Friday, March 24, 2017

ស្រឹងជញ្ជក់ទឹកដោះ

លក្ខណៈនៃការបំផ្លាញ
ស្រឹងជញ្ជក់ទឹកដោះធ្វើការបំផ្លាញខ្លាំងនៅដំណាក់កាលដាក់ទឹកដោះ។ ទាំងកូន និងមេចំណាស់សុទ្ធតែធ្វើការបំផ្លាញនៅលើភ្នាសស្តើងរបស់សំបកគ្រាប់ស្រូវដែលគេហៅថាភ្នាសអង់ដូស្ពែម។ ស្រឹងធ្វើការជញ្ជក់ទឹកដោះពីគ្រាប់ស្រូវ ដោយធ្វើឲ្យគ្រាប់ស្រូវមានទំហំតូច មានស្នាមអ៊ុច និងមានទម្រង់មិនពេញលេញ ឬខូចតែម្តង។
លក្ខណៈទូទៅ
ស្រឹងជញ្ជក់ទឹកដោះមាននៅគ្រប់បរិស្ថានដាំដុះដំណាំស្រូវទាំងអស់។ វាអាចមាននៅក្នុងស្រែទំនាបអាស្រ័យទឹកភ្លៀង និងតំបន់ខ្ពង់រាប ជាពិសេសនៅដំណាក់កាលចេញផ្កា និងដាក់ទឹកដោះ។ មេពេញវ័យធ្វើការបមផ្លាញនៅពេលព្រឹកព្រលឹម និងពេលល្ងាច នៅពេលដែលមានកំដៅថ្ងៃខ្លាំងវាសម្ងំលាក់ខ្លួននៅក្នុងស្មៅ និងមិនសូវចេញមកធ្វើការបំផ្លាញនៅកំឡុងពេលរាំងស្ងួតទេ។
វិធានការគ្រប់គ្រង និងកម្ចាត់
  • បំផ្លាញជម្រកសត្វល្អិតចង្រៃ
  • ប្រើប្រាស់ទឹកសាប៊ូក្រអូប ឬត្របែកទុំដើម្បីបណ្តេញស្រឹងចេញពីក្នុងស្រែ
  • ប្រើប្រាស់ប្រហុកនៅខាងក្រៅស្រែដើម្បីទាក់ទាញស្រឹងបន្ទាប់មកសម្លាប់វា
  • ប្រើប្រាស់ស្បៃមុងអូសប្រមូលស្រឹងជញ្ជក់ទឹកដោះ បន្ទាប់មកបុកលាយទឹក ហើយបាញ់ទៅក្នុងស្រែវិញដើម្បីបណ្តេញស្រឹងចេញពីស្រែ
  • ថែរក្សាសត្វល្អិតមានប្រយោជន៌ដោយកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម
  • ប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតដូចជា Fipronil ឬ Abamectin។
ការការពារ

  • បំផ្លាញរុក្ខជាតិនៅតាមភ្លឺ និងជុំវិញស្រែ
  • ថែរក្សាពពួកសត្វល្អិតមានប្រយោជន៍ដោយកាត់បន្ថយការប្រើប្រាស់ថ្នាំពុល នៅក្នុងដំណាក់ការលូតលាស់របស់ដំណាំស្រូវ
ការអង្កេត
  • ធ្វើការអង្កេតចាប់តាំងពីដំណាក់កាលចេញផ្កាដំបូង រហូតដល់គ្រាប់ស្រូវឡើងរឹង
  • ប្រើកន្ត្រងបក់សម្រាប់អង្កេតមើលសត្វល្អិតចង្រៃ
  • ធ្វើការចាប់ឆ្នោតដោយធ្វើការអង្កេតចំនួន ២០គុម្ព ត្រូវប្រើប្រាស់វិធានការកម្ចាត់ក្នុងករណីមានឃើញវត្តមានរបស់ស្រឹងប្រហែល ១០ ឬច្រើនជាងនេះ ឬមានចំនួនលើសពី៣ក្មុងមួយម៉ែត្រការ៉េ
ការកម្ចាត់
  • បាញ់ទឹកសាប៊ូដែលមាខ្លិនក្រអូប ដើម្បីបណ្តេញស្រេឹងចេញពីក្នុងស្រែ
  • ប្រើប្រាស់ប្រហុកធ្វើជានុយដើម្បី និងប្រមូលយកស្រឹងមកកម្ទេចចោល
  • ប្រើប្រាស់កន្ត្រងបក់ ដើម្បីប្រមូលយកស្រឹង, បុក លាយជាមួយទឹក បន្ទាប់មកយកទៅបាចនៅក្នុងស្រែដើម្បីបណ្តេញស្រឹង
  • ប្រើប្រាស់ថ្នាំ Abamectin
  • កម្រិតប្រើ 0.5 ml/l water
  • ប្រើប្រាស់ថ្នាំ Fenobucarb (e.g. Bascide)
  • កម្រិតប្រើ 20-30ml/8lit water
  • Non-systemic, contact action
  • ប្រើប្រាស់ថ្នាំ alpha cypermethrin (e.g. Attach) pronil
  • កម្រិតប្រើ 1 ml/l water
  • ប្រើប្រាស់ថ្នាំ Fipronil
  • កម្រិតប្រើ 1 ml/l water
Restrictions
  • Avermectins
  • IRAC Group 6
  • WHO Class III (Slightly hazardous)
  • Also considered as Bio-pesticide
  • Carbamate
  • IRAC Group 1A
  • WHO Class II (Moderately hazardous)
  • Use only when high infestation
  • Synthetic pyrethroid
  • IRAC Group 3A
  • WHO Class II (Moderately hazardous)
  • Phenylpyrazoles
  • IRAC group 2B
  • WHO Class II (Moderately hazardous
  • ចំណាំ:- គ្រប់ថ្នាំកសិកម្មទាំងអស់ត្រូវអនុវត្តការប្រើប្រាស់ទៅតាមការណែនាំនៅលើស្លាកសញ្ញារបស់ថ្នាំ
  • ចំណាំ:ជៀសវាងបង្កើនភាពរបស់សត្វល្អិត, ដោយប្រើប្រាស់ថ្នាំនៅក្នុងក្រុម IRAC ខុសគ្នា.
ប្រភព៖ អគ្គនាយកដ្ឋានកសិកម្ម(GDA)
ប្រភព :https://kasekamkhmer.com/archives/643

No comments:

Post a Comment