Saturday, March 25, 2017

ប្រភេទជីធម្មជាតិ

ប្រភេទជីធម្មជាតិ

ដែលហៅថាជីធម្មជាតិ គឺជាជីដែលបានមកពីការពុកផុយនៃរុក្ខជាតិ សត្វ រឺកាកសំណល់ផ្ទះបាយ ជាដើម   
ជីធម្មជាតិមានដូចជាៈ

o   ​​ជីលាមកសត្វ

o   ជីទឹកនោមសត្វ

o   ជីកាកសំណល់កំទេចកំទីពីរុក្ខជាតិ​ និងសត្វ

o   ជីកាកសំណល់ពីផ្ទះបាយ

o   ជីកាកសំណល់ពីកសិដ្ឋាន

o   ជីស្រស់                

v   គុណសម្បត្តិនៃជីធម្មជាតិ

o   ជួយធ្វើអោយប្រសើរនូវលក្ខខណ្ឌដី

o   មានតំលៃទាប រឺក៏គ្មានចំណាយ

o   ងាយរកនៅក្នុងតំបន់ រឺកសិដ្ឋាន

o   ងាយស្រួលប្រើប្រាស់

v   គុណវិបត្តិនៃជីធម្មជាតិ

o   មានធាតុចិញ្ចឹមតិច

o   ពិបាកក្នុងការដឹកជញ្ជូនទៅប្រើប្រាស់

o   អាចអោយដំណាំពុលដោយសមាសធាតុអាស៊ីតសរីរាង្គ

o   ពិបាករក្សាទុក

 យើងអាចផលិតជីធម្មជាតិបាន ៤ ប្រភេទ ដូចជា ៖

1.   ជីស្ងួត

ជីស្ងួត គឺជាជីដែលបានមកពីវត្ថុធាតុស្ងួតដូចជា ស្លឹកឈើ ស្មៅ ចំបើង កាកអំពៅ ដើមពោត

ដើមសណ្តែក ជាដើម ដោយត្រូវបានភ្ជួរកប់ទៅក្នុងដីវិញ រឺធ្វើជាគំរបជុំវិញគល់ដំណាំ និងដើម្បីយកទៅធ្វើជាវត្ថុធាតុដើមក្នុងការធ្វើជាជីផ្អាប់ រឺជីកំប៉ុសផ្សេងៗ ទៀត   

2.   ជីលាមកសត្វ

យើងត្រូវយកជីលាយមកសត្វមករក្សាទុកក្នុងម្លប់ និងទីកន្លែងស្ងួតល្អ    ដោយរក្សាទុករយៈពេល ៦ ខែ      ឡើងទៅទើបយើងអាចយកមកប្រើប្រាស់បាន    

2.1.តួនាទីលាមកសត្វលើលក្ខណៈដី

ជីលាមកសត្វត្រូវបានប្រើប្រាស់ធ្វើជាជីសំរាប់ដំណាំទូទៅដូចជាផលិតកម្មស្រូវជាដើម ពីព្រោះវាជួយបង្កើននូវលក្ខណៈរូបសាស្រ្ត លក្ខណៈគីមី និងលក្ខណៈជីវសាស្រ្តរបស់ដីដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទៅលើការលូតលាស់-របស់រុក្ខជាតិ    

តារាង ការ​គិត​ជា​ភាគរយ​នៃ​អា​សូត ផូស្វ័​រ ប៉ូ​តា​ស្យូម ដែល​មាន​នៅក្នុង​សារជាតិ​ផ្សេងៗ​

លេខ
ឈ្មោះ​សារធាតុ​ ​
អា​សូត (N)​
ផូស្វ័​រ (P)​ ​
ប៉ូ​តា​ស្យូម (K)
​ ​ជីលា​មក​គោ​ ​ ​​ ​ ​​ ​ ​
,២៣
,
ជីលា​មក​ជ្រូក មាន់ ទា​ ​​ ​ ​
៣​
​១
ផេះ​អង្កាម​ ​ ​​ ​ ​​ ​ ​
១០
ផេះ​ឈើ​ ​ ​​ ​ ​​ ​ ​
២៧
ផេះ ឆ្អឹង​ ​ ​ ​ ​​ ​ ​
​០
៣៥
អាចម៍​ប្រចៀវ​ ​ ​​ ​ ​​ ​ ​
កាក​សំណល់​ពី​ផ្ទះបាយ​ ​ ​ ​​ ​ ​
​២
ទន្ទ្រាំ​ង​ខែ​ត​ ​ ​​ ​ ​​ ​
​០
ម្សៅ​ត្រី​ ​ ​​ ​ ​​ ​
​០
១០
ម្សៅ​កាក​សណ្តែកដី​ ​​ ​ ​​ ​ ​
១១
ចំបើង​ ​ ​​ ​ ​ ​
,
​០,១​
,
១២
ជី​ផ្អាប់​ស្មៅ​ស្ងួត​ ​ ​​ ​ ​​ ​ ​
,២៣
,២៦
,៧៦
១៣
ជី​ផ្អាប់​ពី​កំប្លោក​ ​ ​​ ​​ ​ ​
,៤៣​
,៤៨
,៤៧
១៤
ជី​ផ្អាប់​ពី​ស្លឹក​អំពិល​ទឹក​បារាំង​ ​ ​
,៤៥​ ​ ​​ ​
,១៩
,៤៩
១៥
ជី​ផ្អាប់​ពី​សំរាម​ក្រុង​ ​​ ​ ​​ ​
,៥២
,២២
​០,១៨
១៦
ជី​ផ្អាប់​ពី​ចំបើង​ ​ ​ ​
​០,៨៥​ ​
,១១​
​០,៧៦
១៧
ជី​អង្កាម​រស់​ ​ ​​​ ​ ​
,៦៤​ ​
,៩៣
,
១៨
ជី​បំប៉ន​ ​ ​​ ​ ​ ​
,៦២​
​០,
,៣២
2.2.            ប្រសិទ្ធិភាពល្អនៃជីលាមកគោ

ការបាចជីលាមកគោក្នុងស្រែ វាមានប្រសិទ្ធិភាពតិចណាស់នៅឆ្នាំដំបូង ប៉ុន្តែប្រសិទ្ធិភាពល្អរបស់វាអាចកើតមានឡើងនៅឆ្នាំប​ន្តបន្ទាប់  ។ភាពសេរីនៃធាតុចិញ្ចឹមនៅក្នុងលាមកគោនឹងត្រូវបានកើនឡើងដោយ Decomposting (ការបំបែកជាចំណែកៗ ដើម្បីពង្រឹងក្នុងការពុកផុយរបស់វត្ថុធាតុដើម) ។ ផេះនិងជីគីមី និង P គួរតែបាចរួមចូលគ្នាជាមួយជីលាមកគោដើម្បីបង្កើតនូវ

ធាតុចិញ្ចឹមសេរី និង S   

3.   ជីមមោក

គឺជាធម្មជាតិមូលដ្ឋានដែលកើតចេញពីពពួកមីក្រុបដែលបានបំបែកជាសារធាតុចិញ្ចឹមដែលមានលក្ខណ:រូបរាងបិទបាំងបន្តិចបន្តួច ហើយមានការបំបែកខ្លួនជាច្រើនជាធម្មតានឹងមានពណ៌ត្នោត រឺពណ៌ខ្មៅដែលមានសារធាតុបន្តាប់បន្សំជាសារធាតុអសរីរាង្គដូចជា C, H, O, N, P និង S ហើយបានមកពីបាតបឹង មាត់ស្ទឹង និងមាត់ទន្លេ  

4.   ជីកំប៉ុស

គឺជាជីធម្មជាតិដែលបានមកពីកំទិចកំទីរុក្ខជាតិ កាកសំណល់កសិកម្ម រួមទាំងស្មៅរុក្ខជាតិផ្សេងៗ មកផ្អាប់ទុកក្នុង រណ្តៅ ដាក់ជាគំនរ រឺជាឡាំង ហើយផ្អាប់ទុកមួយរយៈ ដើម្បីអោយ

កំទិចកំទីទាំងនោះពុកផុយបានល្អ និងមានពណ៌ខ្មៅ រឺពណ៌ត្នោត  វត្ថុធាតុដើមទាំងនោះមានដូចជា លាមកសត្វ ផេះ ចំបើង ស្មៅ និងស្លឹករុក្ខជាតិផ្សេងៗ គឺជាសារធាតុចិញ្ចឹមដែលត្រូវការចាំបាច់ណាស់សំរាប់ដំណាំធ្វើការដុះលូតលាស់ ។  ប្រភេទជីដែលបានមកពីកាកសំណល់សត្វពាហនៈ ត្រូវបានគេទទូលស្គាល់ថាជាជីធម្មជាតិ ដើម្បីអោយជីប្រភេទនេះងាយផ្តល់សារធាតុអោយដំណាំនោះគេត្រូវកែច្នៃវាធ្វើជាជីកំប៉ុសជាដើម   

4.1.សារៈសំខា​ន់នៃការប្រើជីកំប៉ុស

o   ជួយកែលំអជីជាតិ និងផលលិតគុណភាពដី ដោយធ្វើអោយដីមានលក្ខណៈកាន់តែប្រសើរឡើងនូវលក្ខណៈ- រូបសាស្រ្ត ជីវសាស្រ្ត និងគីមីរបស់ដី   

o    កាត់បន្ថយការប្រើប្រាស់ជីគីមី និងប្រាក់ចំណាយក្នុងការទិញ

o    ជួយបង្កើនទិន្នផល និងគុណភាពផលិតផលរបស់ដំណាំ

o    ជួយជំរុញអោយជីគីមីមានប្រសិទ្ធភាពនៅពេលប្រើប្រាស់ជាមួយជីកំប៉ុស្ត

o    កាក់បន្ថយជាតិពុលដែលមានក្នុងដី

4.2.កត្តានាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្ត

ភាពជោគជ័យនៃការធ្វើជីកំប៉ុស្តគឺជាការកើនឡើងនូវចំនួនសារធាតុចិញ្ចឹមនៅក្នុងដី ដែលសារធាតុទាំងនោះធ្វើអោយដំណាំដុះលូតលាស់បានល្អ និងទិន្នផលខ្ពស់      កត្តានាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្តរួមមាន ៖

o    ធាតុផ្សំសំរាប់ធ្វើជីកំប៉ុស្តមាន លាមកសត្វ ដើមពោត ចំបើង ស្មៅ

ស្លឹករុក្ខជាតិ និងផេះ

o    កត្តាខ្យល់សមស្របនៅក្នុងគំនរជីកំប៉ុស្ត

o    សំនើមគំនរជីកំប៉ុស្តសមស្រប (មិនជោគពេក មិនស្ងួតពេក)

o    សីតុណ្ហភាពសមស្រប

សារធាតុនៃជី លាមកសត្វ កាកសំណល់រុក្ខជាតិក្នុងនោះរាប់បញ្ចូលទាំងកាកសំណល់របស់ពពួកសណ្តែកនិងលាមកសត្វពាហនៈនៅក្នុងសារធាតុទាំងនោះមានបរិមាណសារធាតុចិញ្ចឹមច្រើនដែលជាតំរូវការចាំបាច់របស់ដំណាំទូទៅ  

- ការដាក់អោយត្រូវខ្យល់ រឺការធ្វើអោយមានខ្យល់ចេញចូលក្នុងគំនរជី គឺជាការចាំបាច់ក្នុងការធ្វើអោយជីឆាប់ពុកផុយរលួយ ប្រសិនបើគំនរជីគ្មានខ្យល់ចេញចូលនាំអោយជីបង្កើតជាឧស្ម័ន(ពុល) និងអាស៊ីតសារីរាង្គដែលជាហេតុមួយផ្តល់ឥទ្ធិពល

-   អាក្រកដល់ដំណាំ   

- គំនរជីកំប៉ុសត្រូវមានបរិមាណសំណើមសមស្របគឺពី ៤០-៦០% បើគំនរជីមានសភាពសើមពេកនាំអោយជីហាប់ និងស្អិត ប៉ុន្តែបើគំនរជីស្ងួតពេកនាំអោយជីមិនងាយពុកផុយរលួយដែរ 

- សីតុណ្ហភាពដែលសមស្របនៅក្នុងគំនរជីកំប៉ុសគឺ ៧០ អង្សាសេ សីតុណ្ហភាពខ្ពស់នាំអោយជីឆាប់ពុកផុយរលួយបាន-ល្អ (ឆាប់មានប្រតិកម្ម) ហេតុនេះជាការចាំបាច់ដែលត្រូវរក្សាសីតុណ្ហភាពរបស់គំនរជី    ជាទូទៅកំដៅនៃគំនរជីត្រូវកើនឡើងក្នុងកំ-ឡុងពេលពី ១-២ ថ្ងៃ កាលណាផ្នែកខាងក្នុងនៃគំនរជីមានកំដៅបានន័យថាភាពរលួយនៃគំនរជីកំប៉ុសមានដំណើរការ  

No comments:

Post a Comment