Saturday, March 25, 2017

ដំណាំស្ពៃមើម (Chinese radish)



I-ស្ថានភាពទូទៅ Information
ដំណាំស្ពៃមើម ឬដំណាំឆៃថាវជាប្រភេទដំណាំម៉្យាងដែលមានប្រជាប្រិយ៍យ៉ាងខ្លាំង នៅក្នុងការប្រើប្រាស់ជាម្ហូរអាហារប្រចាំថ្ងៃ នៅប្រទេសជប៉ុនគេបានអោយតំលៃ ចាប់តាំងពីឆ្នាំ១៩៧៤ នៅក្នុងចំណោមបន្លែជាច្រើន ។ នៅប្រទេសចិនជាមានសារះសំខាន់ជាងគេ ។ គេចែកចេញជាពីប្រភេទ គឺមើមឆៅ ឬចំអិន ដំណាំនេះមានប្រភពកំនើតមកពីប្រទេសចិន គេបានប្រើប្រាស់វាតាំងពីឆ្នាំ ១១០០មកម្លេះ ដំបូងវាជារុក្ខជាតិព្រៃនៅ ឆ្នេរសមុទ្រមេឌីទែរ៉ាណេ ។ ដំណាំនេះស្ថិតនៅក្នុងគ្រួសារ cruciferae ដែលមានឈ្មោះវិទ្យាសាស្រ្ដ Raphanus sativus var ។
II- បច្ចេកទេសដាំដុះ Cultivation
ដើម្បីឆ្លើយតបទៅនឹងកាដាំដុះ ព្រមទាំងទទួលបានទិន្ឋផលខ្ពស់ មានលក្ខខ័ណ្ឌជាច្រើនដែលតំរូវអោយការជ្រើសរើសដូចជា:
    ១- អំពីរដូវកាល
ឆៃថៅជាប្រភេទដំណាំដែលអាច ដុះលូតលាស់មិនប្រកាន់នូវ គេអាចដាំបានស្ទើរពេញ មួយឆ្នាំនៅក្នុងតំបន់ក្ដៅ ( Tropic ) ។ ប៉ុន្ដែការជ្រើសរើសរដូវវាមានទំនាក់ទំនងទៅ នឹងសត្វល្អិតចង្រៃស៊ីបំផ្លាញព្រមទាំងធ្វើអោយទិន្ឋផលថយចុះ ។ តាមរបាយការណ៍ពិសោធន៍របស់លោក Wendt ឆ្នាំ ១៩៧៧ បានអោយដឹងថាសីតុណ្ហភាពសមស្របបំផុត ចន្លោះពី ២០-២៥c កាលណាកើនពី ២៥-៣០c ការផ្ដល់ទឹកបានច្រើនទើបទទួលបានទិន្ឋផលល្អ ។ នៅប្រទេសកម្ពុជា គេអាចដាំដុះបានល្អនៅរដូវទឹកសំរាក់ចាប់ពី ខែ តុលា ដល់ ខែ មករា កាលណាពន្យាពេលរហូតដល់ កុម្ភះ ឬ មិនា តែងទទួលរងនៅការបំផ្លាញ ពីសត្វល្អិតចង្រៃជាច្រើន ។
     ២- ការជ្រើសរើស និងរៀបចំដី 
ដំណាំប្រភេទនេះ មិនអាចផលិតពូជនៅក្នុង ប្រទេសកម្ពុជាយើងបានឡើយ ដូចនេះពូជសុទ្ធតែនាំមកពីប្រទេសនានាក្នុងតំបន់អាស៊ី ដែលផលិតដោយក្រុមហ៊ុនជាច្រើន ហើយត្រូវបានពិសោធន៍ វាយតំលៃទៅលើភាពបន្សំាក្នុងលក្ខខ័ណ្ឌ ប្រទេសកម្ពុជាភាគច្រើចជាពូជអាយុកាលលូតលាស់ខ្ចិ ( ពូជស្រស់ ) និង ពូជអាយុកាលលូតលាស់មធ្យម ( ពូជកណ្ដាល ) ប៉ុន្ដែចំពោះពូជធ្ងន់ មិនសមស្របទៅនឹងលក្ខខ័ណ្ឌនៃប្រទេសយើងឡើយ ។ ពូជដែលត្រូវបានណែនាំអោយប្រើប្រាស់មាន:
  • ពូជ R 6197 និងពូជ Kao yuak 18 មកពីប្រទេសថៃ ផលិតដោយក្រុមហ៊ុន East West Seed 
  • ពូជ ៥៥ ថ្ងៃ មកពីប្រទេសថៃ ផលិតដោយក្រុមហ៊ុន chea Tai Seed សញ្ញា យន្ដហោះ ។
  • ពូជ Everest (F1) មកពីប្រទេសជប៉ុន ផលិតដោយក្រុមហ៊ុន Takiiseed
  • ពូជ Wang Jian មកពីចិនហុងកុង ដែលផលិតដោយ Hong Kong Field Friend Agriculture Unite . Co ហើយកំពុងពេញនិយមទូទាំងប្រទេសកម្ពុជា ចាប់ពីឆ្នាំ ២០០១ មក ។
  • ពូជជាច្រើនប្រភេទទៀតមកពីប្រទេសជប៉ុន ផលិតដោយក្រុមហ៊ុនពីរគឺ Sakata Seed និង Kaneco Seed ដែលអាចដាំដុះបាន ។
    ៣-ការជ្រើសរើស និងរៀបចំដី 
អំពីប្រភេទដីៈ ឆៃថាវជាប្រភេទដំណាំយកមើម ដែលលូតលាស់នៅក្នុងស្រទាប់ដិប៉ែកខាងលើ ម៉្យាងទៀតវាជាប្រភេទដំណាំដែលមានវត្ដជីវិតខ្លី ដូចនេះតំរូវការដីដែលមានជីវជាតិគ្រប់គ្រាន់ ។ លក្ខខ័ណ្ឌដែលសមស្របសំរាប់ធ្វើការដាំដុះគឺដីធូរ ជ្រាបទឹកបានល្អ ស្រទាប់ដាំដុះជ្រៅភាគរយដីខ្សាច់ច្រើនជាងដីកន្កេង និងដីឥដ្ឋជាពិសេសគឺដី ល្បាយខ្សាច់ ដីល្បប់មាត់ស្ទឹង ព្រែក ទន្លេ វាមិនអាចដុះលូតលាស់លើប្រភេទដីឥដ្ឋបានឡើយ ប៉ុន្ដែវាក៏អាចដុះលូតលាស់ល្អលើដីក្រហមខ្ពង់រាប់ដែរ ។ ជាទូទៅកំរិត Ph 6-7.5 មានអំណោយផលល្អបំផុតសំរាប់ការដុះលូតលាស់ និង ទិន្ឋផល ។
ការរៀបចំដីៈ ត្រូវរាស់ប្រមូលយកស្មៅ កាកសំណល់ផ្សេងៗចេញពីចំការ ហើយភ្ជួរអោយជ្រៅហាលដីអោយស្ងួត ដើម្បីបន្ថយការដុះស្មៅ និងកត្ដាចង្រៃដែលរស់ក្នុងដី បន្ទាប់មករាស់បំបែកដីអោយល្អិត កៀរដីអោយស្មើ ។ ការភ្ជួរររាស់ត្រូវធ្វើអោយបាន ២-៣លើក ដើម្បីអោយដីមានបន្ទុកខ្យល់គ្រប់គ្រាន់ព្រមទាំងធ្វើអោយដីធូរជ្រាបទឹកបានល្អ ហើយត្រូវលើករងអោយមានកំពស់ 25-30Cm ទទឹងរង 100-120Cm បន្ទាប់មកយកដីគីមីប្រភេទ ១៥-១៥-១៥ ចំនួន ១៥០-២០០គក្រ ជីធម្មជាតិ ១៥-១៨T ( ផ្ទៃដី 1ha ) បាចលើរង ហើយរាស់លបកៀរអោយស្មើ នឹងអាចដាំបាន ។ 
    ៤-របៀបដាំដុះ
ឆៃថាវគេដាំវានឹងគ្រាប់ផ្ទាល់ ដូចនេះមុននឹងយកគ្រាប់ទៅដាំ ត្រូវយកគ្រាប់ពូជនោះដាក់ហាលថ្ងៃអោយក្ដៅរយះពេល ១-២ម៉ោង ក្រោយមកដាក់ត្រាំទឹក ៣-៤ម៉ោង នឹងលាងសំអាតគ្រាប់អោយបានច្រើនលើក ព្រមទាំទាំងលាយថ្នាំការពាផ្សិតបន្ដិចៗ (1kg. គ្រាប់ =2g ថ្នាំ…..។
វិធីសាស្រ្ដក្នុងការដាំដុះគឺ យកគ្រាប់ពូជទៅដាំលើថ្នាលផ្ទាល់ដោយដាក់ក្នុងជំរៅ ២សម ជាមធ្យមមួយគុម្ព ២គ្រាប់ ហើយចន្លោះជូរ នឹងគុម្ព 20Cm x 20Cm ក្រោយពីដាំហើយត្រូវយកចំបើងស្ងួតទៅពង្រាយគ្របពីលើផ្ទៃរងអោយបាន 70-80% ដើម្បីការពារសំណើម នឹងភាពហាប់ណែននែដី ជូយអោយឆៃថៅដុះលូតលាស់បានល្អ ប៉ុន្ដែក្រោយពីដាំត្រូវស្រោចទឹកអោយជោគភ្លាម ។
    ៥-ការស្រោចស្រព
    ការផ្ដល់ទឹកបានគ្រប់គ្រាន់ នឹងទៅតាមតំរូវការរបស់វា ធ្វើអោយដំណាំដុះលូតលាស់លឿន ប៉ុន្ដែសេចក្ដីត្រូវការមិនដូចគ្នាទាំងស្រុងនោះឡើយ គឺអាស្រ័យទៅតាមវគ្គលូតលាស់របស់វា ដូចតទៅ:
  • វគ្គដុះពន្លក: នៅក្នុងនេះចាប់ដាំរហូតដល់ឆៃថៅដុះ 100% វាត្រូវការសំណើមដីថេរ តែមិនជោគជាំខ្លាំង កាលណាដិស្ងួតបណ្ដាលអោយក្ដាំងដី ធ្វើអោយដំណុះមិនស្មើគ្នា ព្រមទាំងបាត់បង់ចំនួនដើមច្រើន ដូចនេះគេត្រូវផ្ដលទឹកព្រឹកល្ងាច តាមវិធីសាស្រ្ដជាច្រើនដែលអាចធ្វើទៅបាន ដោយប៉ោត ដោយម៉ាស៊ីន ។ នៅក្នុងវគ្គនេះកាលណាសំណើមដីសើមខ្លាំងលើសសេចក្ដីត្រូវការ ធ្វើអោយកូនដំណាំរលួយឬទៅវិញ ។
  • វគ្គលូតលាស់ស្លឹកពិត : ក្រោយពីដុះពន្លក 100% រយះពេល ៧-១០ថ្ងៃ ឆៃថៅដុះបានស្លឹកពិត ២-៣ សន្លឹក វាត្រូវការទឹកកំរិតមធ្យមប្រហែលគ្នានឹងវគ្គដុះពន្លកដែរ ប៉ុន្ដែទាបជាងបន្ដិច កាលណាស្រោចទឹកខ្លាំងសំណើមដីខ្ពស់ធ្វើអោយគល់កូនឆៃថាវប្រេះ អាចធ្វើអោយយឺតយ៉ាវ វគ្គកំណកំណើតមើម ។
  • វគ្គកំណកំណើត និងពង្រឹកមើម : ក្រោយពីដាំបានរយះពេល ១៥-១៨ថ្ងៃ គេសង្កេតឃើញឆៃថៅចាប់ផ្ដើមពង្រឹកគល់ប៉ោងបន្ដិចៗ ពេលនោះត្រូវការទឹក និងមានសារធាតុចិញ្ចឹមកាន់តែកើនឡើងៗ រហូតដល់ពេលប្រមូលផល ដូចនេះត្រូវបង្កើនការស្រោចទឹក អោយខ្លាំងជាងវគ្គនានា អាចធ្វើអោយទិន្ឋផលឆៃថៅកាន់តែកើនឡើង ។ 
    ៦. ការជ្រុំជ្រោយដីដកស្មៅ
ដើម្បីអោយដីធូរ ព្រមទាំងទប់ស្កាត់ការដុះលាស់នូវស្មៅចង្រៃ ហើយនឹងការលូតលាស់ប្រព័ន្ធឬសតំបូងត្រូវដករំលោះកូនឆៃថាវចេញទុកតែមួយដើមក្នុង ១គុម្ព ព្រមទាំងដកស្មៅចេញ ហើយយកកូនចបមុខតូចជ្រុំដីអោយជុសក្បែរៗគុម្ពពេញផ្ទៃរង ហើយផ្អាកការស្រោចទឹករយះពេល ១ថ្ងៃ ធ្វើអោយដីនោះស្ងួតមានខ្យល់ចេញចូលបានល្អ ។ រយះពេលសមស្របក្នុងការជ្រុំជ្រោយដី ទុកអោយឆៃថៅពង្រឹកមើមកាន់តែធំអាចរំខាន់ដល់ការវិវឌ្ឍន៍នៃប្រព័ន្ធឬសរបស់វា ធ្វើអោយមើមតូចហើយខ្លី ។
    ៧-ការដាក់ជីបំប៉ន
ឆៃថៅជាប្រភេទដំណាំ ត្រូវការជីជាតិច្រើនប្រភេទព្រមទាំងសារធាតុរ៉ែផ្សេងៗ ប៉ុន្ដែជាពិសេសគឺសារធាតុអាសូត (N) ជូស្វីរ (P)ប៉ូតាស្យូម (K) និងកាល់ស្យូម (Ca) ដូចនេះការដាក់ជីត្រូវជ្រើសរើសប្រភេទជីណាដែលមានសារធាតុ N.P.K និងCa គេច្រើនប្រើលាមកសត្វ ជាពិសេសលាមកមាន់ដាក់មុនដាំ 1ha ចំនួន 8000-10.000kg ក្រៅពីនោះទៀតគេអាចប្រើជីលាមកជ្រូកពុកផុយយូរឆ្នាំក៏បាន ។
  • បំប៉នលើកទី ១ : ប្រើជីអ៊ុយរ៉េលាយទឹកស្រោច ដោយប្រើចំនួន២៥-៣០ក្រោម លាយទឹក ២០លីត្រលើផ្ទៃដី 10m2 ហើយស្រោចទឹកលាងតាមក្រោយ ១ហិកតា គេប្រើជីទំងន់ ២៥-៣០គក្រ រយះពេល១០ថ្ងៃក្រោយដាំ ។
  • បំប៉នលើកទី ២ : ប្រើជី ១៥.១៥.១៥ ចំនួន ២០០ក្រាម លើផ្ទៃដី 10m2  1ha 200kg ដាក់ក្រោយពេលជ្រុំជ្រោយដី ១៥-១៨ថ្ងៃក្រោយដាំ វិធីដាក់គឺ តាមចន្លោះគុម្ពហើយជ្រុំដីលប់អោយជិត ។
  • បំប៉នលើកទី ៣ : ប្រើជីអ៊ុយរ៉េចំនួន ៤០-៥០ក្រាម លាយទឺក ២០លីត្រ ស្រោចអោយជោគលើផ្ទៃដី 10m2 ហើយស្រោចទឹកលាងតាមក្រោយរយះពេល ២៥-៣០ថ្ងៃ ក្រោយដាំ  ។
  • បំប៉នលើកទី ៤ : គេប្រើជី២ប្រភេទរួមគ្នាក្នុងករណីធ្វើទៅបានគឺជី អ៊ុយរ៉េចំនួន ៣០គក្រ និង ជីប៉ូតាស្យូម ៥០គក្រ ដោយបញ្ចូលគ្នា ហើយដាក់តាមចន្លោះគុម្ពរយះពេល ៤០ថ្ងៃ ក្រោយពីដាំធ្វើអោយឆៃថៅមើមធំហើយមានគុណភាពល្អ ។
III-អំពីសត្វល្អិតចង្រៃ នឹងការការពារ Inseet and Control 
ដំណាំឆៃថៅជាប្រភេទអំបូរ Crucifer ដូចនេះតែងត្រូវបានរងការបំផ្លាញពីសត្វល្អិតចង្រៃសំខាន់ៗចំនួន ៤ប្រភេទគឺ :
  • ដង្កូវយោលទោង : Diamond back moth (Plutella xylostella) ជាសត្រូវយ៉ាងចំបងវាស៊ីបំផ្លាញជាលិកាស្លឹកធ្វើអោយស្លឹកឆៃថៅលែងលូតលាស់បាន ហើយបាត់បង់ 100%  ។ នៅប្រទេសកម្ពុជាយើងការបំផ្លាញច្រើនចាប់ផ្ដើមពីចុងខែមករា ដល់ ខែ ឧសភា ក្រៅពីនេះវត្ដមានរបស់វាត្រូវថយចុះមកវិញ ។ ដើម្បីការពារ និងកំចាត់ដង្កូវប្រភេទនេះ គេត្រូវសិក្សាអំពីវត្ដមានមេចំណាស់របស់វាគឺ មេអំបៅ កាលណាមានមេអំបៅហើរក្នុងចំការពេលល្ងាចមិនយូរ នឹងមានដង្កូវស៊ីបំផ្លាញ ដូចនេះគេត្រូវរកវិធីទុបទល់ជាមុនទៅតាមលក្ខណះដែលអាចធ្វើទៅបាន ជាពិសេសគឺវិធានការគីមី ។ 
  • ដង្កូវស៊ីរូងកំពូល : Cabbage head caterpillar (Crocidolomia binotalis) វាមានមាឌតូចៗ ប្រហែលនឹងដង្កូវយោលទោងដែរ តែមានមាឌធំហើយវែងជាងពណ៍ប្រផេះ មានរោមបន្ដិចៗ វាស៊ីស្លឹកដោយពុំបន្សល់ទុកនូវភ្នាសអេពីឌែមដូចដង្កូវយោងទោងឡើយ ព្រមទាំងលក្ខណះជាហ្វូងផ្ដុំនៅនឹងត្រូយ ។
  • ដង្កូវកាត់ដើម : Black cut worm (Agrotis ipsilon) ដង្កូវមានមាឌធំវែងៗពណ៍ខ្មៅច្រើនជ្រក ពូននៅក្នុងដីចំការដំណាំមេអំបៅរបស់វាពងដាក់លើស្មៅ ឬដីមុនពេលដាំដំណាំ ក្រោយពីដំណាំដុះក្នុងដំណាក់កាលកូនសំណាបវាចាប់ផ្ដើមញាស់ ហើយកាត់ស៊ីជាចំណីអាហាររបស់វានៅពេលយប់ វាធ្វើអោយបាត់បង់ចំនួនដើមច្រើនក្នុងចំការដាំដុះ ។
  • សត្វទាគូ Flea beetle Leaf (Phyllotreta striolata) វាជាសត្វល្អិតចង្រៃយ៉ាងខ្លាំងព្រោះក្នុង មួយ វត្ដជីវិតរបស់វា ចាប់ពីកូនញាស់ដលមេចំណាស់ត្រូវស៊ីបំផ្លាញដំណាំជាប្រចាំដូចជា : 
ដំណាក់កាលកូនញាស់ : មេចំណាស់ពងដាក់លើថ្នាលក្បែរគល់ដំណាំ ក្រោយពីវាញាស់ទៅជាកូនដង្កូវតែងតែស៊ីបំផ្លាញឬសនឹងមើមឆៃថាវ ដែលកសិករយើងហៅថា កណ្ឌាដិស៊ី ធ្វើអោយដំណាំស្រពោន បន្ថុយការលូតលាស់ដើមត្រូវខូចខាត់យ៉ាងខ្លាំង ជាពិសេសនៅរដូវក្ដៅ ។ 
ដំណាំកាលពេញវ័យ : មេចំណាស់តូចៗមានស្លាបរឹងប៉ុនៗជើងធូប លក្ខណះជាក្រុមៗ លោតដោយផ្ទាត់ជើងរបស់វាសត្វនេះស៊ីទំលុះស្លឹកធ្វើអោយស្លឹករទះៗដូចស្បៃ ស្លឹកក្រិនលែនលូតលាស់ អាចធ្វើអោយបាត់បង់ទិន្ឋផលយ៉ាងច្រើនក្នុងមួយឆ្នាំៗ ការបំផ្លាញខ្លាំងាចាប់ពីខែកុម្ភះដល់ ខែមេសា ជារៀងរាល់ឆ្នាំ ។
ដើម្បីការពារ និងកំចាត់ដង្កូវប្រភេទនេះ គេត្រូវអនុវត្ដវិធានការយ៉ាងច្រើនដូចជា :
ការផ្លាស់ប្ដូរដី : មិនត្រូវដាំឆាំថាវក្រោយពីការដាំដំណាំអំបូរ Crucifer ឡើយ ត្រូវបាចថ្នាំប្រភេទ Furadan ក្នុងកំរិត 10-15kg-ha ហើយភ្ជួរលប់ក្រោយពីប្រមូលផលឆៃថាវហើយ…..។
ការជ្រើសរើសរដូវ : រដូវមានទំនាក់ទំនងគ្នាជានិច្ចទៅនឹងការកកើតនៃកត្ដាចង្រៃ ព្រោះវាតែងពង្រីកពូជពង្សរបស់វានៅរដូវក្ដៅ ហើយដំណាំមិនទាមទារនូវសីតុណ្ហភាពក្ដៅខ្លាំងឡើយ ។
ការធ្វើអនាម័យចំការ : សំអាតស្មៅទាំងក្នុង និងជុំវិញចំការអោយបានស្អាត ព្រោះវាជាជំរករបស់ភ្នាក់ងារចង្រៃគ្រប់ប្រភេទ ។
ការអនុវត្ដន៍វិធានការគឺមឺ : ក្នុងករណីមានដង្កូវ ៤ ប្រភេទខាងលើគេប្រើប្រាស់ថ្នាំគីមីពុលកសិកម្មក្នុងការកំចាត់ ដូចជាយកមកលាយទឹកបាញ់ ឬបាច់ទៅក្នុងថ្នាល ពេលសត្វល្អិតស្ថិតក្នុងដំណាក់កាលកូនញាស់ទើបមានប្រសិទ្ធិភាពល្អ ។
IV-ការប្រមូលផល Harvesting
ការប្រមូលផលត្រូវគិតអំពីវត្ដជីវិតរបស់វា ព្រមទាំងតំរូវការទីផ្សារ កាលណាដកមើមឆៃថាវមិនទាន់គ្រប់អាយុកាលត្រឹមត្រូវធ្វើអោយបាត់បង់ទិន្ឋផលព្រមទាំង មិនអាចរក្សាទុកបានយូរផងដែរ ព្រោះវាខ្ចីពេក ប៉ុន្ដែបើកាលណាពន្យាពេលដកធ្វើអោយមើមឆៃថាវចាស់ស្ពោតក៏អាចបាត់បងទិន្ឋផល និងគុណភាពដែរ ។ ដូចនេះដើម្បីប្រមូលផលទៅតាមស្ដង់ដារគឺ គេពិនិត្យមើលទៅលើពណ៍នៃស្លឹកវាប្រែពណ៍ពីបៃតងខ្ចីទៅបៃតងចាស់ កំពូលត្រួយរបស់វាលែងលូតលាស់ ដើមប្រែពណ៍ពីសខ្ចីទៅសប្រផេះ ហើយរលោងគ្មានជាប់ឬសពេលដកនោះ ជាដំណាក់កាលត្រូវប្រមូលផល ។
របៀបប្រមូលផលគឺ ដកយកមើមឆៃថាវដាក់តំរៀបនៅនឹងចំការ ក្រោយមកកាត់យកស្លឹកចេញ ហើយជញ្ជូនទៅកាន់ទីត្រជាក់ មិនត្រូវដាក់ហាល់ថ្ងៃឡើយ ។ កាលណាគេបញ្ជូនទៅកាន់ទីផ្សាជិតៗ ត្រូវលាងទឺកសំអាតមើមជាមុន ប៉ុន្តែក្នុងករណីត្រូវដឹកទៅកាន់តំបន់ឆ្ងាយៗ មិនត្រូវលាងទឹកឡើយ អាចបណ្ដាអោយជាំរលូតសំបកទុកមិនបានយូរ ។ ប៉ុន្តែដោយឡែកសំរាប់ការដឹកជញ្ជូន ឬការរក្សាទុកក្នុងប្រព័ន្ធបន្ទប់ត្រជាក់គេត្រូវលាងទឹកសំអាតអោយស្អាតជាមុន បន្ទាប់មកដាក់បញ្ជូលទៅក្នុងកន្រ្ដកប្លាស្ទិក តាមលំដាប់លំដោយកន្រ្ដកនោះមានរន្ធអាចជ្រាបចំហាយត្រជាក់ចូលទៅក្នុងបាន ហើយយកទៅរក្សាទុករយះពេល ៤០ម៉ោង ហើយបញ្ចុះសីតុណ្ហភាពអោយក្រោមសូន្យអង្សារ បួនលេខ (-4  0c) ដើម្បីសំលាប់ពួកមីក្រូសីរីរាង្គ និងបាក់តេរីផ្សេងៗ ដែលបណ្ដាលអោយឆៃថាវរលូយ  ។ ជាធម្មតាទិន្ខផលជាមធ្យមទៅតាមប្រភេទពូជ និងរដូវកាលដាំដុះ ប៉ុន្តែទោះជាយ៉ាងណានៅក្នុងប្រទេសកម្ពុជាយើងអាចទទួលបានពី ២៨-៣២T.ha  ។

No comments:

Post a Comment