Saturday, March 25, 2017

ដំណាំត្រសក់ចំណារ (Cucumber)


១. ស្ថានភាពទូទៅ
ដំណាំត្រសក់ត្រូវបានគេជឿជាក់ថា មានប្រភពនៅប្រទេសឥណ្ឌាជាង ៣០០០ឆ្នាំហើយ ក្រោយមករីករាលដាលទៅទ្វីបអឺរ៉ុបយ៉ាងលឿន ជាពិសេសនៅប្រទេស អេស៊ឺប ក្រិច និង រូមាំង ។ ប៉ុន្តែនៅសតវត្សទី ១៦-១៧បានរីកចំរើនខ្លាំងនៅទ្វីបអាមេរិច ។ តាមស្ថិតិពីអង្គការស្បៀងពិភពលោក FAO ដំណាំនេះត្រូវបានដាំដុះលើផ្ទៃដីប្រមាណ ៨០០០.០០០ -៨៥០.០០០ ហ.ត ហើយទិន្នផលសរុបប្រចាំឆ្នាំប្រមាណ ១០.១៥០.០០០-១០.២០០.០០០តោន ។ក្រោយមកនៅឆ្នាំ ១៩៨៨ ប្រទេសចិនជាអ្នកនាំមុខគេត្រូដាំលើផ្ទៃដី ២៤០.០០០ហ.ត ទិន្នផលសរុម ៣.៧លានតោន និងប្រទេសឥណ្ឌូនេស៊ី មានផ្ទៃដី ៤០.០០០ហ.ត និងប្រទេសថៃលំដាប់លេខ ៣កឺមានផ្ទៃដី ១២.០០០ហ.ត ហើយទិន្នផលសរុប ១៤៣.០០០តោន ដំណាំប្រភេទនេះគេចាត់បញ្ចូលទៅក្នុងដំណាំដែលត្រូវការអាកាសធាតុក្តៅមធ្យមចន្លោះ ១៨-៣០អង្សាសេ ។
ត្រសក់ចំណារស្ថិតក្នុងលំដាប់ Cucurbits គ្រួសារ Cucurbitaceae ឈ្មោះវិទ្យាសាស្រ្ត Cucumis sativus ឈ្មោះធម្មតាគឺ Cucurnber ។ គេចែកចេញជា ២ប្រភេទ គឺសំបករលោង និងគ្រើម ។ វាជាប្រភពនៃវីតាមីន និងរ៉ែជាច្រើនផ្សេងទៀតដូចជា សាច់បរិភោគ ៨៦% ទឹក ៩៦.៣g ប្រូតេអ៊ីន ០.៤៨g ប្រេងឬខ្លាញ់ ០.៥g ថាមពល ១៣គីឡូកាឡូរី. ជា១០mg ដែក ១.៥mg និងវីតាមីនសេ ៧mg ក្នុងទម្ងន់ ១០០g ដែលអាចបរិភោគបានផ្លែខ្ចី ។
២.បច្ចេកទេសដាដុះ
ក. ការជ្រើសរើសពូជ

ការជ្រើសរើសពូជជាកត្តាសំខាន់បំផុត នៅក្នុងការដាដុះដុះ ព្រោះពូជមានលក្ខណៈខុសៗគ្នា ហើយត្រូវបានគេចែកចេញជា ៣ប្រភេទដូចតទៅ ៖
  • ពូជស្រាល Early variety ពូជនេះមានអាយុកាលើលូតលាស់ខ្លីចំនួន ៣៥-៤០ថ្ងៃក្រោយដាំភាគច្រើន គឺផ្លែល្អិតៗតូច ជាចង្កោម មានបន្លាច្រើនជួរតាមបណ្តោយនៃផ្លែ ទទឹងផ្លែមិលើស ១.៥ស.ម ប្រវែងជាមធ្យម ៨-១០ស.ម ។ សន្លឹកល្អិតដើមតូចផ្កាឈ្មោល ហើយមានរោមក្រាស់ ផ្ទៃស្លឹក និងដើម គ្រាប់តូចល្អិតៗហើយខ្លី ទម្ងន់ ២.៥-៤ក្រាម គេឲ្យឈ្មោះត្រសក់បន្លា ឬត្រសក់ជ្រក់ Pickling Cucumber ។
  • ពូជកណ្តាល Medium Variety ពូជនេះមានអាយុកាលមធ្យម គឺប្រមាណពី ៤០-៥០ថ្ងៃក្រោយដាំ ។ ផ្លែភាគច្រើនមានពណ៌ប៉សតងស្រាលផ្នែកខាងគូទមានពណ៌លឿងខ្ចី ផ្លែច្រើនរាយៗមិនចង្កោម ទទឹងផ្លែមានប្រវែង៣-៤ស.ម បណ្តោយផ្លែប្រវែង ១០-១៣ស.ម រាងរបស់ផ្លែធំកណ្តាលតូចក្បាល និងកន្ទុយ ពូជប្រភេទនេះ កសិករតែងដាំនៅតាមសួនបន្លែមិនមានលក្ខណៈទ្រង់ទ្រាយផលិតកម្មធំៗឡើយព្រោះទិន្នផលរាប់ពី ៦-៨តោន/ហ.ត ។ លក្ខណៈសំគាល់គឺស្លឹកស្តើងធំរាងមូល រោមខ្លីៗមានពណ៌ប៉ៃតងធម្មតា គ្រាប់សំប៉ែតធំខ្លី  Smooth Skintyes ។
  • ពូជធ្ងន់ Late Variety ពូជនេះមានអាយុកាលលូតលាស់វែងប្រវែងពី ៥០-៧០ថ្ងៃក្រោយដាំ ។ ផ្លែរបស់វាមានរាងទ្រវែងមានពណ៌ប៉ៃតងចាស់ប្រមាណ ២ភាគ៣ នៃប្រវែងផ្លែ ។ មានថ្នាំងរង្វើបែកមែកមធ្យម ស្លឹកធំក្រាស់ហើយស្រួចមានរោមរឹង ទទឹងផ្លែជាមធ្យម ៣.៥ស.ម ប្រវែងផ្លែជាមធ្យម ១២-២០ស.ម រូបសណ្ឋាននៃគ្រាប់ទ្រវែងស្រួចកំប៉ោងកណ្តាល ចំនួន ១០០គ្រាប់ពី ទម្ងន់ ៣.៥-៥.៥ក្រាម ដាំនៅខេត្តកណ្តាល កំពង់ឆ្នាំង និងកំពង់ចាម ។ត្រសក់មិនមែនជាដំណាំប្រកាន់រដូវឡើយប៉ុន្តែពូជត្រសក់ក្រោយពីសំរាំងគ្រាប់ត្រូវការសំរាករយៈពេលពី៤-៦ខែ ទើបអាចដាំដុះបាន ។ លក្ខណៈពិសេសមួយទៀតគឺបច្ចុប្បន្ន មានពូជ ២ប្រភេទ  គឺពូជគ្មានជំនាន់ OPV អាចដាំបានហើយទុកពូជបានប៉ុន្តែពូជបង្កាត់ Hybrid F1 មិនអាចទុកពូជបានឡើយ ។ សេចក្តីត្រូវការពូជសម្រាប់ដាំលើផ្ទៃដី ១ហ.ត គឺ៣.៥-៥Kg អាស្រ័យទៅតាមភាគរយដំណុះ និងចន្លោះគុម្ពនៃការដាំ ។
ខ. ការជ្រើសរើសរដូវ
សម្រាប់លក្ខខណ្ឌប្រទេសកម្ពុជាំ ដំណាំត្រសក់មិនមែនជាដំណាំប្រកាន់រដូវឡើយ វាអាចដុះលូតលាស់បានចន្លោះសីតុណ្ហភាពពី ២០-៣០អង្សាសេ ។ ប៉ុន្តែរដូវសមស្របបំផុតនៅចុងរដូវវស្សា ចាប់ពីខែតុលា ដល់ខែ កុម្ភៈ ព្រោះក្នុងកំឡុងពេលនេះ ត្រសក់អាចលូតលាស់ល្អ ទិន្នផលខ្ពស់ បណ្តាលមកពីសីតុណ្ហភាពចុះទាប សំណើមបរិកាសខ្ពស់ ភ្លៀងមិនអូសបន្លាយ សីតុណ្ហភាពដីប្រែប្រួលទាប រយៈពេលពន្លឺថ្ងៃ និងថាមពលរបស់ពន្លឺមានកំរិតសមស្រប ។    ប៉ុន្តែត្រសក់ជួបការលមបាកជាច្រើន ចាប់ពីខែមិនា ដល់ខែ ឧសភា  គឹសត្វល្អិត ជម្ងឺបំផ្លាញច្រើន បណ្តាលមកពីលក្ខអាកាសធាតុមិនសមស្រប ធ្វើឲ្យត្រសក់មានទិន្នផលទាប ។ ចាប់ពីរដូវស្សាវិញ ចាប់ពីខែមិថុនា ដល់ខែកញ្ញា ត្រសក់តេងជួបជម្ងឺបំផ្លាញច្រើនជាងសត្វល្អិត បណ្តលាមកពីសំណើមដី និសីតុណ្ហភាពប្រែប្រួល ។
គ. ការជ្រើសរើស និងរៀបចំដី
ការជ្រើសរើសដី ត្រសក់ត្រូវការដីមានជីជាតិគ្រប់គ្រាន់ សំបូរទៅដោយសារធាតុចិញ្ចឹម និងបន្ទុកខ្យល់គ្រប់គ្រាន់សម្រាប់វា គឺដីល្បាប់មាត់ស្ទឹង ទន្លេ បឹង និងល្បាយខ្សាច់ ដែលមានស្រាប់ (ស្រឬាប់លើ) ជ្រៅស្រស់ទឹកល្អ មិនដក់ទឹកក្រោយភ្លៀងធ្លាក់ កាលណាដក់ទឹកលើសពី ៤ម៉ោងឡើងទៅធ្វើឲ្យត្រសក់ឆាប់ទុំស្លឹក ។ ក្រៅពីនោះវាអាចលូតលាស់ល្អដែរលើផ្ទៃដីក្រហម  និងដីខ្មៅនៅតំបន់ខ្ពង់រាបប៉ុន្តែដីឥដ្ឋ និងដីជូរ ត្រសក់ដុះលូតលាស់មិនល្អឡើយ ។ ដីដែលឆ្លើយតបខ្លាំមាន PH 6.5-7.5កាលណាPH ទាបជាង ៤ត្រូវផ្អាកដាំត្រសក់រយៈពេល ១-២ឆ្នាំ ត្រូវដាំដំណាំអំបូរសណ្តែកដើម្បីកែលំអដី ។
ការរៀបចំដី ត្រូវរាស់ប្រមូលយកស្មៅ និងដំណាំផ្សេងៗពីរដូវមុនចេញ ភ្ជួរហាលដីលើកទ១ឲ្យជ្រៅ ត្រឡប់ស្រទាប់ដីពីក្រោមឡើងលើ  និងហាលដីឲ្យច្រើនសប្តាប៍ក្នុងគោលបំណង បន្ថយនូវភ្នាក់ងារចំឡង និងសត្វល្អិតព្រមទាងឲ្យស្មៅចង្រៃងាប់ ជាពិសេសគឺប្តូរទំរង់ដី និងពង្រាយជីជាតិ ។ការភ្ជួរត្រូវធ្វើឲ្យបាន ២-៣ដងមុន និងលើករងដាំ ។ ការលើករងដាំគឺអាស្រ័យទៅលើវិធីដាំ  និងជីជាតិរបស់ដី ។ កាលណាដាំដោយដោតចំណារបញ្ឈូទទឹងរងត្រូវមានប្រវែង ១២០ស.ម កម្ពស់រង២៥-៣០ស.មប៉ុន្តែបើដាំឲ្យវាដាំនៅលើដី ទទឹងរងមានប្រវែងពី ៨០-១០០ស.ម តែដាំដោយវិធីនេះ ត្រសក់ផ្លែបានទិន្នផលទាប ។ នៅក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ ដីរក្សាសំណើម មុនពេលដាំបន្ថយកម្តៅដី ស្មៅ រក្សាសំណើមបានយូរ និងធ្វើឲ្យដីធូរ មិនហាប់កាលណាដីហាប់បណ្តាលឲ្យបន្ទុកខ្យល់មិនគ្រប់គ្រាន់ចំនួន និងប្រវេងឬសចាក់បានតិច ។
ឃ. វិធីសាស្រ្តដាំដុះ
មុននិងដាំគេត្រូវយកគ្រាប់ពូជមកសំអាតជាមុន ហើយដាក់ហាលថ្ងៃឲ្យក្តៅរយៈពេល ១-២ម៉ោង ក្រោយមកយកទៅត្រាំទឹក ៤-៥ម៉ោង ហើយលាងសំអាត និងទឹកស្អាតចំនួន ៣-៤លើក ទើបយកទៅផ្អាប់ទុក ១យប់ ដើម្បីឲ្យគ្រាប់ពូជអនុវត្តន៍ផ្នែកអំប្រីយ៉ុង តាមរយៈកម្តៅ និងសំណើម ធ្វើឲ្យត្រសក់ដុះស្មើគ្នាល្អ ១ហ.ត ប្រើពូជ ១.៨-២.២គីឡូក្រាម ។ពេលយកទៅដាំត្រូវលាយជាមួយថ្នាំការពារជម្ងឺផ្សិត Captan Zineb MAncozeb ក្នុងកំរិត ២% ឬ១ គីឡូក្រាម គ្រាប់ពូជចំនួនបរិមាណថ្នាំកន្លះស្លាបព្រាបាយច្របល់ឲ្យសព្វ យកទៅដាំដោយប្រើចន្លះគុម្ព ២៥ស.ម ចន្លោះជួរ ៦០ស.ម ជម្រៅ ២-៣ស.ម ២-៣គ្រាប់ក្នុង ១គុម្ព ហើយគ្របពីលើដោយកំណាត់ចំបើងខ្លីៗ ឬជីធម្មជាតិពុករលួយ វិធីនេះគឺដាំឲ្យត្រសក់ឡើងតោងចំណាបញ្ឈរ ប៉ុន្តែការដាំលើដី ត្រូវប្រើចន្លោះជួរ ៨៥ស.ម ចន្លោះគុម្ព ៥០ស.ម ៣-៤គ្រាប់ក្នុង ១គុម្ព  តែគ្របគុម្ពដូចគ្នា ។ ក្រោយពីដាំត្រូវពិនិត្យមើលសំណើមដី កាលណាដីសើមខ្លាំង ត្រូវតែស្រោចទឹកក្រោយពីដាំហើយ ដើម្បីឲ្យត្រសក់ដុះស្មើគ្នាងាយថែទាំ ។ ក្រោយពីដាំរយៈពេល៣-៤ថ្ងៃ ក្នុងលក្ខខណ្ឌអាកាសធាតុពេលថ្ងៃ ៣០អង្សាសេ និងពេលយប់ ១៨-២០អង្សាសេ ធ្វើឲ្យត្រសក់លូតលាស់លឿន ។
ង. របៀបស្រោស្រព
ត្រសក់ជាដំណាំត្រូវការទឹកជាប្រចាំប៉ុន្តែសំណើមដីមិនលើសពី ៥០-៧០% ឡើយ ។ សេចក្តីត្រូវការទឹកចែកចេញជា ៣វគ្គគឺ ៖
  • វគ្គលូតលាស់ ចាប់ពីត្រសក់ដុះរហូតដល់ត្រសក់បោះដៃ និងមានផ្កាក្រពុំ វាត្រូវការសំណើមជាមធ្យមប្រមាណ ពី ៥០-៦០% ។ របៀបស្រោច ដោយបាញ់ទឹកពីលើល្អជាងបញ្ជូលតាមចន្លោះជួរ ១ថ្ងៃម្តង ឬ២ថ្ងៃម្តងទៅតាមប្រភេទដី និងអាកាសធាតុ បរិមាណទឹកក្នុងវគ្គនេះប្រមានពី ១៤០០-១៦០០ម៣ហ.ត ។
  • វគ្គបន្តពូជ និងផ្លែ ចាប់ពីត្រសក់មានអាយុពី ១៥ថ្ងៃឡើងទៅ វានិងមានផ្កាឈ្មោលចេញតាមថ្នាំង ប៉ុន្តែមិនទាន់រីកវគ្គនេះ វាត្រូវការសំណើមដីពី ៦០-៧០% គឺជាវគ្គត្រូវការទឹកច្រើនជាងគេ រហូតដល់ត្រសក់មានអាយុ ៣០-៤០ថ្ងៃ ក្រោយដាំ ប៉ុន្តែការស្រោចតាមចន្លោះជួរមួយអាទិត្យ ២-៣លើក ជាការល្អ ព្រោះការបាញ់ទឹកពីលើធ្វើឲ្យប៉ះពាល់ដល់ការបន្តពូជ  បរិមាណទឹកសរុបក្នុងវគ្គនេះគឺ១៨០០-២០០០ម៣ ។
  • វគ្គចេញផ្លែ ១០០% ចាប់ប្រមូលផលបាន ១-២លើក ត្រសក់ត្រូវការសំណើមដីទាបមកវិញគឺពី ៥០-៦៥% កាលណាការបញ្ចូលទឹកលើសពីនេះធ្វើឲ្យត្រសក់ចាប់ប្រែពណ៌ ពីប៉ៃតងទៅលឿងស្រោចទឹក ១-២លើកជាការល្អ បរិមាណទឹកពី ១៤០០-១៦៥០ម៣ ។
ច. ដកស្មៅ និងជ្រុំជ្រោយដី
ការជ្រុំជ្រោយដីគឺធ្វើឡើង នូវពេលត្រសក់មានសន្លឹកពិតចំនួន២ គឺនៅពេលទងរបស់វាលូតវែង(១០-១៥ថ្ងៃក្រោយដាំ) ត្រូវជ្រុំបំបែកដីសើៗ ហើយត្រូវកៀរដីពីបាតរងមកលប់គល់ឲ្យជិតក្នុងករណីដីដែលដុះស្មៅ  ត្រូវដកស្មៅចេញមុនជ្រុំជ្រោយដី ។    ចំពោះការដាំដោយគ្រប និងកៅស៊ូខ្មៅ Blach plastic mulching មិនចាំបាច់ជ្រុំជ្រោយដីឡើយការជ្រុំជ្រោយដីមានប្រយោជន៍គឺធ្វើឲ្យដីធូរ ជ្រាបទឹកបានល្អរក្សាសំណើមបានយូរ ធ្វើឲ្យមានខ្យល់ចេញចូលបានល្អ បន្ថយការលូតលាស់របស់ស្មៅ ។
ឆ. ការដោតចំណារ
ការពិសោធន៍ជាច្រើនឆ្នាំ នៅមជ្ឈមណ្ឌលដំណាំអាស៊ី AVRDC តៃវ៉ាន់និងស្ថានីយក្បាលកោះ ការដោតចំណារ និងមិនដោតចំណារឲ្យទិន្នផលខុគ្នាចំនួន ៣-៤ត/ហ.ត ។ ដូចនេះការដោតចំណារមានសារៈសំខាន់ជួយបង្កើនទិន្នផល និងបង្កការរាលត្បាតពីជម្ងឺ និងសត្វល្អិត ។    ការដោតចំណារត្រូវយកមែកឆើក្រៀមៗគ្នានស្លឹកមកដោតក្បែរគុម្ពឲ្យញឹក ហើយចងឲ្យជាប់ការពារការដួលរលំ គេធ្វើឡើងក្រោយពីដាំរយៈពេល ១០-១៥ថ្ងៃ គឺក្រោយពីជ្រុំជ្រោយដី ។    
ជ. ការប្រើប្រាស់ជី
ដំណាំត្រសក់ក៏ដូចជដំណាឯទៀតដែរ វាត្រូវការសារធាតុសំខាន់ ៣យ៉ាងគឺ N ,P ,K និងសារធាតុផ្សេងទៀតដូចជា Ca. S. Fe. Bo ។ល។ ប៉ុន្តែសារធាតុទាំងនោះ វាត្រូវការទៅតាមដំណាក់កាលរបស់វា ។
  • មុនពេលដាំគេតែងដាក់ជីធម្មជាតិ ឲ្យបានច្រើនពី ១៥-២០តោន/ហ.ត និងជីគីមិប្រភេទ ១៥-១៥-១៥ ចំនួន ១៥០Kg ជីទាំងនោះត្រូវដាក់ទៅក្នុងបាតរណ្តៅ ហើយត្រូវជ្រុំដីឲ្យលិចពីលើទើបធ្វើការដាំដុះតាមក្រោយ ។
  • ក្រោយពេលដាំរយៈពេល១០-១៥ថ្ងៃ គេត្រូវយកជីអ៊ុយរ៉េ ចំនួន២០-៣០គីឡូក្រាមមកលាយទឹកស្រោចចំគុម្ព បន្ទាប់មកស្រោចទឹកលាងតាមគុម្ពតាមក្រោយ ។ 
  • នៅក្នុងវគ្គត្រសក់ចេញផ្កា ១០០%គេយកជីគីមីប្រភេទ ១៥-១៥-១៥ ចំនួន១០០គីឡូក្រាម មកដាក់តាមចន្លោះគុម្ពហើយលប់ដីឲ្យជិត បន្ទាប់មកស្រោចទឹកឲ្យជោគ ។
៣. ជម្ងឺ និងសត្វល្អិត
+ អំពីជម្ងឺផ្សិត
  • ជម្ងឺរលាកគល់កូនដំណាំ ដែលឲ្យឈ្មោះថា Damping-off វាបង្កឡើងដោយក្រុមផ្សិតជាច្រើនដូចជា Pythium species, Rhizoctonia solani, Basicola, Acremonium species, Fusarium equiseti និងប្រភេទផ្សិតជាច្រើនទៀត ។ រោគសញ្ញាគឺចាប់ផ្តើមរលាគគល់ដំណាំ ក្នុងដំណាក់កាល ៥-៧ថ្ងៃ ក្រោយដុះធ្វើឲ្យរលាកជាំៗគល់ ក្រោយមកចាប់ផ្តើមដួលរលំ ហើយរីករាលដាលកាន់តែច្រើនឡើងៗ លើរងកូនដំណាំ ។ លក្ខខណ្ឌគឺកូនដំណាំស្លោក ជាប់មកជាមួយគ្រាប់ ដីថ្នាលសំណាបមានមេរោគ សំណើមខ្ពស់លើដី ៧០% គ្មានខ្យល់អាកាសនិងពន្លឺ គ្រប់គ្រាន់ ។
  • ជម្ងឺស្លឹកពណ៌ត្នោត Anthrac វាបង្ករឡើងោដយភ្នាក់ងារឈ្មោះ Collectotrichun or biculare រោគសញ្ញា តំបូងស្លឹកត្រសក់ឡើងលឿងធំៗ ក្រោយមកទៅជាស្ងួតហើយប្រែពណ៌តៅត្នោតប្រផះពីស្លឹកក្រោមឡើងមកលើធ្វើឲ្យស្លឹកដំណាំស្ងួតពីដើមមួយទៅដើមមួយហើយរីករាលដាលយ៉ាងរហ័ស ។ការបំផ្លាញភាគច្រើននៅរដូវប្រាំងបណ្តាលមកពីសំណើមដីខ្ពស់ អាកាសធាតុក្តៅ ចន្លោះគុម្ពញឹក ចំនួនដើមក្នុង ១គុម្ពលើសកំណត់ពន្លឺមិនគ្រប់គ្រាន់ ខ្យល់អាកាសមិនល្អ ។
  • ជម្ងឺម្សៅលើស្លឹកឈ្មោះ Ppwderymildew តំបូងលេចជាម្សៅជាញុំៗ លើផ្ទៃស្លឹក បន្ទាប់ចំណុចំនុចនេះរីករាលដាលធំឡើងៗ  និងច្រើនឡើងជាពិសេសនូវរដូវត្រជាក់ស្ងួត(រដុវរំហើយ) ក្រោយមកស្លឹកត្រសក់ទៅជាពណ៌ប្រផេះ ហើយម្សៅមានពណ៌ស្រអាប់ហុយពេលមានខ្យល់បក់ ធ្វើឲ្យស្លឹកស្ងួត និងជ្រុះ ។
  • ជម្ងឺរលួយឬស និងស្ងួតបណ្តូលលើដើម Fusarium wilt ជម្ងឺរស់នៅក្នុងដី និងទឹក ហើយវាចមលងពីចំការមួយទៅចំការមួយពីដើម១ ទៅដើម១ ដោយទឹក និងកាកសំណល់ដំណាំ អាកាសធាតុក្តៅ និងសំណើមដីខ្លាំងលើសពី ៧៥%ងាយនិងករកើត ។
+ ជម្ងឺបង្ករឡើងដោយវិរ៉ុស
  • ជម្ងឺរួញស្លឹក Cucumber mosaic Virus តំបូងវាលេចចំណុចខ្លះនៅលើស្លឹក គឺសភាពរួញជាពិសេសស្លឹកខ្ចីៗល្នុងដំណាក់កាលលូតលាស់ធ្វើឲ្យមិនរីកធំធាត់បានព្របទាំងធ្វើឲ្យផ្លែពពក ក្រឡាៗហើយរឹងនៃសំបកសាច់ត្រសក់ គ្មានរសជាតិនិងរីករាលដាលចំលងដោយក្រុមចៃ ។
    • វិធានការកំចាត់ ៖ គឺជ្រើសរើសពូជគ្មានជម្ងឺពីមេបា កំចាត់ស្មៅឲ្យស្អាត និងការពារចៃកុំឲ្យបំផ្លាញត្រសក់ ។
  • ជម្ងឺកោងស្លឹកឡើងលើ Squash leaf curl ដំបូងលេចចេញនៅលើស្លឹក ក្រោយមកស្លឹកនោះមិនមានសភាពត្រង់ឡើយ គឺនៅក្រាស់ហើយប៉ៃតងចាស់ពេញលើផ្លែដែលកើត ក្រោយមកមានសភាពរួញៗ ផ្ទាំងហើយរមួរគែមស្លឹកឡើងលើ ហើយស្ងួតគៀម ករណីកើតដោយផ្លែ ធ្វើឲ្យក្តិបត្រសក់ខ្ចីៗស្វិតគូទហើយមានពណ៌លឿងវាបំផ្លាញលើដំណាំអំបូរត្រសក់ស្ទើគ្រប់ប្រភេទ ។
    • វីធានការការពារ និងកំចាត់ បាញ់ថ្នាំប្រឆាំង និងការដុះគ្រាប់ស្មៅមុនពេលដាំដំណាំ ប្តូរពូជថ្មីឬប្រភេទដំណាំផ្សេងពីងំបូរត្រសក់ Cucurbita Ceae ទុកដីចោលទំនេររយៈពេល ១រដូវ ដាំឲ្យបានមុនរុយសមានវត្តមានច្រើនមានរួមផ្សំជាមួយវិធានការគីមី ដើម្បីកំចាត់រុយសនៅពេលមានវត្តមានដំបូង ។
  • ជម្ងឺពក រលោងផ្ទៃស្លឹកខាងលើ Squash Mosaic បំផ្លាញគឺចាប់ផ្តើមពីកូនត្រសក់ដែលទើប និងចេញពិតទី ១-២អាទិត្យ ឃើញស្លឹកនើមានស្នាមពពាលចន្លោះសរសៃទ្រនង់ស្លឹកនៃផ្ទៃស្លឹក ហើយមានពណ៌ប៉ៃតងភ្លាវ សញ្ញាប្រហែលទៅនិងកង្វះអាសូតដែរ ប៉ុន្តែត្រសក់អាចលូតលាស់បានធម្មតា ប៉ុន្តែនៅពេលត្រសក់ចេញផ្កា ស្លឹកត្រសក់លេចចេញ សញ្ញាដូចធ្មេញរណានៅគៀមស្លឹក ហើយផ្ទៃស្លឹកមានសភាពដោរៗពកៗ  ផ្ទាំងហើយពណ៌ប៉ៃតងក្រាស់ នៅលើផ្លែគឺពកក្រឡាសំបកក្រាស់តែផ្លែអាចធំបង្គួរប៉ុន្តែក្រោយត្រសក់លែងផ្លែ ។    
    • ការការពារនិងកំចាត់ គឺជ្រើសរើសពូជ មេបាកុំឲ្យកើតជម្ងឹនេះ ប្រសិទ្ធភាពខ្ពស់ជាងគេ ។    
  • ជម្ងឺបង្ករដោយបាក់តេរី ជម្ងឺនេះបង្ករឡើងដោយបាក់តេរីដេលរស់នៅក្នុងដី ជាពិសេសបាក់តេរីពីយ៉ាងគឺ Vertillium dahlia និង Vertillium albo-atrum វារស់នៅលើគ្រប់ទីកន្លែងជាពិសេសកន្លែងដែលមានសីតុណ្ហភាពក្តៅ ។ សញ្ញាបំផ្លាញ ជម្ងឺនេះតែងតែរាតត្បាតលើមុខដំណាំក្នុងលំដាប់ Cucurbits សញ្ញាដំបូងលេចចេញនៃភាព រួញស្រពោនហើយស្លឹកប្រែពណ៌ទៅលឿង ជាពិសេសស្លឹកដំបូងរបស់ដំណាំ ។ ក្រោយមកស្លឹកប៉ែកខាងលើជាពណ៌លឿងទាំងអស់ ហើយស្ងួតក្រោយមកដើមក៏ចាប់ផ្តើមបញ្ឈប់ការលូតលាស់ ពេលនោះសាច់ដើមចន្លោះថ្នាំង ឡើងជាំៗ ថ្នាំងរបស់វាមានសភាពស្ងួត ។ កាលណាកាត់ដើមជាកង់ៗសង្កេតឃើញភាពជាំ តាមស្រទាប់ចៃសាច់ជារង្វង់ៗក្រោយមកវាក៏ផ្តើមត្រលប់ទៅក្នុងដីវិញ បានយ៉ាងច្រើនឆ្នាំ ។ លក្ខខណ្ឌកើត និងរីកសាយភាយផលប៉ះពាល់យ៉ាងសំខាន់នៃការឆ្លង និងបង្កើត គឺមេរោគចូលតាមរយៈឬសក្រោយមកសីតុណ្ហភាពដីប្រែមកពីក្តៅទៅត្រជាក់ វាជាលក្ខខណ្ឌបង្ករឡើងម៉្យាងយ៉ាងសំខាន់ ជាពិសេសនូវវគ្គកំពុងចេញផ្លែ ព្រោះវាជ្រកនៅក្នុងរុក្ខជាតិជុំវិញ និងដីជាលក្ខណៈងាយ និងកើត បច្ចុប្បន្នត្រសក់ធ្វើឲ្យមានការខូចខាតយ៉ាងច្រើន នៅតំបន់នៃព្រៃខ្ពង់រាប ។
    • វិធានការការពារ និងកំចាត់    នៅប្រទេសកសិកម្មជឿនលឿន រកប្រើប្រេងពុលដែលឲ្យឈ្មោះ Soilfumigation or Slar Sterilization បញ្ចូលទៅក្នុងដីទទួលប្រសិទ្ធភាពល្អ ឬប្រើពូជធន់ទ្រាំទៅ និងលក្ខខណ្ឌកកើតនៃជម្ងឺនេះ ។
+សត្វល្អិតសំខាន់ៗ មានសត្វល្អិតចង្រៃជាច្រើនប្រភេទ ដែលបំផ្លាញដំណាំក្នុងនោះមាន សត្វល្អិតជាភ្នាក់ងារបង្កររោគ និងសត្វល្អិតបំផ្លាញផ្ទាល់ ។ សត្វល្អិតជាភ្នាក់ងារចំលងមាន ៖
  • ចៃប៉ៃតង Green Peach aphid រោមជញ្ជក់ស្លឹកធ្វើឲ្យត្រសក់រួញស្លឹកហើយខ្មូរចុះក្រោម ។
  • មមាចជញ្ជក់ស្លឹក Leaf hopper វាមាន ២ប្រភេទ មាឌតូច និងមាឌធំ តែងជញ្ជក់ស្លឹកធ្វើឲ្យស្លឹកត្រសក់ស្ងួតគែមហើយកោងស្លឹកឡើងលើ ។
  • អណ្តើកមាសពណ៌លឿង Lady beetle : Henosepilachna pusillanima វាស៊ីស្លឹកកូទីលេដុង ត្រួយ , ផ្កា , ក្តិបខ្ចីៗ ធ្វើឲ្យត្រសក់ក្រិនដុះលូតលាស់យឺត ច្រើនចេញបំផ្លាញពេលព្រឹក និងពេលល្ងាច ពេលថ្ងៃជ្រកក្រោមស្លឹក ។
  • ដង្កូវកាត់ដើម Balck cutworm ដង្កូវប្រភេទនេះច្រើនលាក់ខ្លួននៅក្នុងដីពេលថ្ងៃ ចេញកាត់ដើមត្រសក់នៅពេលយប់ លក្ខណៈបំផ្លាញនៅវគ្គកូនសំណាប ។
  • ដង្កូវហ្វូងស៊ីផ្លែ និងស្លឹក Beet armyworm ដង្កូវប្រភេទនេះតែងតែស៊ីស្លឹក ផ្លា ផ្លែខ្ចីៗ ធ្វើឲ្យបាត់ទិន្នផលយ៉ាងច្រើន ព្រោះការបំផ្លាញរបស់វាលក្ខណៈជាហ្វូង ។
  • ដង្កូវមូរស្លឹក Leaf folder worm វាតែងតែជ្រកលាក់ខ្លួន និងស៊ីបំផ្លាញត្រួត្រសក់ខ្ចីៗនៅក្នុងវគ្គលូតលាស់ ប៉ុន្តែនៅក្នុងវគ្គបន្តពូជ វាធ្វើឲ្យជួបបញ្ហាយ៉ាងខ្លាំង ព្រោះវាស៊ីផ្តាច់ថង់លំអងផ្កាឈ្មោល និងផ្កាញីនៅពេលផ្ការីក(ម៉ោង៧-១០ព្រឹក) ។
ដើម្បីការពារទៅនិងកត្តាចង្រៃទាំងនោះ គេត្រូវនុវត្តន៍វិឌីសាស្រ្តច្រើនយ៉ាង ដូចជាជ្រើសរើសរដូវ ផ្លាស់ប្តូរមុខដំណាំ ជ្រើសរើសពូជធន់ទ្រាំ រៀបចំដីឲ្យបានត្រឹមត្រូវ សំអាតស្មៅក្នុងចំការ ជាពិសេសគ្រប់ឡគ្រងវត្តមានសត្វល្អិតមុនពេលវាពេញវ័យ បន្ទាប់មកអនុវត្តវិធានការគីមី ដើម្បីកំចាត់ ។
៤.ការប្រមូលផល
  • ការប្រមូលផលជបន្លែ គឺធ្វើឡើងក្រោយពីដាំរយៈពេលខុសៗគ្នា ទៅតាមប្រភេទពូជ និងអាស្រ័យទៅនិង សេចក្តីត្រូវការដូចជា ៖
  • ពូជស្រាល គឺអាចប្រមូលផលតំបូងក្រោយពីដាំរយៈពេល ៣៥-៤០ថ្ងៃ គឺបេះផ្លែដោយយកកន្រ្តៃកាត់ត្រឹមទងនៃផ្លែ ហាមប្រឡេះយកតែផ្លេ បណ្តាលឲ្យផ្លែត្រសក់ឆាប់ក្រហមប្រែពណ៌ ប្រភេទពូជនេះទិន្នផលមធ្យមចន្លោះ ៨-១០តោន/ហ.ត ។                                -ពូជកណ្តាល គឺអាចប្រមូលផលតំបូងក្រោយពីដាំរយៈពេល ៤៥-៥០ថ្ងៃ ។ ការបេះយកផ្លែស្រស់មានចំនួន ៥-៧លើក ហើយទិន្នផលជាមធ្យម ១០-១២តោន/ហ.ត ។
  • ពូជធ្ងន់ គឺធ្វើការប្រមូលបានច្រើនលើក ពី ៥-១០លើកហើយទិន្នផលជាមធ្យមពី ១០-១៥តោន/ហ.ត ។
  • ការប្រមូលយកពូជ ដើម្បីឲ្យពូជនៅជំនាន់ក្រោយទទួលបាននៅភាពសុទ្ធល្អ ការអនុវត្តន៍ទៅតាមវិធីសាស្រ្តដូចខាងក្រោម ៖
ដើម្បីគ្មានជម្ងឺ និងសត្វល្អិតបំផ្លាញ ដើម្បីលូតលាស់ធម្មតា មានលក្ខណៈតែមួយផ្នែកសំខាន់ គឺថ្ងៃ ខែចេញផ្កា ស្លឹកពណ៌ និងទ្រង់ទ្រាយ ផ្លែមានលក្ខណៈដូចគ្នា ទាំងពណ៌និងទំហំ ។   ផ្លែដែលមុនគេផ្លែដំបូង ត្រូវកាត់ចោលទុកតែផ្លែលើកទី ២ ,៣ ក្រៅពីនេះកាត់ចោល ហើយផ្លែទាំងនោះត្រូវតែទុកដោយឡែកពីគ្នា គឺទី២ ទុកតាមទី២ ទី៣ទុកតាមទី៣ នៅពេលផ្លែទុំក្រហមប្រេះបែកក្រលាក្រោយពីបេះហើយត្រូវរក្សាទុកពី ៤-៥ថ្ងៃ ទើបពុះផ្លែយកគ្រាប់ ត្រាំទឹក ២យប់បន្ទាប់មកលាងទឹកសមអាត យកគ្រាប់ដែលល្អមកហាលថ្ងៃរយៈពេល ១-២ថ្ងៃ (ហាមហាលថ្ងៃត្រង់ និងឧបករណ៍ដែក) ក្រោយមកទុកគ្រាប់ឲ្យត្រជាក់ទើបប្រមូលយកគ្រាប់ដាក់ដបឬកញ្ចប់ហើយបិទជិត រក្សាទុកនៅកន្លែងស្ងួតថម្មតា ហាមត្រូវកម្តៅថ្ងៃ ៕

No comments:

Post a Comment