Friday, March 24, 2017

វិធីសាស្រ្តក្នុងការដាំដំណាំ ត្រសក់ផ្អែម ឲ្យបានល្អនិងផ្អែមឆ្ងាញ់

វិធីសាស្រ្តក្នុងការដាំដំណាំ ត្រសក់ផ្អែម ឲ្យបានល្អនិងផ្អែមឆ្ងាញ់ វិធីសាស្រ្តក្នុងការដាំដំណាំ ត្រសក់ផ្អែម ឲ្យបានល្អនិងផ្អែមឆ្ងាញ់ ត្រសក់ផ្អែម ឬ មេឡុន ជាដំណាំដែលមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ ។ ប៉ុន្តែ កសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយមចូលចិត្ត បរិភោគ និងមានតំលៃថ្លៃនៅលើទីផ្សារ ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការដាំដំណាំត្រសក់ ផ្អែម ៖ ១-ការជ្រើសរើសដីដាំ និងការរៀបចំដី ដីដែលត្រូវដាំត្រសក់ផ្អែម គាត់បានជ្រើសរើសដីខ្ពស់មិនលិចទឹកនៅរដូវវស្សាតែចំពោះរដូវប្រាំងអាចដាំនៅលើដីស្រែ ប៉ុន្តែត្រូវនៅជិតប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព ។ មុនដាំត្រូវភ្ជួរដីហាលចោល ១សប្តាហ៍ ។ បន្ទាប់មក បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត រួចភ្ជួរបង្កប់ជីទៅក្នុងដី ទុកចោលរយៈពេល ២ ថ្ងៃ ទើបរាស់ឲ្យស្មើរូចកាប់ជារណ្តៅដាំដោយទុកចន្លោះ ពីរណ្តៅមួយ ទៅរណ្តៅមួយ ៣តឹក ។ ២-ការជ្រើសរើសពូជ ពូជត្រសក់ដែលត្រូវជ្រើសរើសដាំមាន ៣ ប្រភេទ : ១-ពូជសាច់ពណ៌លឿង(សូវ៉ិត) នាំមកពីប្រទេសថៃ ២-ពូជសំបកលឿង សាច់ពណ៌ខៀវ(ពូជស៊ីថង) នាំមកពីប្រទេសថៃ ៣-ពូជសំបកខៀវ សាច់ខៀវ(ពូជតាខាយ) នាំមកពីប្រទេសចិន ការដាំត្រសក់ទាំង ៣ពូជនេះ គឺតម្រូវទៅតាមទីផ្សារ ។ ៣-ការបណ្តុះកូន មុនដាំ ត្រូវយក គ្រាប់ទៅបណ្តុះដាក់ក្នុងថង់ប្លាស្ទិក ។ លាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វ ដាក់ចូលក្នុងថង់រួចយកគ្រាប់ទៅបណ្តុះដោយដាក់ ១ គ្រាប់ក្នុងមួយថង់ ។ បណ្តុះកូនរួច ត្រួវគ្របវារយៈពេល ៣ ថ្ងៃ ៣យប់ និងស្រោចទឹកថែទាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបអាចយកកូនទៅដាំក្នុង រណ្តៅ ។ ៤-ការដាំ មុនដាំ ត្រូវរៀបចំរណ្តៅដោយដាក់ជីកំប៉ុស្ត ឬជីលាមកគោ ទា ឬមាន់ (ទ្រាប់បាត) ក្នុងមួយរណ្តៅ ១ បង្គី ដោយដាំចន្លោះពីគុម្ពមួយ ទៅមួយ ៣តឹក ។ ពេលដាំរួច ត្រូវស្រោចទឹកបន្ទាប់មកយកកៅស៊ូប្លាស្ទិកមកគ្របពីលើរង(កៅស៊ូនោះចោះរន្ធតូចៗដើម្បីឲ្យមានខ្យល់ចេញចូល) ។ ការគ្របកៅស៊ូនេះ គឺដើម្បីការពារដីមានសំណើមនិងមិនមានសត្វល្អិតបំផ្លាញ ព្រមទាំងមិនឲ្យស្មៅដុះផង ។ ៥-ការថែទាំ ក្នុងមួយថ្ងៃត្រូវស្រោចទឹក ១ ដង ។ នៅពេលត្រសក់ដុះបានអាយុពី ២០-៣០ថ្ងៃ ត្រូវដាក់ជីបំប៉នបន្ថែមដោយប្រើជីលាមកមាន់ និងជីកំប៉ុស្ត(ដាក់ជីបំប៉ននៅចន្លោះរង) ។ ត្រសក់ដុះបាន ៧សន្លឹក ត្រូវធ្វើការចងទ្រើងឲ្យត្រសក់វារឡើង ។ នៅពេលកូនត្រសក់មានស្លឹក ១៤ គាត់បេះខ្នែង ដែលមានក្រោមស្លឹកទី៤ នោះចោល ។ នៅលើសន្លឹកទី១៤ នោះត្រូវទុក ខ្នែង ៣ វិញសំរាប់ទុកយកផ្លែ ។ ហើយនៅពីលើខ្នែងទាំង ៣ ដែលទុកនោះ បើមានខ្នែងផ្សេងទៀតដុះមកត្រូវបេះវាចោល ។ ចំពោះ ត្រសក់ផ្លែល្អ គឺនៅចន្លោះខ្នែងទី១៤ នេះទៅដល់ខ្នែង ១៦ ។ លើខ្នែងទាំងបីនេះមានផ្លែ ៣ តែយើងត្រូវទុកតែមួយផ្លែទេ ដោយជ្រើសរើសផ្លែណាដែលល្អជាងគេ ។ ត្រសក់ច្រើនជួបប្រទះបញ្ហា ដង្កូវចោះស្លឹក និងជំងឺស្លឹកក្រហម ។ ក្នុងការទប់ទល់ជាមួយសត្វល្អិតបំផ្លាញ យើងត្រូវ ប្រើថ្នាំផ្សំពីរុក្ខជាតិដូចខាងក្រោម : +ធាតុផ្សំមាន : -គ្រាប់ប៉ិកួៈ ៥គីឡូក្រាម គ្រាប់ស្លាក់ ៥ គីឡូក្រាម គ្រាប់ស្លែង ៥ គីឡូក្រាម បណ្តូលពេជ្រ ១០គីឡូក្រាម ។ +វិធីធ្វើ : -យកធាតុផ្សំខាងលើនេះមកចិញ្ច្រាំឲ្យម៉ដ្ឋ រួចដាក់ក្នុងពាង បន្ទាប់មកចាក់ទឹកដាក់ត្រាំ ចំនួន ២៤០ លីត្រ ទុករយៈពេល ១៥ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន ។ ក្នុងរយៈពេលរក្សាទុក លោកអ្នកបើកគម្របពាងកូរ ១ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់ ។ +វិធីប្រើប្រាស -នៅពេលប្រើ ត្រូវយកទឹកថ្នាំ ៣លីត្រ លាយជាមួយទឹកធម្មតាចំនួន ២០ លីត្រស្រោចទៅលើត្រសក់ (ស្រោចនៅពេលល្ងាច) ។ ថ្នាំនេះ អាចបណ្តេញសត្វបានគ្រប់ប្រភេទនៅលើដំណាំត្រសក់ផ្អែម ៕ ប្រភពពី៖ប្រភពឯកសារ ។ ប្រភព : http://agrikhmer.blogspot.com/search/label

No comments:

Post a Comment