Friday, March 24, 2017

សត្វល្អិតចង្រៃ

តើកត្តាចង្រៃមានអ្វីខ្លះ?
  • សត្វល្អិតចង្រៃ
  • ជំងឺ
  • ស្មៅចង្រៃ
  • សារពាង្គកាយដទៃទៀត
សត្វល្អិតអាចចែកចេញជា៣ក្រុមទៅតាមមុខងាររបស់វានិមួយៗ:
  • សត្វល្អិតចង្រៃ(Insect Pests)
  • សត្វល្អិតមានប្រយោជន៏(Useful Pests) ដូចជា ពួកប្រេដាទ័រ និងប៉ារាស៊ីត។
  • សត្វល្អិតណឺត(Scavengers)
ដូចម្តេចដែលហៅថាសត្វល្អិត?
  • សត្វល្អិតគឺជាសត្វដែលមានក្បាល មានអង់តែន១គូរ​ ទ្រូង មានជើង៦ ស្លាប១គូរឬ២គូរ និងពោះ មានលក្ខណ:ជាកង់ៗ។
សត្វល្អិតចង្រៃបំផ្លាញស្រូវ (Rice feeding insects)
  • សត្វល្អិតចង្រៃបំផ្លាញស្រូវនៅដំណាក់កាលលូតលាស់( Early vegetative stage)
  • សត្វល្អិតចង្រៃបំផ្លាញដើមស្រូវ(Stem borers)
  • សត្វល្អិតចង្រៃបំផ្លាញស្លឹកស្រូវ(General defoliators)
  • សត្វល្អិតចង្រៃជញ្ជក់គ្រាប់ស្រូវ(Grain sucking insect pests)
  • សត្វល្អិតចង្រៃជញ្ជក់ដើមស្រូវ(Plant sucking insect pests)
ដង្កូវស៊ីរូងដើម  (Rice stem borers)
ដង្កូវស៊ីរូងដើមលើដំណាំស្រូវមាន​ ៥ប្រភេទ:
  • ដង្កូវស៊ីរូងដើមឆ្នូត(striped stem borer)
  • ដង្កូវស៊ីរូងដើមក្បាលខ្មៅ(dark head stem borer)
  • ដង្កូវស៊ីរូងដើមពណ៏ស៊ីជម្ពូរ(pink stem borers)
  • ដង្កូវស៊ីរូងដើមពណ៏ស(white stem borers)
  • ដង្កូវស៊ីរូងដើមពណ៏លឿង(Yellow stem borers)
វិធានការការពារ និង​កំចាត់ដង្កូវស៊ីរូងដើម
  • ដាំពូជស្រូវដែលមានអាយុកាលខ្លី
  • កាត់ចុងស្លឹកសំណាបចោលមុនពេលស្ទួង
  • មិនគួរដាក់ជីអាសូតច្រើនក្នុងពេលតែមួយ
  • ភ្ជួរលប់គល់ជញ្រ្ជាំង ​និងពន្លិចទឹកបន្ទាប់ពីច្រូតកាត់
  • ដាំពូជស្រូវដែលមានភាពធន់នឹងដង្កូវស៊ីរូងដើម
  • ធ្វើការច្រូតកាត់រហូតដល់ផ្ទៃដី ហើយប្រសិនបើអាចធ្វើទៅបានគួរហាលចំបើង
វិធានការណ៏កំចាត់តាមបែបគីមី
ជាទូទៅវិធានការតាមបែបគីមីមិនគួរនឹងអនុវត្តន៏ទេ។ ការបាញ់ថ្នាំសំលាប់សត្វល្អិត គឺមានការលំបាកខ្លាំង។ថ្នាំសំលាប់សត្វល្អិតជ្រាបដែលមានឥទ្ធិពលតាមការរក្សាទុកក្នុងជាលិកា (Systemic Insecticide) ជ្រាបចូលទៅក្នុងដើមគឺមានប្រសិទ្ធិភាពក្នុងការកំចាត់ដង្កូវស៊ីរូងដើម ប៉ុន្តែជាទូទៅរយ:ពេលនេះ វាជាការយឺតពេលទៅហើយក្នុងការសង្រ្គោះដំណាំស្រូវ។
​​​​  ការប្រើថ្នាំសំលាប់សត្វល្អិតគ្រាប់(Granules) នៅដំណាក់ការស្រូវបែកគុម្ព(ក្នុងស្រូវមាន ជម្រៅទឹកមិនតិចជាង ៥សម) គឺមានប្រសិទ្ធិភាព ក្នុងការការរពារងាប់បណ្តូល(deadheart symptom) ប៉ុន្តែវាមានតំលៃ។

វិធីសាស្រ្តដំាដុះ

  • ការរៀបចំដី             (Land Preparation)
  • ការដាំដំណាំបង្វិល   (Crop Rotation)
  • ជ្រើសរើសមុខដំណាំ (Cultivator Selection)
  • ពេលវេលាដាំដុះ       (Time of Seeding)
  • វិធីសាស្រ្តដាំដុះ        (Planting Method)
  • ដង់ស៊ីតេនៃការដាំដុះ​​ (Plant Population)
  • ការគ្រប់គ្រងជី          (Fertilizer Management)
  • ការគ្រប់គ្រងទឹក        (Water Management)
  • វិធីសាស្រ្តធ្វើដោយដៃ(Manual Method)
ប្រភព : https://daraact.wordpress.com/

No comments:

Post a Comment