Saturday, March 25, 2017

ច្ចេកទេសដាំដើមប៉េងប៉ោះ


ដើមប៉េងប៉ោះជាប្រភេទរុក្ខជាតិផ្តល់ផ្លែ តែងតែដាំសម្រាប់ឆ្លាស់វេន បង្កើនរដូវកាលបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចលើមួយឯកតានៃផ្ទៃដីវប្បកម្ម។ ដើម្បីឲ្យដើម ប៉េងប៉ោះផ្តល់ទិន្នផលខ្ពស់ បងប្អូនកសិករគួរគប្បីយល់ច្បាស់ពីបច្ចេកទេស មួយចំនួនដូចខាងក្រោម៖
* រដូវកាលដាំ៖ ដើមប៉េងប៉ោះត្រូវបានដាំនៅលើដីច្រើនប្រភេទ សមស្របបំផុតគឺដីល្បាយខ្សាច់ ដី ល្បាប់ ដីដុះរក្សាសំនើមនិងបង្ហូតទឹកល្អ។
  • រដូវសម្រក៖ ដាំចាប់ពីខែតុលាដល់ខែវិច្ឆិកា ប្រមូលផលនៅខែ មករា ដល់ខែ កុម្ភះ។
  • រដូវរំហើយ៖ ដាំចាប់ពីខែធ្នូដល់ខែមករា ប្រមូលផលនៅខែមីនាដល់ខែមេសា។
  • រដូវដើមឆ្នាំ៖ ដាំចាប់ពីខែមិថុនាដល់ខែកក្កដា ប្រមូលផលនៅខែកញ្ញាដល់ខែតុលា។
* របៀបរៀបចំដី៖ ភ្ជួររាស់ដីមុនពេលលើករងយ៉ាងហោចមួយសប្តាហ៍។ រងមានទំហំពី ១១០ ទៅ ១២០ សង់ទីម៉ែត្រ កំពស់ ៣០ សង់ទីម៉ែត្រ ចង្អូរមានទំហំពី ២០ ​- ២៥ស.ម។ រងត្រូវលើកតាមទិសកើត - លិចដើម្បី អោយដើម​ប៉េងប៉ោះ​ទទួលបានកំដៅថ្ងៃច្រើន។ រដូវដើម​ឆ្នាំ លើករងខ្ពស់ជាងរដូវរំហើយដើម្បីចៀសវាងលិច ទឹក។
* របៀបដាំ៖ ដង់ស៊ីតេដាំដើមប៉េងប៉ោះអាស្រ័យទៅលើពូជនិងកំរិតជីវជាតិរបស់ដី។ យ៉ាងណាមិញ គេ តែងដាំតាមខ្នាតដូចខាងក្រោម៖
  • ដាំគម្លាតជួរនឹងជួរ ៨០ សង់ទីម៉ែត្រ គម្លាតដើមនឹងដើមពី ៤០ ទៅ ៦០ សង់ទីម៉ែត្រ។
  • ត្រូវកាត់ឫសមេចោលខ្លះដើម្បីអោយកូនដើមចាក់ឫសបានលឿន។
  • ដាំកូនដើមប៉េងប៉ោះដែលមានខ្នាតស្មើគ្នាក្នុងរងតែមួយ។
  • គួរដាំប៉េងប៉ោះនៅពេលល្ងាច។ ក្រោយពេលដាំរួច សង្កត់ចុច​ស្រាលលើដីត្រង់ម្ដុំ​គល់ហើយ​ធ្វើអោយ​ដី​នៅ​ជុំវិញគល់រាបស្មើ បន្ទាប់មកស្រោចទឹកអោយកូនដើម។
* របៀបថែទាំ៖ ក្រោយពេលដាំ ស្រោចទឹកមួយថ្ងៃម្តងនាពេលព្រឹក ស្រោចជាបន្តបន្ទាប់ក្នុង ១ សប្តាហ៍។ បន្ទាប់ពីកូនដើមចាក់ឫសគឺ ២ ទៅ ៣ ថ្ងៃស្រោចទឹកម្តង។ ដើមប៉េងប៉ោះត្រូវការថែទាំដាក់ជីច្រើនដង ប្រមូលផ្តុំដាក់កំហុកជីក្នុងដំណាក់កាលដើមចេញផ្កា មានផ្លែនិងក្រោយពេលប្រមូលផលម្តងៗ។ ក្នុងអំឡុងពេល ២០ ថ្ងៃត្រូវពូនគល់ ២ ដង៖ លើកទីមួយ ក្រោយពេលដាំបានប្រមាណពី ៨ ទៅ ១០ ថ្ងៃ លើកទីពីរគឺក្រោយ​លើកទីមួយ ១ សប្តាហ៍។ ពេលដើមចេញចង្កោមផ្កាដំបូង គឺត្រូវតែធ្វើទ្រើង។ ដើមនីមួយៗត្រូវដាំឈើ​បញ្ឈរត្រង់ មួយនៅ​ជាប់គល់ជួយទប់កុំអោយដើមប៉េងប៉ោះបាក់។ ប៉េងប៉ោះឡើងដល់ត្រឹមណា គឺចងតួដើម​ជាប់នឹង​ជន្លង់ ត្រឹមនោះ។ ចង់អោយផ្លែប៉េងប៉ោះ​មាន​គុណភាព​ល្អ ត្រូវតែកាត់ចុងដើម កាត់មែកដើម្បី​ប្រមូល​​​ផ្តុំ​​​សារ​​ជាតិ​បំប៉ន​​ទុកចិញ្ចឹមផ្លែ ៕
ប្រភព : khmer.dantocmiennui.vn

No comments:

Post a Comment