ដង្កូវយោលទោង គឺជាសមាសភាពសត្វចង្រៃចំបងបំផុតលើដំណាំអំបូរស្ពៃទាំងនៅតំបន់អាកាស ធាតុត្រជាក់ និងតំបន់ត្រូពិចក្នុងទ្វីបអាស៊ី ។ វារស់នៅ និងស៊ីបំផ្លាញលើដំណាំស្ពៃជាច្រើនប្រភេទ រាប់ទាំងរុក្ខជាតិអំបូរស្ពៃ ដែលដុះនៅក្នុងព្រៃផងដែរ ។
១. លក្ខណៈរូបសាស្ត្រ និងជីវសាស្ត្រ
មេអំបៅពេញវ័យមានប្រវែង ៦-១០ ម.ម មានពណ៌ត្នោតប្រផេះ និងមានចំណុច ៣ នៅលើខ្នងប្រែ ពីពណ៌ត្នោតស្រាល ទៅជាពណ៌សនៅចុងស្លាបសងខាងមានចំណុចរាងជាត្រីកោណ (រូបភាព ១) ។ ពេលដែលមេអំបៅឈប់ស្ងៀម (ក្ដោបស្លាបទាំងពីរគ្របលើខ្នង) ចំណុចទាំងនោះផ្ដុំចូលគញនា មានរាងដូចជាគ្រាប់ពេជ្រ នៅតាមបណ្ដោយផ្នែកកណ្ដាលខ្នងរបស់វា (រូបភាព ៣) ។ ហេតុផលនេះបានជាគេហៅវាថា Diamondback moth ។ ជាធម្មតាមេអំបៅញីមានពណ៌ភ្លឺ ជាងមេអំបៅឈ្មោល ។ មេពេញវ័យមិនសូវពូកែហើរ ប៉ុន្តែវាអាចផ្លាស់ទីបានឆ្ងាយដោយបណ្ដែត ខ្លួនតាមខ្យល់ ។ វាមានសកម្មភាព និងអាចមើលឃើញនៅពេលភ្លឺព្រៀងៗ ។ វាហើរជុំវិញដំណាំ ដើម្បីស្វែងរកកន្លែងបន្តពូជ និងពង ។ ដំណាក់កាលពេញវ័យមានរយៈពេលពី ៥-៧ ថ្ងៃ ។

វាពងរាយដោយឡែកៗ ឬពងជាកញ្ចុំតូចៗនៅក្រោមស្លឹកដំណាំជិតទ្រុងកណ្ដាលនៃស្លឹក ឬនៅសរសៃទ្រនុងរបស់ស្លឹក (រូបភាព ៤) ។ ចំពោះដំណាំស្ពៃក្ដោបជាធម្មតាមេអំបៅពងនៅផ្ទៃ ខាងលើនៃស្លឹក ។ មេអំបៅញីមួយអាចពងបានពី ៥០-៤០០ ពង ។ ពងមានទំហំតូចជាង ១ ម.ម និងមានពណ៌លឿង ។ ពងញាស់ក្នុងរយៈពេលប្រហែល ២-៣ថ្ងៃ ហើយកូនដង្កូវទើបនឹងញាស់ ទាំងនោះវារឡើងទៅលើស្លឹក និងស៊ីបំផ្លាញជាលិកាស្លឹករុក្ខជាតិ ។ បន្ទាប់មកកូនដង្កូវរាងចំណាស់ បន្តិច វាក៏ប្ដូរទៅស៊ីបំផ្លាញនៅផ្ទៃខាងក្រោមស្លឹកវិញ ។
ដង្កូវមានពណ៌ត្នោតស្រាលនៅពេលទើបញាស់ និងប្រែពណ៌បៃតងចាស់នៅពេលពេញវ័យ (រូបភាព ៥) ។ ខ្លួនដង្កូវមានស្នាមបំណះពណ៌ស និងមានចំណុចអុចតូចៗពណ៌ខ្មៅ ហើយដង្កូវពេញវ័យមាន ប្រវែងរហូតដល់ ១០-១២ ម.ម ។ ជាធម្មតាដង្កូវស៊ីបំផ្លាញនៅផ្នែកខាងក្រោមនៃផ្ទៃស្លឹកតែវាមិន ស៊ីទ្រនុងស្លឹកទេ វាបន្សល់ទុក ស្រទាប់ស្លឹកផ្នែកខាងលើ និងធ្វើឲ្យស្លឹកធ្លុះធ្លាយរទុះដូចក្រឡា សំណាញ់ ។ ប្រសិនបើមានការរំខាន ដង្កូវទំលាក់ខ្លួនយ៉ាងរហ័ស ពីលើស្លឹកទៅតាមសរសៃសូត្រ ហើយវានឹងឡើងទៅលើស្លឹកដំណាំវិញតាមសរសៃសូត្រនេះ នៅពេលគ្មានអ្វីមករំខានទៀត ។ ដំណាក់កាលដង្កូវមានរយៈពេល ៨-១០ ថ្ងៃ ។

ដង្កូវពេញវ័យមានប្រវែង ១០-១២ ម.ម ធ្វើសំបុកសរសៃសូត្រដូចដង្កូវនាង មានពណ៌បៃតងភ្លាវ នៅផ្នែកខាងក្រោមរបស់ស្លឹក ឬក្នុងកំទេចកំទីរុក្ខជាតិ (រូបភាព៦) ។ សរសៃសូត្រត្រូវបានភ្ជាប់ នឹងផ្ទៃរបស់ស្លឹកដំណាំដែលធ្វើឲ្យវាមិនងាយជ្រុះចេញ ។ ដំណាក់កាលដឹកដឿមានរយៈពេល ៣-៤ថ្ងៃ ។ វដ្ដជីវិតរបស់វាអាចមានការប្រែប្រួល អាស្រ័យលើសីតុណ្ហភាព ។ ជាទូទៅកាលណា សីតុណ្ហភាពខ្ពស់ វដ្ដជីវិតកាន់តែរហ័ស ដែលអាចបង្កើតបានច្រើនជំនាន់ ។ នៅក្នុងតំបន់ត្រូពិច វដ្ដជីវិតរបស់ដង្កូវយោលទោងនៅតំបន់ទំនាប មានរយៈពេលខ្លីជាង វដ្ដជីវិតដង្កូវយោលទោងនៅ តំបន់ខ្ពង់រាប ។
២. លក្ខណៈនៃការបំផ្លាញ
ដង្កូវយោលទោងភាគច្រើនស៊ីបំផ្លាញដំណាំអំបូរស្ពៃ ។ ការបំផ្លាញធ្ងន់ធ្ងររបស់វាគឺស្ថិតនៅក្នុង ដំណាក់កាលជាដង្កូវពេលដែលដំណាំទើបនឹងដាំ ។ ការបំផ្លាញដំបូងមានស្នាមរទុះតូចៗ ដែលបណ្ដាលមកពីកូនដង្កូវទើបញាស់ និងបំផ្លាញធ្លុះស្លឹកធំៗដោយដង្កូវចំណាស់ ឬពេញវ័យ ។ ក្នុងករណី ការបំផ្លាញធ្ងន់ធ្ងរដង្កូវស៊ីបំផ្លាញផ្ទៃស្លឹកប៉ុណ្ណោះ ។ ចំពោះស្ពៃក្ដោបដង្កូវស៊ីបំផ្លាញក្ដោប ដែលកំពុងលូតលាស់បណ្ដាលឲ្យស្ពៃមិនអាចបង្កើតក្ដោបបាន និងជំរុញឲ្យមានជំងឺរលួយក្ដោបទៀត ផង ។ ដង្កូវស៊ីបំផ្លាញត្រួយដំណាំដំបូងនៅដំណាក់កាលជាកូន បណ្ដាលឲ្យគ្មានក្ដោប ឬដំណាំដុះ ក្ដោបតូចៗច្រើន ។ គេអាចកាត់ក្ដោបតូចៗចោលទាំងអស់ដោយទុកតែមួយ ដើម្បីឲ្យដំណាំបង្កើត ក្ដោបថ្មីវិញ ។ ដំណាំដែលខូចខាតនៅដំណាក់កាលដំបូងធ្វើឲ្យថយចុះចំនួនស្លឹកដែលបង្កើតជាតិស្ករ (ការធ្វើរស្មីសំយោគ) និងធ្វើឲ្យទិន្នផលថយចុះ ។

បើដំណាំ ត្រូវស៊ីបំផ្លាញដោយសត្វល្អិតចង្រៃនេះ នៅដំណាក់កាលជិតប្រមូលផល វាអាចប៉ះពាល់ដល់ទិន្នផលដំណាំតិចតួច ប៉ុន្តែតំលៃថយចុះ ដោយសារស្នាមបំផ្លាញ ជុំវិញលើស្លឹក ។ ការបំផ្លាញធ្ងន់ធ្ងរអាចកើតឡើងនៅពេលអាកាសធាតុក្ដៅ ខ្លាំង និងអាកាសធាតុស្ងួត ។
៣. វិធានការគ្រប់គ្រង និងកម្ចាត់
ក.វិធានការបង្ការ និងអនាម័យ
- ត្រូវធ្វើការសំអាត ដុតបំផ្លាញ ឬភ្ជួរលុបកាកសំណល់ដំណាំ ដែលមាននៅក្នុងចំការក្រោយពេល ប្រមូលផល ដើម្បីផ្ដល់ចំណី និងជម្រករបស់ដង្កូវយោងទោង ។ ដង្កូវយោលទោងអាចរស់នៅក្នុង កាកសំណល់រុក្ខជាតិ និងដំណាំផ្សេងៗទៀត ។
- ត្រូវជ្រើសរើសពូជបន្លែដែលធន់ទ្រាំនឹការរាតត្បាត ។
- ត្រូវជ្រើសរើសពេលវេលាដាំដុះឲ្យបានសមស្រ ដោយហេតុថាការដាំដំណាំបន្លែនៅរដូវភ្លៀង ពុំសូវរងការបំផ្លាញពីដង្កូវយោលទោងទេ ព្រោះរដូវនេះមិនអំណោយផលដល់ការលូតលាស់ និងការបន្តពូជរបស់ដង្កូវយោលទោងឡើយ ។
- ត្រូវគ្រប់គ្រងថែរក្សាសត្រូវធម្មជាតិរបស់ដង្កូវយោលទោង ដែលតែងតែមានវត្តមានក្នុងច្បារបន្លែ ដោយមិនត្រូវធ្វើការបាញ់ថ្នាំកសិកម្មក្នុងស្ថានភាពមិនចាំបាច់ ។ បណ្ដាសត្រូវធម្មជាតិទាំងនោះមាន៖
- ពពួកសត្វរំពា: Brinckochrysa scelestes, Coccinella septempunctata (រូបភាព៦៥), Melanostoma fasciatum (រូបភាព៦៧), Chlaenius micans (រូបភាព៦៨), Orius insidiosus (រូបភាព៦៩), Chrysoperla carnea (រូបភាព៨២) ។
- ពួកប៉ារ៉ាស៊ីត: Cotesia plutellae (រូបភាព ៨៤), Cotesia vesstalis (រូបភាព ៨៥), Diadegma semiclausum (រូបភាព ៨៦), Diaeretiella rapae (រូបភាព ៨៧), Macromalon orientale (រូបភាព ៨៨), Braconidae (រូបភាព ៨៩), Trichogramma achaeae (រូបភាព៩០), Diadromus collaris (រូបភាព ៩១), Diadromus pulchellus (រូបភាព ៩២), Diadegma insulare (រូបភាព៩៣) និង Apanteles (រូបភាព ៩៤) ។
- ពួកបង្ករោគ: Zoophthora radicans, Hirsutella sp... Granulosis virus, Bacillus cereus ។

- គេអាចប្រើសំណាញ់គ្របចំការបន្លែទាំងមូលតែម្ដង ដើម្បីការពារបន្លែកុំឲ្យដង្កូវយោលទោង ឬសត្វល្អិតចង្រៃដ៏ទៃទៀតបំផ្លាញបាន ។
- ត្រូវចុះពិនិត្យបន្លែក្នុងចំការជាប្រចាំ ដើម្បីតាមដានពីវត្តមានមេអំបៅដង្កូវយោលទោង (ដែលតែង ហើរលើដំណាំនៅពេលល្ងាច និងព្រលប់) សមាសភាពចង្រៃបំផ្លាញដំណាំ និងសត្រូវធម្មជាតិរបស់ វា ។ ពេលពិនិត្យឃើញថាមានវត្តមានមេអំបៅដង្កូវយោលទោង នោះត្រូវបង្កើនការតាមដានវត្តមាន ពង និងចាត់វិធានការកម្ចាត់ ។ ប្រសិនបើវត្តមានសត្រូវធម្មជាតិមានចំនួនមិនគ្រប់គ្រាន់ក្នុងការ កម្ចាត់ដង្កូវយោលទោងទេនោះ ត្រូវអនុវត្តវិធានការកម្ចាត់ជាបន្ទាន់ ។
- អាចដាំដំណាំអន្ទាក់ដើម្បីទាក់ទាញសត្វល្អិតចង្រៃ ឲ្យចេញឆ្ងាយពីមុខដំណាំចំបងរបស់យើង ហើយធ្វើការបាញ់ថ្នាំ ឬប្រើវិធានការមួយចំនួនដើម្បីកម្ចាត់វាជំនួសដំណាំដែលដាំសម្រាប់យកផល ។ គេអាចដាំកូនស្ពៃខៀវលើថ្នាលនៅក្នុងចំការសម្រាប់ទាក់ទាញសត្វល្អិតចង្រៃក្នុងចំការកូន ស្ពៃក្ដោប ។ ដង្កូវយោលទោងចូលចិត្តស៊ីស្ពៃខៀវជាងស្ពៃក្ដោប ។ ស្ពៃខៀវ ១ជួរ ឆ្លាស់ជាមួយស្ពៃ ក្ដោប ២៥ ជួរ នៅដំណាក់កាលសំខាន់ៗរបស់ដំណាំស្ពៃក្ដោបដូចជា ក្រោយពេលស្ទូងរួចភ្លាម ពេលកំពុងក្ដោប ឬពេលជិតប្រមូលផល ពេលនោះដំណាំអន្ទាក់ត្រូវបានបាញ់ថ្នាំកសិកម្មកម្ចាត់ ដង្កូវយោលទោង ។
- គួរធ្វើការស្រោចស្រពដំណាំ ជាពិសេសនៅពេលព្រលឹមស្រាងៗ អាចរំខានដល់ការបន្តពូជ និងការពងរបស់មេអំបៅ ក្រៅពីនេះកូនដង្កូវតូចៗអាចជ្រុះចេញពីស្លឹកដំណាំ ។
- ប្រើអន្ទាក់ស្អិតពណ៌លឿង ឬអន្ទាក់ជូ-ផ្អែម ដើម្បីកម្ចាត់មេអំបៅដង្កូវយោល ទោងកាត់បន្ថយការជម្រុះពង និងការកកើតដង្កូវ ។
- គួរអនុវត្តការផ្លាសមុខដំណាំឲ្យបានស្រុះគ្នាជាវិធីមួយអាចកាត់ផ្ដាច់ចំណី និងបង្អាក់នូវវដ្ដជីវិត របស់ដង្កូវយោលទោង និងសមាសភាពចង្រៃមួយចំនួនទៀត ។
- អាចប្រើអន្ទាក់អ័រម៉ូន ដើម្បីគ្រប់គ្រងមេអំបៅឈ្មោលរបស់ដង្កូវយោលទោង ដែលអាចជួយ បង្អាក់ដល់ការបន្តពូជ និងដើម្បីតាមដានពីប្រជាកររបស់វា ។

ខ. វិធានការកម្ចាត់
- គួរអនុវត្តការកម្ចាត់ដោយដៃនូវពង និងដង្កូវយោលទោង ក្នុងករណីចំការមានទំហំតូច ។
- គួរប្រើថ្នាំជីវសាស្ត្រដូចជា: Bacillus thuringiensis (Bt) ដែលភាគច្រើនថ្នាំប្រភេទនេះមាន សុវត្ថិភាពចំពោះសត្រូវធម្មជាតិ ។
- ក្នុងករណីដែលអាចរកបាន គួរប្រើថ្នាំផ្សំពីរុក្ខជាតិ ។
- ករណីចាំបាច់ដែលមិនអាចដោះស្រាយតាមវិធីផ្សេងនោះជម្រើសចុងក្រោយធំបំផុតយើងអាចប្រើ វិធានការគីមីដោយប្រើថ្នាំកសិកម្ម Abamectin, Fipronil, Diafenthiuron... ។ ប៉ុន្តែរាលការ អនុវត្តវិធានការគីមីត្រូវតែអានស្លាកសញ្ញាណែនាំប្រើប្រាស់ឲ្យបានច្បាស់លាស់ និងអនុវត្តតាម វិធីសាស្ត្រត្រឹមត្រូវ ៤ យ៉ាង ៕

ប្រភព : នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិមកម្ម
No comments:
Post a Comment