ជីសរីរាង្គត្រូវបានជំរុញឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងផលិតកម្មកសិកម្ម នៅកម្ពុជា ។ ជីសរីរាង្គផ្តល់នូវ ផលប្រយោជន៍ជាច្រើន ដូចជាធ្វើឲ្យដីផុសល្អ រក្សាសំណើមក្នុងដី និង មិនមានផលប៉ះពាល់ដល់បរិស្ថាន និងផ្តល់សារធាតុចិញ្ចឹមច្រើនមុខដល់ដំណាំ ។ ជី សរីរាង្គ ដែលកសិករអាចរកបានមានដូចជា លាមកសត្វ កាកសំណល់ដំណាំ សំរាម ។ ជីសរីរាង្គ ទទួលនូវការ កាច់បំបែក រំលាយពីពពួក អតិសុខុមប្រាណ ដោយបញ្ចេញមកនូវ សារធាតុចិញ្ចឹម ។
នៅក្នុងដីមាន អតិសុខុមប្រាណជាច្រើន ដែលយើងមិនមើលនឹងភ្នែកទទេឃើញ ។ អតិសុខុមប្រាណខ្លះ អាចជា ភ្នាក់ងារបង្កររោគ ដល់ដំណាំ ប៉ុន្តែខ្លះទៀតមានសារប្រយោជន៍ដល់ដំណាំ តាមរយៈសកម្មភាព ឬយន្តការ មួយចំនួន ។ ក្នុងនោះ អតិសុខុមប្រាណមួយដែលគេស្គាល់ថា ទ្រីកូឌែម៉ា (Trichoderma spp) ។
ទ្រីកូឌែម៉ា មានតួនាទីសំខាន់ៗមួយចំនួន៖
- កំចាត់ភ្នាក់ងារបង្កររោគដល់ឫស និង ស្លឹករុក្ខជាតិ
- ជំរុញឲ្យដំណាំមានភាពធន់ទ្រាំ
- កំចាត់តាមបែបជីវសាស្រ្ត ដល់ជំងឺ
- ជំរុញឲ្យមានការស្រូបយកនូវសារធាតុចិញ្ចឹម
- ជួយរំលាយនូវសារធាតុចិញ្ចឹម
- ជំរុញឲ្យឫសដុះលូតលាស់ល្អ មានរោមជញ្ជក់សារធាតុចិញ្ចឹមច្រើន
វិធីសាស្រ្តប្រើប្រាស់ Trichodecma ក្នុងជីសរីរាង្គ
១. ត្រៀមវត្ថុធាតុដើម
១. ត្រៀមវត្ថុធាតុដើម
- កាកសំនល់រុក្ខជាតិ ចំបើង ដើមពោត អង្កាម សំបកកាហ្វេ គល់ម្រេច កាកអំពៅ ត្រកៀត ស្មៅ
- លាមកសត្វ ( គោ ជ្រូក មាន់ ទា..)
- តង់កៅស៊ូ ( មិនប្រើលីឡុងក្នុង)
- ជីអ៊ុយរ៉េ 50 ក្រាម/ម3
- Trichodecma spp ( ឩទាហរណ៍ ទ្រីកូ-DHCT, …): 20-30 ក្រាម/ម3
២. វិធីអនុវត្ត
- ស្រោចកាកសំណល់រុក្ខជាតិធ្វើឱ្យមានសំណើមមុនមួយថ្ងៃ។
- រៀបចំកាកសំណល់រុក្ខជាតិជាស្រទាប់កំរាស់ ប្រហែល ២០ ស.ម, លាមកសត្វប្រហែល 5-10 ស.ម , ក្រោយមកស្រោច Trichodecma spp បូកជាមួយជីអ៊ុយរ៉េ។ បន្តរៀបជា ស្រទាប់ៗ ( ប្រហែល ៥ស្រទាប់) រហូតដល់ពេលគំនរជីបានកំពស់ 1.2-1.5 ម។ ចំណាំៈ ស្រទាប់នីមួយៗត្រូវប្រើជើងជាន់ដើម្បីឱ្យគំនរជីដូចរូបភាពបង្ហាញ។ ស្រោចទឹកឱ្យមានសំណើមគ្រប់គ្រាន់( ពេលយកដៃកាន់ត្រូវឱ្យមានសំណើមជាប់ដៃ)។
- ប្រើតង់កៅស៊ូគ្របនិងបិទគំនរជីកំប៉ុសដើម្បីរក្សាសំណើម។ ក្នុងរដូវភ្លៀងគួរតែធ្វើចង្អូរជុំវិញគំនរជីដើម្បីបង្ហូរទឹកចេញ។
- ត្រួតពិនិត្យសីតុណ្ហភាពរាល់សប្ដាហ៍។ ប្រសិនបើសីតុណ្ហភាពលើ 500C និងសំណើម 40-60% (ល្មមសើមចង្វែកដៃគឺបាន) គ្រាន់តែថែមទឹកនិងអ៊ុយរ៉េ។
- 3 សប្ដាហ៍ក្រោយបើកតង់កៅស៊ួត្រួតពិនិត្យជីកគំនរជី
- ពេលវេលាផ្អាប់ជាមធ្យម 1,5-2 ខែ ( ចំបើង អង្កាមនិងត្រកៀត ត្រូវការមួយខែ)។
- រាល់មួយម៉ែត្រគីប ជីកំប៉ុសប្រើសម្រាប់បាចឱ្យ 300-500 ម៉ែត្រការ៉េ ស្រូវ និងបន្លែ ឬ10-20គុម្ពនៃ ដំណាំហូបផ្លែដែលលូតលាស់ល្អ។
No comments:
Post a Comment