Friday, March 24, 2017

ដង្កូវបំពង់កាត់ស្លឹក


លក្ខណៈនៃការបំផ្លាញ
ដង្កូវស៊ីបំផ្លាញ ដោយកាត់ផ្នែកខាងចុងនៃស្លឹក វាស៊ីបំផ្លាញជាលិការុក្ខជាតិ និងមូរកាត់ស្លឹកដែលស៊ី នោះជាបំពង់តូចៗ។ វាលស្រែដែលរងការបំផ្លាញខ្លាំង មានលេចរូបរាងពណ៌នៅក្នុងស្រែ ព្រោះដង្កូវមូរស្លឹកចូលចិត្តបំផ្លាញខ្លាំងនៅផ្នែកខាងចុងស្លឹក ជាពិសេសនៅក្នុងដំណាក់កាលថ្នាលសំណាប។
លក្ខណៈទូទៅ
  • ពងរបស់វាមានពណ៌លឿងព្រលែត ស្ថិតនៅផ្នែកខាងក្រោមនៃផ្ទៃស្លឹក
  • ដង្កូវពេញវ័យមានពណ៌បៃតងភ្លឺ និងមានក្បាលពណ៌ត្នោតស្រាល
  • ដឺកឌឿមានពណ៌ត្នោតស្រាលប្រែទៅជាពណ៌ប្រាក់នៅពេលដែលវាចាស់
  • មេអំពៅមានពណ៌ស និងមានពណ៌ពភ្លាក់ត្នោតស្រាល
  • វដ្តជីវិតអាយុកាលប្រហែល ៣៥ថ្ងៃ
វិធានការគ្រប់គ្រង និងកម្ចាត់
  • បំផ្លាញនៅពេលយកសំណាបទៅស្ទូង
  • ពន្លិចទឹកឲ្យលិចត្រឹមដង្គៀបស្លឹក រួចប្រើស្បៃជ្រលក់ទឹកប្រមូលដង្កូវបំពង់កាត់ស្លឹក កម្ទេចចោល
  • បង្ហូរទឹកចេញពីស្រែ (ប្រើកន្ត្រង ត្រងយកដង្កូវទៅកម្ទេចចោល) បន្ទាប់មកពន្លិចទឹកវិញក្នុងរយៈ ២-៣ថ្ងៃ
  • បាចផេះត្រង់កន្លែងដែលរងការបំផ្លាញ
  • បាញ់ទឹកថ្នាំច្រោះពីស្តៅ ត្រង់កន្លែងដែលរងការបំផ្លាញ
  • ព្រលែងទាឲ្យស៊ីក្នុងស្រែ
  • ថែរក្សាសត្វល្អិតមានប្រយោជន៌
  • ប្រើថ្នាំកម្ចាត់សត្វល្អិតដូចជាថ្នាំ Fipronil ក្នុងកម្រិត ១.២លីត្រ/ហ.ត លាយទឹក៤០០លីត្រ។


Prevention

  • ភ្ជួរហាលដីបន្ទាប់ពីប្រមូលផលរួច
  • បំផ្លាញសំណាបចោលពេលយកសំណាបទៅស្ទូង
  • ច្រូតកាត់ឲ្យជិតត្រឹមដី ដើម្បីប្រមូលកម្ទេចដង្កូវចោល
  • យកបន្លាឬស្សី ឬឈើ ដើម្បីវាត់យកដង្កូវចេញ
  • ប្រលែងទាទៅក្នុងស្រែ
  • ថែរក្សាពពួកសត្វមានប្រយោជន៌ (ពីងពាង, កន្ទុំរុយ, និងសត្វបក្សី។
Monitoring

  • អង្កេតមើល ២ដង ក្នុង១សប្តាហ៌ – រកមើលមេអំបៅនៅលើត្រួយ តាំងពីដំណាក់កាលលូតលាស់ដំបូង រហូតបែកគុម្ព
  • អង្កេតមើលស្នាមបំផ្លាញថ្មីៗ – ស្រែដែលមានការបំផ្លាញខ្លាំង មានពណ៌ស ដោយការលក្ខណៈនៃការបំផ្លាញរបស់វាកើតឡើងនៅលើចុងស្លឹក.
Direct Control
  • បាចផេះនៅកន្លែងដែលទទយលរងការបំផ្លាញ
  • បាញ់ទឹកស្តៅដែលទទួលបានពីដើមស្តៅ
  • ប្រើស្លឹកស្តៅ ឬទន្រ្ទានខេត្របាចទៅក្នុងស្រែត្រង់កន្លែងដែលមានការកាត់បំផ្លាញ់ព្រលែងទាឲ្យចូលទៅស៊ីក្នុងស្រែដើម្បីស៊ីដង្កូវដែលអណ្តែតទឹក។
  • ប្រើថ្នាំ Fipronil
  • កម្រិត ១-២ លីត្រ/ហ.ត Non-systemic, contact and stomach poison
  • ប្រើថ្នាំ Fenobucarb (e.g. Bascide)
  • កម្រិត ១-១.៥ លីត្រ/ហ.ត
  • Non-systemic, contact action
Restrictions
  • Phenylpyrazoles
  • IRAC group 2B
  • WHO Class II (Moderately hazardous
  • Carbamate IRAC Group 1A
  • WHO Class II (Moderately hazardous)
  • Use only when high infestation
  • ចំណាំ:- គ្រប់ថ្នាំកសិកម្មទាំងអស់ត្រូវអនុវត្តការប្រើប្រាស់ទៅតាមការណែនាំនៅលើស្លាកសញ្ញារបស់ថ្នាំ
  • ចំណាំ: ជៀសវាងបង្កើនភាពរបស់សត្វល្អិត, ដោយប្រើប្រាស់ថ្នាំនៅក្នុងក្រុម IRAC ខុសគ្នា.
ប្រភព៖ អគ្គនាយកដ្ឋានកសិកម្ម(GDA)

No comments:

Post a Comment