូវ កាត់មែកស្លឹកមួយចំនួនចោល ដោតចំណារចងដើមអោយស្រឡះពីដីនិងការប្រើប្រាស់ថ្នាំពុល ថ្នាំពុលកសិកម្ម ស្មើរគ្រប់ប្រភេទដែលកំចាត់វាបាន ប៉ុន្ដែយើងត្រូវដឹងអំពី ដំណាក់កាលរបស់សត្វល្អិតនៅទូចទើបញាស់ ការបាញ់ថ្នាំមានប្រសិទ្ធភាពល្អ និងបាញ់ពេលល្ងាច ត្រជាក់ឬពេលយប់ ។
IV/- អំពីជំងឺ សត្វល្អិត និងវិធានការការពារ Diseaselnsect and protection Managerment 
1/- អំពីជំងឺសំខាន់ៗ Majordiseases
ដំណាំននោងភាគច្រើនមិនទទួយរងការបផ្លាញដោយជំងឺឡើយជំងឺដែលបំផ្លាញមាន ដូចជាពពួកជំងឺផ្សិត 
ក. ក្រុមជំងឺផ្សិត (fungal siseases) 
ប្រភេទជំងឺនេះច្រើនតែកើនឡើងនៅក្រោមលក្ខខ័ណ្ឌអាកាលធាតុក្ដៅសើមគ្មានពន្លឺគ្រប់គ្រាន់ ដូចជាជំងឺរលួយគល់និង ឬសឈ្មោះ Luffa reotrot ជំងឺនេះភាគច្រើនបំផ្លាញក្នុងដំណាក់កាល់ដុះលូតលាស់តំបូង ។ ជំងឺរលួយផ្លែឈ្មោះ Fruit Rot ជំងឺនេះច្រើនតែធ្វើអោយផ្លែននោងស្អុយរលួយនៅក្រោយពេល ផ្កាញីនិងផ្កាឈ្មោលបង្កាត់ហើយមានរូបរាងជាផ្លែពិតប្រាកដ់ ពេលខ្លះវាបំផ្លាញ កេសសផ្កាកំពង់បង្កកំណើតក៏មានពិសេស នៅពេលដាំញឹកស្លឹក ទ្រុពទ្រុលខ្លាំង ។
ខ. ក្រុមជំងឺវិរ៉ុស The viral diseases group:
ជំងឺនេះគេសង្កេតឃើញការបំផ្លាញរបស់វានៅពេលជិតចេញផ្កា គឺបណ្ដាលមកពីពកសត្វល្អិតជាភ្នាងារចំលងបំផ្លាញតាំងពីដំណាក់កាលលូតលាស់តំបូង ប៉ុន្ដែកសិករមិនបានចាប់អារម្មណ៍ ទៅលើការបំផ្លាញនោះឡើយ ដូចជា ពពួក Thrips Aphids Hopper ធ្វើអោយស្លឹករួញលែងលូតលាស់ដូចជា Luffa mosaic virus បានកំណត់ឈ្មោះដោយលោក Capoor និងលោក Varma ក្នុងឆ្នាំ ១៩៤៨ ។
២. អំពីសត្វល្អិតសំខាន់ៗ The Major Pests:
ចំពោះដំណាំននោង សត្វល្អិតបំផ្លាញច្រើនលក្ខណះដូចជា បំផ្លាញផ្លែមាន ដង្កូវមូរ ស្លឹកដង្កូវ ស៊ីកាត់ស្លឹកនិងពួកអ៊ុចជញ្ចក់ស្លឹកដូចជា មមៀចខៀវ និង មមៀចខ្នង ស ។
  • ដង្កូវចោះផ្លែ ឈ្មោះ Fruit borer វាយចោះចូលទៅក្នុងផ្លែធ្វើអោយ ផ្លែមិនអាចលូតលាស់បាន ។
  • រុយអ៊ុចផ្លែ ឈ្មោះ Dacusffies រុយប្រភេទនេះចូលចិត្ដបំផ្លាញផ្លែ ដោយទិច បញ្ចូលពងទៅក្នុងផ្លែ ដូចជា ននោង ត្រសក់ ល្ពៅ ត្រឡាច ម្រះ មិឡុង និង ផ្លែឈើមួយចំនួនទៀត ។
  • ស្រឹងជញ្ជក់ផ្លែ មានស្រឹងខៀវ Green bugs ស្រឹងខ្មៅ Black bug អ៊ុចជញ្ជក់ផ្លៃធ្វើអោយផ្លែក្រិនលែងលូតលាស់បានចំពោះការផលិតពូជវិញ ធ្វើអោយគ្រាប់ពូជខ្សោយចំណុះ ឬគ្មានចំណុះបណ្ដាលមកពីសារធាតុបំរុងក្នុងការបន្ដពូជគ្រាប់ពូជមិនគ្រប់គ្រាន់ ។
  • ដង្កូវមូរស្លឹកឈ្មោះ Luffa Leaf roller តែងតែស៊ីស្លឹកខ្ចឹឬទ្រួយហើយធ្វើអោយស្លឹករមូជាប់គ្នា ជាជំរករស់នៅពេលថ្ងៃ  ។
  • ដង្កូវកាត់ដើម ស្លឹកឈ្មោះ cut worm វាតែងតែកាត់ដើម ននោងនៅតូចៗ ទើបលូតលាស់តំបូង និងកាត់ស្លឹកពេលកំពង់លូតលាស់ពេលលក្ខណះ ។
  • ពពួកស៊ីជាលិការក្នុងស្លឹកឈ្មោះ Vegetable Leaf miners ពួកដង្កូវនេះកើតចេញពីរុយតូចៗ ពងដាក់លើស្លឹក ៦-៨ ម៉ោងក្រោយមកវាញាស់ហើយស៊ី នៅក្នុងផ្ទៃស្លឹក ។ ស្នាមបំផ្លាញដូចជាកំនូសផែនទី ។ វាចូលចិត្ដបំផ្លាញសណ្ដែកគួរ ននោងត្រឡាច ល្ពៅ ត្រសក់ និង ប៉េងប៉ោះ ។
V. ការប្រមូលផល Harvesting 
ការប្រមូលផលប៉េងប៉ោះ : ត្រូវធ្វើឡើងក្រោយពីដាំបានរយះពេលពី ៦០-៧០ថ្ងៃ ទៅតាមប្រភេទពូជនិងការដាំដុះ ចំពោះពូជអាយុកាលខ្លី គឺចន្លោះ ៥៥-៦០ថ្ងៃ គេកាត់ផ្លែប៉េងប៉ោះទាំង ទង ដោយកន្រ្ដៃប្រសើរជាងបេះយកតែផ្លែ ធ្វើអោយប៉េងប៉ោះទុកមិនបានយូរថ្ងៃ ។ ផ្លែដែលអាចបេះបានគឺ អាស្រ័យទៅតាមតំរូវការទីផ្សារមានទុំ២៥% ឬទុំ៦៥% នៃផ្លែ (ភាពប្រែពណ៍ពីបៃតងទៅក្រហមព្រឿង) ។ ចំពោះពូជធ្ងន់អាយុកាលលូតលាស់វែង ៦០-៧០ ថ្ងៃ ពូជនេះច្រើនតែផ្លែបន្ដគ្នាច្រើនដំណាក់កាល ការប្រមូលធ្វើឡើងច្រើនដង វីឯលក្ខណះនៃការទុំដូចគ្នា អាស្រ័យទៅតាមតំរូវការ តែបើប៉េងប៉ោះ សំរាប់កែច្នៃគឺគេទុកអោយផ្លែទុំពី ៧៥-៨០% គឺក្រហមស្ទើរតែទាំងអស់នៃផ្លែនីមួយៗ ។
ផលិតផលប៉េងប៉ោះ នៅប្រទេសកម្ពុជាយើង ចែកចេញជា២ ប្រភេទពូជដែលកសិករទុកខ្លួនឯង ក្នុងស្រកទិន្នផលទាមចន្លោះពី ១២-១៦T-Ha តែចំពោះពូជដែលជំរើសថ្មីៗ ដោយស្ថានីយ៍ក្បាលកោះ ដូចជា TMK,I ,TMK2,TMK3, ទិន្នផលជាមធ្យមចន្លោះពី ២៤,២៨T-Ha  ។ ការសំអាតស្មៅនិងការជ្រុំជ្រាយដី ត្រូវធ្វើឡើងចំនួន ២-៣ លើកដើម្បីបំផ្លាញចោលនូវសំបក់សត្វល្អិតនិងធ្វើអោយដីធូរងាយដំណាំលូតលាស់បានល្អ ។
 ប្រភព : ស្ថានីយពូជបន្លែក្បាលកោះ សហការណ៍ជាមួយ កម្មវិធីបង្កើនគុណភាពផលិតផលកសិកម្ម

No comments:

Post a Comment